ព័ត៌មាន​ថ្មីៗ

សហជីព​កម្មករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​​ឱ្យ​ឯកជន​ទទួល​ជន​ពិការ​ចូល​ធ្វើការ​​ឱ្យ​បាន​ច្រើន
សហជីព​កម្មករ​មួយ​ចំនួន​ រក​ឃើញ​ថា ថ្វីត្បិត​តែ​កម្ពុជា​មាន​ច្បាប់​ស្ដីពី​កិច្ច​ការ​ពារ ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស​នានា​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ​ក្តី ​ក៏​បច្ចុប្បន្ន​នៅ​តាម​រោងចក្រ និង​សហគ្រាស​ជា​ច្រើន​គឺ​មាន​ជន​ពិការ​ធ្វើការ​ចំនួន​តិចតួច​នៅ​ឡើយ។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ជន​ពិការ​ជា​ច្រើន ​នៅ​តែ​គ្មាន​ការងារ​ធ្វើ ​ហើយ​ខ្លះ​បាន​ដើរ​សុំ​ទាន ខ្លះ​ច្រៀង​នៅ​តាម​ចិញ្ចឹម​ផ្លូវ និង​ខ្លះ​ទៀត​ត្រូវ​រស់​នៅ​គ្មាន​ទី ​ជម្រក​សមរម្យ ​គ្មាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​និង​គ្មាន​អាហារ​ទទួល​ទាន​គ្រប់​គ្រាន់​ជា​ដើម។

ក្រុម​សហជីព​កម្មករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​ជនពិការ ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស​នានា ត្រូវ​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ​ដើម្បី​បាន​ប្រាក់​កម្រៃ​សមរម្យ​ជួយ​ដល់​ជីវភាព​ផង​និង​លើក​កម្ពស់​ដល់​សិទ្ធិ​ជន​ពិការ​ផង។

​ពិការ​ជា​ច្រើនរស់​នៅ​ក្នុង​ស្ថានភាព​លំបាក ​ខ្លះ​ដើរ​សុំ​ទាន​ ខ្លះ​ទៀត​ដើរ​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​លោក​ឃើញ​ជន​ពិការ​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក គឺ​ខ្លះ​ដើរ​សុំ​ទាន​ ខ្លះ​ទៀត​ដើរ​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង ដើម្បី​រក​ប្រាក់​កម្រៃ​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​ថា បញ្ហា​ទាំង​នេះ​បណ្ដាល​មក​ពី​ជន​ពិការ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ។ លោក វន់ ពៅ ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្នុង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ របស់​លោក ដែល​មាន​សមាជិក​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់​ គឺ​មាន​ជន​ពិការ​ប្រមាណ ៣០​ភាគរយ ​ដែល​រក​កម្រៃ​ពី​ការ​ធាក់​ស៊ីក្លូ ​រត់​ម៉ូតូ​ឌុប​និង​រត់​រ៉ឺម៉ក​ជា​ដើម។

លោក វន់ ពៅ៖ «តាម​ការ​អង្កេត​របស់​ខ្ញុំ ​ឃើញ​ថា ស្ថានភាព​របស់​ជន​ពិការ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ ដោយសារ​តែ​ឃើញ​មាន​ជន​ពិការ​ជា​ច្រើន​នៅ​តែ​ច្រៀង​​​សុំ​ទាន​នៅ​តាម​ចិញ្ចឹម​ផ្លូវ​នៅ​ឡើយ ហើយ​អ្នក​ខ្លះ​ទៀត​រស់​នៅ​លំបាក​វេទនា​គ្មាន​ទីពឹង។ វា​លំបាក​ខ្លាំង​មែន​ទែន​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ហើយ​អ្នក​ពិការ​ដែល​មាន​ប្រាក់​ខែ​ភាគ​ច្រើន​គឺ​ជា​ក្រុម​យោធិន​ពិការ ​ដែល​គាត់​ធ្លាប់​ធ្វើ​ទាហាន ​ប៉ូលិស​ជា​ដើម​ ដែល​ធ្លាប់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ក្របខណ្ឌ​របស់​រដ្ឋ»។

ស្រដៀង​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក គង់ អាទិត្យ យល់​ថា ថ្វីត្បិត​តែ​បច្ចុប្បន្ន​មាន​រោងចក្រ​ធំៗ​មួយ​ចំនួន​បាន​ទទួល​យក​ជន​ពិការ​ចូល​ធ្វើការ ​ទៅ​តាម​​ច្បាប់​ស្ដីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ក្តី​ ក៏​ចំនួន​ជន​ពិការ​នៅ​តាម​កន្លែង​ការងារ​ផ្សេងៗ ​គឺ​តិច​តួច​នៅ​ឡើយ។ ​លោក​ថា សហជីព​របស់​លោក​ដែល​មាន​កម្មករ​រាប់​ពាន់​នាក់ ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​ចំនួន​៥០​ គឺ​ឃើញ​មាន​ជន​ពិការ​តិច​តួច​នៅ​ឡើយ ​ក្នុង​ចន្លោះ​ពី ៣​ទៅ ៥​ភាគ​រយ​ប៉ុណ្ណោះ។

លោក​ គង់ អាទិត្យ​ ស្នើ​ឱ្យ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន និង យុវនីតិសម្បទា និង​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម គួរ​ជំរុញ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​ជនពិការ​ចូល​ធ្វើការ​បាន​ច្រើន​ថែម​ទៀត។

លោក គង់ អាទិត្យ៖ «ការ​ផ្ដល់​ការងារ​ជូន​ជន​ពិការ​គឺ​ជា​ការ​ផ្ដល់​នូវ​ជីវភាព​ជូន​ពួក​គាត់​ឱ្យ​រស់​នៅ​ប្រសើរ ​ក៏​ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋ​ក៏​ដូច​ជា​ដៃគូ​សហការ​ គួរ​តែ​ផ្ដល់​ជំនាញ​ជូន​ជន​ពិការ​ទាំង​ឡាយ​ជា​មុន​សិន​ ពីព្រោះ​នៅ​តាម​រោងចក្រ ​គេ​មិន​អាច​​មិន​អាច​ទទួល​យក​អ្នក​ដែល​មិន​ចេះ​អ្វី​សោះ​ទៅ​ធ្វើការ​បាន​ទេ។ ​ដូច្នេះ​ជំហាន​ទី​១​គឺ​ត្រូវ​ផ្ដល់​ជំនាញ​ដល់​ជន​ពិការ​ជា​មុន​ ហើយ​ទី​២​គឺ​ជំរុញ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដោយ​មាន​​កម្មវិធី​ផ្សេងៗ​ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ខាង​ក្រុមហ៊ុន​ ដែល​សុខ​ចិត្ត​ទទួល​យក​ជន​ពិការ ​ឱ្យ​​ធ្វើការ​នោះ​ជា​ដើម»។

ជនពិការ​ខ្លះ​អស់​សង្ឃឹម​ហើយ​បាក់​ទឹក​ចិត្ត​ផឹក​ស្រា​និង​ឈឺ​ស្លាប់​ក៏​មាន

ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ការងារ​ជូន​ជន​ពិការ​ឱ្យ​បាន​ច្រើន​នេះ គឺ​បន្ទាប់​ពី​ជន​ពិការ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ​រហូត​ដល់​អ្នក​ខ្លះ​អស់​សង្ឃឹម​ហើយ​បាក់​ទឹក​ចិត្ត​ផឹក​ស្រា​និង​ឈឺ​ស្លាប់​ក៏​មាន។

ជន​ពិការ​ដៃ​ឆ្វេង​ម្ខាង​និង​ភ្នែក​ខាង​ស្ដាំ​​​ដោយសារ​គ្រាប់​មីន​​ម្នាក់ នៅ​ស្រុក​ស្វាយលើ​ ខេត្តសៀមរាប លោក ចាន់ បូរ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​លោក​និង​ក្រុម​គ្រួសារ​ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង​​ដោយ​ធ្វើ​ចំការ​ដាំ​ដំឡូង​មី ​ក៏​ប៉ុន្តែ​ពេល​ដំឡូង​បាន​ផល​ បែរ​ជា​លក់​បាន​១​គីឡូក្រាម​តម្លៃ ១០០​រៀល​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា ថ្វី​ត្បិត​តែ​រូប​លោក​ជា​ជន​ពិការ​ដោយសារ​​សង្គ្រាម ​ក៏​ប៉ុន្តែ​មិន​ធ្លាប់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដូច​ជន​ពិការ​ដទៃ​ទៀត​ឡើយ។ បច្ចុប្បន្ន​​លោក ចាន់ បូរ និង​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​ ។

លោក ចាន់ បូរ៖ «កាល​ណា​ខ្លួន​ជា​មាន​សុខភាព​ល្អ​ក៏​ដើរ​រក​ស៊ីឈ្នួល​គេ ​ក៏​ប៉ុន្តែ​នៅ​ពេល​ឈឺ​ក៏​ដេក​នៅ​តែ​ផ្ទះ ​អត់​មាន​រក​អ្វី​បាន​ទាំង​អស់។ រាល់​ថ្ងៃ​ពេល​យប់​ឡើង​នាំ​គ្នា​ដើរ​ឆ្លុះ​កូន​កង្កែប​ព្រៃ​តូចៗ​ ដាក់​អង្គប់​​កណ្ដុរ។ បើ​មិន​បាន​ដើរ​រក​ទេ ​គឺ​មិន​មាន​ម្ហូប​សម្រាប់​ហូប​ជាមួយ​បាយ​ទេ»។

កន្លង​មក​សមត្ថកិច្ច​រដ្ឋាភិបាល ​ក៏​ធ្លាប់​ចាប់​ខ្លួន​ជន​ពិការ​ម្នាក់​នៅ​ខេត្ត​តាកែវ ​លោក ភុន យុទ្ធ ​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​​ការ​បញ្ចេញ​មតិ​រិះគន់​​​រដ្ឋាភិបាល​នៅ​​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដែរ។ ​បញ្ហា​នេះ​​ក្រៅ​ពី​ធ្វើ​ឱ្យ​ជន​ពិការ​​ព្រាត់​ប្រាស់​ពី​គ្រួសារ​ ​ក៏​កំពុង​ធ្វើ​ឱ្យ​​ប្រពន្ធ​និង​កូន​ស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ​កំពុង​​ប្រឈម​និង​​​បញ្ហា​ជីវភាព​ខ្វះ​ខាត​យ៉ាង​​​ធ្ងន់ធ្ងរ​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ទាំង​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ​លោក​ តូច ចាន់នី និង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​លោក ​កត្តា អ៊ន បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា។

ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ប្រតិភូ​របស់​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CD​C)​ ក្នុង​បំណង​ឱ្យ​ជួយ​ជំរុញ​ដល់​អ្នក​វិនិយោគទុន​នានា​នៅ​កម្ពុជា ​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​ ក៏​បាន​សំណូមពរ​ឱ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ជួយ​ជំរុញ​អ្នក​វិនិយោគទុន ​និយោជក ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ រោង​ចក្រ ​សហគ្រាស ​គ្រឹះស្ថាន​និង​វិស័យ​ឯកជន​នានា​ ចូល​រួម​អនុវត្ត​ច្បាប់​និង​ជ្រើស​រើស​ជន​ពិការ ​ចូល​បម្រើ​ការងារ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​អត្រា​កំណត់​១ភាគរយ។

អត្ថបទដែលទាក់ទង៖

ជនពិការ ​ជួបបញ្ហា​លំបាកច្រើន​អំឡុង​វិបត្តិកូវីដ-១៩

យុវជន​ពិការ​ព្រួយ​បារម្ភ​រឿង​អត់​ការងារ​ធ្វើ

ជន​ពិការ​ស្នើសុំ​បណ្ដាញ​ផ្សព្វផ្សាយ​បើក​ទូលាយ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ផ្អែក​តាម​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ​ដែល​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ​២០០៩ ត្រង់​មាត្រា​ទី​៣៤ ​ចែង​ថា នីតិ​បុគ្គល​ដែល​ជ្រើស​រើស​កម្មករ និយោជិត​ធ្វើការ​ ត្រូវ​ទទួល​យក​ជន​ពិការ​ឱ្យ​ចូល​ធ្វើការ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​តាម​អត្រា​កំណត់​ឱ្យ​បាន​សម​ស្រប ។

ប្រធាន​សមាគម​ជន​ពិការ​អង្គរ ​លោក សេម សុវន្ថា យល់​ថា បើទោះបីជា​កម្ពុជា​មាន​ច្បាប់​ចែង​ដូច​នេះ​ក្តី ​ក៏​បច្ចុប្បន្ន​លោក​សង្កេត​ឃើញ​ថា​នៅ​តាម​ក្រុមហ៊ុន ​រោងចក្រ​ សហគ្រាស​ជា​ច្រើន​នៅ​តែ​មិន​ផ្ដល់​ឱកាស​ការងារ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ជន​ពិការ​ទេ។ ​លោក សេម សុវន្ថា បញ្ជាក់​ទៀត​ថា ថ្វីត្បិត​តែ​ជន​ពិការ​ជា​ច្រើន​ មិន​មាន​ជំនាញ​និង​សមត្ថភាព​គ្រប់​គ្រាន់​ធ្វើការ​ជា​អ្នក​គ្រប់គ្រង​ ហើយ​ធ្វើ​បាន​តែ​ការងារ​ប្រើ​កម្លាំង​ក៏​ដោយ ​ឱ្យ​តែ​ក្រុមហ៊ុន​នានា​ផ្ដល់​ការងារ​ នោះ​គឺ​ជា​ការ​ជួយ​ដ៏​វិសេស​វិសាល​សម្រាប់​ជន​ពិការ​ទៅ​ហើយ។

លោក សេម សុវន្ថា៖ «ខ្ញុំ​សំណូមពរ​​ទៅ​រដ្ឋាភិបាល​ ឱ្យ​ជំរុញ​ធ្វើ​យ៉ាង​ណា​បង្កើត​ជា​​កន្លែង​ការងារ​សម្រាប់​ជន​ពិការ​តែ​ម្ដង​វា​ប្រសើរ​ជាង​ចាំ​ក្រុម​ហ៊ុន​ផ្ដល់​ការងារ។ ឬ​ក៏​រដ្ឋាភិបាល​រក​វិធី​ណា ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន ​រោងចក្រ​សហគ្រាស​មួយ​ចំនួន​​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ជន​ពិការ។ សំខាន់​បំផុត​គឺ​នៅ​ពេល​ដែល​រោងចក្រ​សហ​គ្រាស​បើក​ដំណើរការ គឺ​ត្រូវ​ទុក​ការងារ​មួយ​ចំនួន​​ដែល​អ្នក​ពិការ​អាច​ធ្វើ​បាន​ មក​ឱ្យ​ជន​ពិការ​នោះ​គឺ​ជា​ការ​ប្រសើរ​ណាស់។ ឱ្យ​តែ​ផ្ដល់​ការងារ​ប៉ុណ្ណឹង​ដល់​ជន​ពិការ ​គឺ​ជន​ពិការ​មិន​នៅ​ឯកោ​ទៀត​ទេ»។

របាយការណ៍​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ជនពិការ​អាយុ​ចាប់​ពី ៥​ឆ្នាំ​ឡើង​ចំនួន​ជិត ៧០​ម៉ឺន (៦៨៩,៤៥៧) នាក់ ស្មើ​និង​៤,៩% នៃ​ចំនួន​ពលរដ្ឋ​សរុប។ របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា​ ពលរដ្ឋ​ដែល​​ធ្លាក់​ខ្លួន​​ជា​ជន​ពិការ ខ្លះ​​បណ្ដាល​មក​ពី​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ ​ដំណ​ពូជ ​គ្រោះថ្នាក់​ចរាចរណ៍ ​គ្រោះថ្នាក់​ដោយ​សារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​អំពើ​ហិង្សា ​គ្រោះ​មហន្តរាយ ​និង​ចាស់​ជរា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ថៃ​លើកលែង​ថ្លៃ​ឯកសារ​ចេញ​ក្រៅ​ប្រទេស​ចំពោះ​ពលករ​បី​សញ្ជាតិ​រួម​ទាំង​កម្ពុជា ក្នុង​រដូវ​ចូលឆ្នាំ
ក្រសួង​ការងារ​ថៃ​បាន​ប្រកាស​លើកលែង​យក​ថ្លៃ​វាយ​ត្រា​លើ​ឯកសារ​ចេញ​ក្រៅ​ប្រទេស របស់​ពលករ​បរទេស ចំនួន​បី​សញ្ជាតិ រួមមាន កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ក្នុង​ទេសកាល​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ​បរទេស។ តែ​យ៉ាងណា ពលករ​ខ្មែរ នៅតែ​បារម្ភ​ពី​ការ​យក​ថ្លៃ​លើ​ឯកសារ​របស់​អាជ្ញាធរ​ខ្មែរ​ទៅ​វិញ និង​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​ព្រំដែន ដោយសារ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ ក្នុង​ការ​បំពេញ​ឯកសារ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​គ្រប់គ្រង​ពលករ​បរទេស (MPT) ថៃ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលករ​មាន ៣​សញ្ជាតិ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ រួមមាន កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា(Myanmar) ត្រឡប់​មក​ប្រទេស​កំណើត ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ដោយ​មិន​អស់​ថ្លៃ​លើ​ឯកសារ​ចេញចូល​ឡើយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ថៃ កាលពី​ថ្ងៃទី១១ ខែ​មីនា ឱ្យ​ដឹង​ថា ការ​អនុគ្រោះ​លើ​ថ្លៃ​វាយ​ត្រា​ចេញ (Re-Entry Permit) ១ខែ​កន្លះ គឺ​ចាប់ពី​ថ្ងៃទី១ ខែ​មេសា រហូត​ដល់​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៥ ហើយ​ការ​ផ្ដល់​ជូន​នេះ គឺ​សម្រាប់​ពលករ​ដែល​ធ្វើការ​ស្របច្បាប់ ដោយ​ពួកគេ​អាច​ធ្វើដំណើរ​ចេញ​ពី​ប្រទេស​ថៃ​បាន ដោយ​មិន​ចាំបាច់​ស្នើសុំ វាយ​ត្រា​ចេញ​ទេ។

ថៃ​លើក​ទឹក​ចិត្តពលករ​បរទេស

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក ភិផាត់ រ៉ាតឆាគីតប្រាកាន(Pipat Ratchakitprakarn) បាន​បញ្ជាក់​ថា ការ​លើកលែង​ថ្លៃ​ឯកសារ ចំពោះ​ពលករ​នៃ​ប្រទេស​ជិតខាង​នេះ គឺ​ដើម្បី​រួមចំណែក​កាត់បន្ថយ​បន្ទុក​ការ​ចំណាយ​របស់​ពលករ​ចំណាកស្រុក ដែល​មាន​បំណង​ធ្វើដំណើរ​ត្រឡប់​ទៅ​លេង​គ្រួសារ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី។ លោក​បន្ត​ថា ការ​លើកលែង​នេះ គឺជា​ការ​ផ្ដល់​សិទ្ធិ និង​អត្ថប្រយោជន៍​សមស្រប សម្រាប់​ពលករ​ចំណាកស្រុក ដើម្បី​ឱ្យ​ពួកគេ​មាន​កម្លាំងចិត្ត នៅ​ពេល​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ពីព្រោះ​ពលករ​គឺជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ថៃ។

យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ​រូប​នេះ បាន​រម្លឹក​ឱ្យ​ពលករ​បរទេស ត្រូវ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​ថៃ​វិញ ឱ្យ​បាន​មុន​ការ​កំណត់ បើ​មិន​ដូច្នេះ​ទេ ពលករ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ទទួល​បាន​ការ​លើកលែង ហើយ​ត្រូវ​ធ្វើ​ឯកសារ​ថ្មី​ឡើងវិញ។

ទោះជា​បែបនេះ​ក្ដី ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ លោក សុខ គឹមឡាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១២ ខែ​មីនា ថា ការ​លើកលែង​យក​ថ្លៃ​ធ្វើ​ឯកសារ​ចេញពី​ប្រទេស​ថៃ របស់​អាជ្ញាធរ​ថៃ គឺជា​ការ​សម្រាល​បន្ទុក​មួយ​របស់​ពលករ ប៉ុន្តែ​លោក​អះអាង​ថា ពលករ​ខ្មែរ​នៅតែ​ត្រូវ​ចំណាយ​ច្រើន ដោយសារ​មន្ត្រី​ខ្មែរ នៅ​ច្រក​ទ្វារ​ព្រំដែន ទារ​ថ្លៃ​ឯកសារ​ផ្សេងៗ និង​ចំណាយ​ទៅ​លើ​ការ​ដឹកជញ្ជូន​ឥវ៉ាន់​តាម​រថយន្ត ដែល​ពលករ​អះអាង​ថា ជា​ភ្នាក់ងារ​របស់​មន្ត្រី​ច្រក​ព្រំដែន ដែល​មាន​តម្លៃ​ថ្លៃ​ជាង​កម្មករ​អូស​រទេះ។

លោក សុខ គឹមឡាង៖ «តាំងពី​លើក​មុន នៅ​ពេល​យើង​ចុះ​ទៅ(ព្រំដែន) គឺ​ធម្មតា ប៉ុន្តែ​នៅ​ពេល​យើង​ឡើង​មកវិញ គឺ​គេ(មន្ត្រី​ច្រក​ទ្វារ) មាន​វិធានការ​របស់​គេ ដើម្បី​គាប​ស៊ី​លុយ​យើង​ដូចតែ​គ្នា​ទេ។ អ៊ីចឹង​រូបភាព​ហ្នឹង គឺ​នៅតែ ដដែលៗ មើល​ទៅ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ផង។ ដូច​នៅតែ​ដូច»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា លោក កត្តា អ៊ន និង​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី១២ ខែ​មីនា។

រដ្ឋាភិបាល​ថៃ​បាន​លើកលែង​ថ្លៃ​ឯកសារ​ចេញ​ក្រៅ​ប្រទេស របស់​ពលករ​នៃ​ប្រទេស​ជិតខាង​នេះ អស់​រយៈពេល ២ឆ្នាំ​ជាប់គ្នា​មក​ហើយ។ ចំពោះ​ការ​លើកលែង​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បាន​អះអាង​ថា គឺ​ដោយសារ​មេដឹកនាំ​កម្ពុជា បាន​ស្នើសុំ​ពី​រដ្ឋាភិបាល​ថៃ។ ក៏ប៉ុន្តែ តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ បញ្ជាក់​ថា ការ​លើកលែង​នេះ គឺ​ដើម្បី​សម្រាល​បន្ទុក​ការ​ចំណាយ និង​ជា​កាដូ លើកទឹកចិត្ត សម្រាប់​ពលករ​បរទេស ដែល​មាន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ដូចគ្នា​នឹង​ប្រទេស​ថៃ។

​មន្ត្រី​សង្គមស៊ីវិល​ស្នើ​ឱ្យមន្រ្តី​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​សម្រួល​ឯកសារ​ដល់​ពលករ​ឱ្យ​បាន​លឿន

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ស្នើ​ឱ្យ​ក្រសួង​ការងារ និង​មន្រ្តី​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ជួយ​សម្រួល​លើ​ការ​ចេញ​ឯកសារ​ដល់​ពលករ​ឱ្យ​បាន​លឿន និង​ទម្លាក់​តម្លៃ​ថ្លៃ​ដឹកជញ្ជូន​ឥវ៉ាន់​ឆ្លងកាត់​ច្រក​ទ្វារ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលករ និង​បង្ការ​កុំ​ឱ្យ​កកស្ទះ។

លោក លឹង សុផុន៖ «ច្រក​ព្រំដែន​ដីគោក​ហ្នឹង វា​មាន​ច្រើន។ ប្រសិន​ជា​មាន​ការ​សម្រួល​ជួយ​ដល់​ពួកគាត់ ខ្ញុំ​គិត​ថា មិន​ជា​ពិបាក ឬ​កកស្ទះ​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​មិន​យកចិត្តទុកដាក់​នោះ​ទេ ធ្វើ​ឱ្យ​គាត់​កកស្ទះ និង​រង់ចាំ​យូរ ធ្វើ​ឱ្យ​គាត់​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចេញចូល។ នេះ​ហើយ​ដែល​ជា​បញ្ហា។ ហើយ​ប្រសិនបើ​គ្មាន​ការ​ដោះស្រាយ​ទេ ខ្ញុំ​ជឿ​ថា​នៅ​តែ​មាន​ការ​កកស្ទះ​ដូច​ពេល​កន្លង​ទៅ​អ៊ីចឹង»។

អត្ថបទ​ដែល​ទាក់ទង៖

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​​​​ថៃ​​ជា​ច្រើន​​ចាញ់​បោក​មេ​ខ្យល់ ​​ឱ្យ​បង្កើត​គណនី​ធនាគារ​​​ថៃ​​ លក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​​​​​ឆបោក​តាម​​អនឡាញ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​អំពី​ការ​ត​លិខិត​ធ្វើការ ត្រូវ​ចំណាយ​លុយ​ច្រើន​ឱ្យ​ទៅ​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស​នៅ​ព្រំដែន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ចោទ​មន្ត្រី​​ខ្មែរ​នៅ​ប៉ោយប៉ែត​ថា គប់គិត​ជាមួយ​ថៃ​គំរាម​យកលុយ​ពួកគាត់

ពលករ​ខ្មែរ​អះអាង​ថា កន្លងទៅ មន្ត្រី​ច្រក​ព្រំដែន​របស់​កម្ពុជា បាន​យក​លុយ​ពី​ពួកគាត់ ក្នុង​ម្នាក់ ៥០០បាត ឬ​ជាង ១០ដុល្លារ នៅ​ពេល​ឆ្លងដែន​ចូល​ទៅ​ថៃ ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ខណៈ​មន្ត្រី​អន្តោប្រវេសន៍​មិន​បាន​ពិនិត្យ និង​វាយ​ត្រា​លើ​ឯកសារ​របស់​ពលករ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​វីសា​របស់​ពួកគាត់ ត្រូវ​ខូច​សុពលភាព និង​ត្រូវ​ធ្វើ​វីសា ឬ​ទិដ្ឋាការ​ថ្មី​ម្ដងទៀត ដោយ​ចំណាយ​ប្រាក់ ២ម៉ឺន ៥ពាន់បាត ឬ​ជិត ៧០០ដុល្លារ។ បញ្ហា​មួយទៀត​នោះ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​កកស្ទះ នៅ​ច្រក​ទ្វារ​ព្រំដែន ដោយសារ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​បំពេញ​ទិដ្ឋាការ​ចេញចូល(Re-entry Visa) ដែល​ធ្វើ​ឱ្យ​ពលករ ជាប់​នៅ​កន្លែង​បំពេញ​ឯកសារ​រយៈពេល​មួយ​ថ្ងៃ និង​ខ្លះ​ទៀត​ជាប់​ពីរ​ថ្ងៃ រហូត​ធ្វើ​ឱ្យ​ពួកគាត់​សម្រាក​នៅ​កន្លែង​តម្រង់​ជួរ និង​នៅ​កន្លែង​បំពេញ​ទិដ្ឋាការ​ចេញចូល​នោះ​តែម្ដង។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២៤ ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ១លាន ៣សែននាក់ (១,៣៨លាននាក់) រួមមាន នៅ​ប្រទេស​ថៃ(Thailand) កូរ៉េខាងត្បូង (South Korea) ជប៉ុន(Japan) ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore) ជាដើម។ ក៏ប៉ុន្តែ មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើង​ថា ចំនួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​សរុប​ជិត ៣លាន​នាក់ ក្នុង​នោះ មាន​ជាង ២លាននាក់ កំពុង​កាន់​វីសា​ការងារ ដែល​អស់​សុពលភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គម្រោង​សួន​ឧស្សាហកម្ម​សេ០១​នៅ​ខេត្ត​កណ្ដាល «នឹង​បម្រើ​សន្តិសុខ​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​ចិន»
[អានអត្ថបទ​ជាភាសាអង់គ្លេស៖ Chinese defense company builds industrial estate in Cambodia]

ការវិវត្តន៍​ចុងក្រោយ​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (China) លើ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ គឺ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​សាងសង់​គម្រោង​សួន​ឧស្សាហកម្ម សេ០១ (C-01) របស់​ក្រសួង​ការពារ​ជាតិ​នៅ​ខេត្ត​កណ្ដាល។ អ្នកឃ្លាំមើល​ថា គម្រោង​សួន​ឧស្សាហកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​អនុញ្ញាត​ចិន​កាន់តែ​មាន​ឥទ្ធិពល​នៅ​កម្ពុជា និង​ជា​ឈ្នាន់​បម្រើ​សន្តិសុខ​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​ចិន​នៅ​ក្នុង​តំបន់។

កម្ពុជា និង​ចិន​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​គម្រោង​សួន​ឧស្សាហកម្ម​សេ០១ (C-01) របស់​ក្រសួង​ការពារ​ជាតិ​ស្ថិត ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា ជា​អធិបតី។

គម្រោង​សួន​ឧស្សាហកម្ម​​ជាង១០០ហិកតារ

ក្រសួងការពារជាតិឱ្យដឹងថា គម្រោង​សួន​ឧស្សាហកម្ម​សេ០១ (C-01) របស់​ក្រសួង​ការពារ​ជាតិ គឺ​ជា​លទ្ធផល​កើត​ចេញ​ពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​របស់​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួង​ការពារ​ជាតិ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​រដ្ឋ​អំណាច​ចិន​ឈ្មោះ សាហ្គារ៉ាស ឌីហ្វេនស៍ (Sageras Defense) ក្នុង​ទំហំ​ផ្ទៃ​ដី​ជាង ១រយ (១៣២) ហិកតា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥១ ស្ថិត​នៅ​ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​សួន​ឧស្សាហកម្ម​សេ០១ (C-01) ក្រសួង​ការពារ​ជាតិ​លើ​ផ្ទៃ​ដី​ជាង ១រយ​ហិកតារ​នោះ រួម​មាន ការ​ស្ថាបនា​ផ្លូវ​ធំ និង​ផ្លូវ​តូច ទំហំ​ជិត ២៤ម៉ឺន​ម៉ែត្រ​ការ៉េ តំបន់​ផែ​ស្ងួត​ទំហំ​ជាង ១០ម៉ឺន​ម៉ែត្រ​ការ៉េ តំបន់​ជម្រើស​ទី១​សម្រាប់​ផែ​ស្ងួត និង​តំបន់​ឧស្សាហកម្ម​ដែល​មាន​ទំហំ​ជាង ៦៧ពាន់​ម៉ែត្រ​ការ៉េ តំបន់​ជម្រើស​ទី២ សម្រាប់​ផែ​ស្ងួត និង​តំបន់​ឧស្សាហកម្ម​ទំហំ​ជាង ៦៧ពាន់​ម៉ែត្រ​ការ៉េ តំបន់​អគារ​ពហុ​បំណង​ពាណិជ្ជកម្ម រោងចក្រ សាធារណៈ និង​អគារ​កីឡា។ ក្រៅ​ពី​នេះ​ក៏​គ្រោង​សាងសង់​អគារ​ស្នាក់នៅ​បុគ្គលិក កម្មករ និង​សន្តិសុខ អគារ​ស្តុក​ទឹក និង​ចំណត​ឡាន​អគ្គិភ័យ តំបន់​បន្សុទ្ធ​ទឹក ចំណត​ឡាន​កម្មករ តំបន់​តូប​ផ្សារ​កម្មករ និង​តំបន់​លម្អ​បៃតង​ជាដើម។

ពិធីបើក​ការដ្ឋាន​សាងសង់​គម្រោង​សួន​ឧស្សាហកម្ម​សេ០១ (C-01) របស់​ក្រសួង​ការពារ​ជាតិ​ស្ថិត ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ

គម្រោង​នេះ​ដើម្បីលើក​កម្ពស់​សមត្ថភាព​វិស័យ​ការពារ​ជាតិ​កម្ពុជា និសន្តិសុខ​ក្នុង​តំបន់

ក្រសួង​ការពារជាតិ​លើកឡើង​ទៀត​ថា ការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន​រដ្ឋ​អំណាច​ចិន​សាងសង់​សួន​ឧស្សាហកម្ម​សេ០១ (C-01) ក្រសួង​ការពារ​ជាតិ​នេះ​នឹង​រួម​ចំណែក​លើក​កម្ពស់​សមត្ថភាព​វិស័យ​ការពារ​ជាតិ​កម្ពុជា និង​សន្តិភាព ស្ថិរភាព សន្តិសុខ​ក្នុង​តំបន់។

សួន​ឧស្សាហកម្មសេ០១ (C-01) ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់​មាន​ចម្ងាយ​ប្រមាណ ២៦គីឡូ​ម៉ែត្រ​ពី​អាកាស​យានដ្ឋាន​សំខាន់​របស់​រាជធានី​ភ្នំពេញ និង​មាន​ចម្ងាយ​ជាង ២រយ​គីឡូ​ម៉ែត្រ​ពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​ជា​ទីតាំង​រង​ការ​ចោទ​ប្រកាន់​ថា ជា​មូលដ្ឋាន​ឈរ​ជើង​របស់​យោធា​ចិន។

វិទ្យុ​អាស៊ីសេរី​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ សាហ្គារ៉ាស ឌីហ្វេនស៍ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​មិន​បាន​បង្ហាញ​កញ្ចប់​ថវិកា និង​ទំហំ​ទឹក​ប្រាក់​របស់​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​បណ្ដាក់​ទុន​សាងសង់​សួន​ឧស្សាហកម្ម​សេ០១ (C-01) របស់​ក្រសួង​ការពារ​ជាតិ​ទេ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាត និង​អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​នៅ​ថ្ងៃ​ទី១២ ខែ​មីនា។

អត្ថបទ​ដែល​ទាក់ទង៖

ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម អាច​ជា​ផ្នែក​មួយ​នៃ​«ការ​ត្រៀម​ធ្វើ​សង្គ្រាម»​ដណ្តើម​យក​កោះ​តៃវ៉ាន់

មន្ត្រី​លោកខាងលិច​ថា "ចិន​កំពុងសង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​សម្រាប់​បម្រើឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ"

«ចិន​​បន្ត​​សង់​សំណង់​​នៅ​​មូលដ្ឋាន​​ទ័ព​​ជើង​​ទឹក​រាម»

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គម្រោង​សាងសង់​សួន​ឧស្សាហកម្ម​សេ ០១ (C-01) ក្រសួង​ការពារ​ជាតិ គឺ​បង្ហាញ​ពី​កិច្ច​សហការ​រវាង​កម្ពុជា និង​ចិន កាន់តែ​ស៊ីជម្រៅ​ផ្នែក​យោធា​ដែល​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​មួយ​កម្រិត​ទៀត​ទាក់ទង​នឹង​នយោបាយ​ការ​ទូត​រវាង​កម្ពុជា ជាមួយ​ក្រុម​បស្ចិម​ប្រទេស។

​លោក គឹម សុខ៖ «ចិន​ត្រូវការ​ភូមិសាស្ត្រ​កម្ពុជា​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ត្រូវការ​ទីតាំង​ភូមិសាស្ត្រ​ការពារ​សន្តិសុខ​អំណាច​របស់​ខ្លួន​ដោយ​យក​កម្លាំង​បច្ចេកទេស និង​កងទ័ព​ចិន​ធ្វើ​ជា​បង្អែក​នៃ​ការ​ការពារ​អំណាច ហើយ​ក៏​ជា​ការ​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន គ្មាន​គោលដៅ​នឹង​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​ទេ។ អំណាច​ក្រុម​គ្រួសារ​នេះ​នឹង​ធ្លាក់​ទៅ​របត់​នៃ​ការ​ដឹកនាំ​ដែល​រអិល​ចូល​របៀប​កូរ៉េខាងជើង (North Korea) បន្តិច​ម្ដងៗ»។

ការ​បើក​ការដ្ឋាន​កសាង​គម្រោង​សួន​ឧស្សាហកម្ម​សេ០១ (C-01) បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​កម្ពុជា និង​ចិន​ក៏​ចំ​ពេល​អាមេរិក​ព្រួយបារម្ភ​អំពី​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន​កំពង់ផែ​កងទ័ពជើងទឹក​រាម ជាពិសេស​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​រវាង​កម្ពុជា និង​អាមេរិក​ឱ្យ​មាន​ស្ថានភាព​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ ក្រោយ​លោក​ចុះ​ទៅ​តំបន់​នោះ
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ចំណុច​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ​ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បោះតង់​កម្សាន្ត និង​ថត​រូប​គយគន់​ទេសភាព។

សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​នាយករដ្ឋមន្ត្រី​រូប​នេះ ​ចុះ​ទៅ​តំបន់​នោះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ធម្មជាតិ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ សាទរ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋ​មន្ត្រី​ចុះ​ទៅ​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​ផ្សារ ដើម្បី​រៀបចំ​សហគមន៍​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ​មិន​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​វិនិយោគ​ក្នុង​តំបន់​នោះទេ។ ប៉ុន្តែ​ពួកគេ​បារម្ភ​ថា ចំណាត់​ការ​នេះ​នឹង​មិន​រលូន​ឡើយ ដរាប​ណា​បទល្មើស​ព្រៃឈើ​នៅតែ​កើត​មាន​ច្រើន។

​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​រណារ​យន្ត​អារ​ឈើ​ធំៗ​ទ្រហឹង​ពេញ​ព្រៃ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខ្នងវាល លោក លី រ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១១ មីនា ថា ​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​រណារ​យន្ត​អារ​ឈើ​ធំៗ​ទ្រហឹង​ពេញ​ព្រៃ ​ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល នៅ​ចំណុច​ខាង​មុខ​ខ្នង​ផ្សារ​ និង​នៅ​តាម​ជម្រាល​ភ្នំ​ឆ្លង​ចូល​ទឹកដី​ខេត្ត​កោះកុង។

លោក​ថា ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ទៅ​តំបន់​នោះ សកម្មភាព​កាប់​ឈើ​ធំៗ​ស្ងាត់​មួយ​រយៈ​ខ្លី តែ​ក្រោយ​ពេល​នាយក​រដ្ឋ​មន្ត្រី​ត្រឡប់​ទៅ​វិញ សកម្មភាព​អារឈើ​កម្រើក​ឡើង​វិញ​ដដែល។

លោក លី រ៉ាន់៖ «ពេល​មុន​លោក​នាយករដ្ឋមន្ត្រី​ចុះ​មក​កាប់​ដល់​ពេល​​ចុះ​មក​ផ្អាក​ទៅ ហើយ​ដល់​ពេល​គាត់​ទៅ​បាត់​ទៀត​ក៏​កាប់​ទៀត។ បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​មែន​ ប៉ុន្តែ​ខាង​មុខ​នោះ​សុទ្ធ​តែ​ចាប់​ឈើ​ម្រេញ ឈើ​រាជកុល​ធំៗ កាប់​ពេញ​តែ​ហ្នឹង។ កុំអី​ភ្ញៀវ​មក​ដើរ​ភាគ​ច្រើន​គឺ​វង្វេង​តែ​ម្ដុំ​កាប់​ឈើ​ហ្នឹង»។

លោក លី រ៉ាន់ បន្ថែម​ថា កន្លង​ទៅ​ឧទ្យាន​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​វាល​ដែល​ពួកលោក​អភិរក្ស ក៏​មាន​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ធំៗ​ដែរ ក៏ប៉ុន្តែ​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ថយ​ចុះ​ច្រើន​ ដោយសារ​សហគមន៍​ជិត ១០០គ្រួសារ បាន​សាមគ្គី​គ្នា​ចង​ក្រង​បណ្ដាញ ដាក់​វេនគ្នា​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ហ្នឹង​កន្លែង។

ប្រជា​សហគមន៍​ថា ប្រភេទ​ឈើ​ដែល​ក្រុម​ជនល្មើស​កាប់​រំលំ នៅ​តំបន់​ខ្នង​ផ្សារ​រួមមាន​ដើម​ម្រេញ ឬ​រាជកុល ឈើទាល គគីរ និង ផ្ចឹក​ជាដើម មុខកាត់ ៣តឹក​ឡើង​ទៅ ដុះ​តាម​ជ្រលង​ភ្នំ​ខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង ឈើ​ខ្លះ​ទៀត ដុះ​តាម​ជម្រាល​ភ្នំ។

នាយករដ្ឋមន្ត្រី​ចុះ​ដល់ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​​ផ្ទាល់

កាល​ពី​ថ្ងៃ​ទី៨ មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាត់ និង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ចុះ​ទៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ចំណុច​ខ្នង​ផ្សារ ដើម្បី​ស្វែង​យល់​ពី​​ជីវភាព​របស់​សហគមន៍។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នេះ ព្រម​ទាំង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ្ឌ សហការ​អភិរក្ស តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ខ្នង​សំពៅ នៃ​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល​ឱ្យ​ល្អ។

បន្ថែម​ពី​នេះ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ចូល​ទៅ​តំបន់​នោះ ហើយ​ត្រូវ​សិក្សា​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​លើ​ភ្នំ​ខ្នង​ផ្សារ​ ជាពិសេស​ត្រូវ​បង្កើន​សមត្ថភាព​របស់​សហគមន៍​ផ្ដល់​សេវា​កម្ម​ទេសចរណ៍​ឱ្យ​ល្អ ដើម្បី​លើក​កម្ពស់​ជីវភាព​ពួកគាត់។

លោក ហ៊ុន ម៉ាណែត៖«ឥឡូវ​ប្រាប់​សហគមន៍​ទៅ​ នាយករដ្ឋ​មន្ត្រី​លោក​ឱ្យ​កន្លែង​នេះ​ទុក​សម្រាប់​ឱ្យ​ធ្វើ​ដំណើរ​រាល់​ថ្ងៃ​ទៅ​ណា​ទៅ​ណី​ទៅ។ សហគមន៍​ត្រូវ​ទទួល​ខុស​ត្រូវ ថែទាំ​ ផ្ដល់​សេវា​កុំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ពេល​ភ្ញៀវ​មក​ឱ្យ​គាត់​សប្បាយចិត្ត ហើយ​យើង​កំណត់​តម្លៃ​កុំ​កៀរគរ​ពេល​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា លោក លី រ៉ាន់ បន្ថែម​ថា ប្រជា​សហគមន៍​មួយ​ចំនួន​រស់​នៅ​តំបន់​ខ្នងផ្សារ​មិន​​សូវ​ចាប់​អារម្មណ៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ដោះ​អន្ទាក់​ចាប់​សត្វ​ព្រៃ​នោះ​ទេ។ លោក​ថា សកម្មភាព​កាប់​ឈើ​មិន​ត្រឹម​តែ​ប៉ះពាល់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ប៉ុណ្ណោះទេ តែ​វា​ក៏​បំផ្លាញ​សម្រស់​ធម្មជាតិ​ផ្តល់​ជម្រក​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ដែរ។

លោក លី រ៉ាន់៖ «ព្រៃឈើ​ដែល​បាត់បង់​គ្រោះ​ធម្មជាតិ​ក៏​ក្ដៅ​ហួតហែង​ សត្វ​ពាហនៈ​ក៏​គ្មាន​ទឹក​គ្មាន​អី​ផឹក​ដែរ។ ដល់​ពេល​អស់​ព្រៃឈើ​វា​នឹង​អត់​កើត ហើយ​ណា​មួយ​វា​ក្ដៅ​អត់​អាច​នៅ​បាន​ ហើយ​បង្ក​បង្កើន​ផល​ក៏​មិន​ដូច​ពី​មុន​ដែរ។ ធ្វើ​ស្រែ​ធ្វើ​ចម្ការ​បើ​យើង​អត់​ពី​ព្រៃ​ឈើ​ទាំង​អស់​នេះ​ ក៏​មិន​ដឹង​ធ្វើ​អី​កើត​ដែរ»។

ជុំវិញ​រឿង​នេះ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុកលោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​ចាត់​វិធាន​ការ​លើ​ក្រុម​ជនល្មើស​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​ដែលប្រព្រឹត្ត​អំពើ​ពុករលួយ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ទើប​ការ​បង្កើត​សហគមន៍​ធម្មជាតិ​ទទួល​បាន​លទ្ធផល​ល្អ រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «បើ​សិន​ជា​ធ្វើ​ឱ្យ រុញ​ឱ្យ​នគរបាល​យុត្តិធម៌​ និង​តុលាការ​លោក​ឋិត​នៅ​ក្នុង​ភាព​ស្អាតស្អំ។ អ៊ីចឹង​ការ​ផ្តល់​ឱកាស​របស់​អ្នក​ដឹកនាំ​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​ ហើយ​សហគមន៍​ក៏​ទទួល​បាន​ជីវភាព​ធូរធារ​ដែរ»។

អត្ថបទ​ដែលទាក់ទង៖

សកម្មជន​ទាមទារ​ឲ្យ​លុប​ចោល​គម្រោង​អាង​ស្តុក​ទឹក​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ជាង ៨០​គ្រួសារ​ប្ដេជ្ញា​ការពារ​ព្រៃ​នៅ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដើម្បី​ទាក់ទាញ​​ទេសចរ

ឈើ​ធំៗ​ បម្រើ​វិស័យ​ទេសចរ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​កំពុង​ប្រឈម​ការ​កាប់​ផ្តួល

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​មាន​ទំហំ​ជាង ៤​សែន​ហិកតារ (៤០២.៣៥២) លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ និង​ជា​ព្រៃ​ទឹក​ភ្លៀង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ជាង​២​ទសវត្សរ៍​មក​ហើយ។

ប្រជា​សហគមន៍​បន្ថែម​ថា នៅ​ពេល​ព្រៃឈើ​បាត់បង់​ប្រភព​ទឹក​សំខាន់ៗ​សម្រាប់​សត្វ​ព្រៃ​ចិញ្ចឹម​ជីវិត ​ក្នុង​តំបន់​នោះ​ក៏​ថយ​ចុះ​ដែរ ប៉ះពាល់​ដល់​ជីវិត​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ព្រម​បង់​ប្រាក់​ឱ្យ​ទៅ​គណៈកម្មាធិការ​ព្រំដែន​តាម​លទ្ធភាព
ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ព្រម​បង់​ប្រាក់​ឱ្យ​ទៅ​​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា តាម​លទ្ធភាព ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​បង្គាប់​ឱ្យ​លោក និង​សកម្មជន​ពីរ​នាក់​ទៀត ត្រូវ​សង​ការ​ខូចខាត ចំនួន ១០ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​ត្រឹម​១​ខែ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថា ការ​ដែល​លោក រ៉ុង ឈុន ព្រម​បង់​ប្រាក់​ឱ្យ​ទៅ​តុលាការ​នេះ ពុំ​មែន​ជា​របៀប​ធ្វើ​នយោបាយ​យូរអង្វែង​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​នឹង​ត្រូវ​ជួប​​បញ្ហា​ជា​ច្រើន​ទៀត ព្រោះ​ករណី​នេះ ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង​នយោបាយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់​ព្រម​បង់​ប្រាក់​ឱ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​សរុប ១០ម៉ឺន​ដុល្លារ ឬ​ស្មើ ៤០០លានរៀល។ លោក រ៉ុង ឈុន ការ​សម្រេច​ចិត្ត​នេះ គឺ​ធ្វើ​ឡើង​តាម​មតិ​ភាគ​ច្រើន​ពី​សមាជិក​គណបក្ស​កម្លាំង​ជាតិ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ចង់​ឱ្យ​លោក​ បន្ត​ការ​ងារ​​នយោបាយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី១២ ខែ​មីនា ​​​ថា​ ជា​រឿង​ដែល​ហួស​ចិត្ត ​និង​ឈឺ​ចាប់​បំផុត ដែល​លោក​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ត្រូវ​បង់លុយ​ទៅ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ រាប់​ម៉ឺន​​ដុល្លារ ទាំង​ដែល​លោក​គ្មាន​​ទ្រព្យសម្បត្តិ និង​គ្មាន​កំហុស​អ្វី​សោះ។ លោក​ថា ​ដល់​ដំណាក់​កាល​នេះ​ហើយ លោក​នឹង​បង់​លុយ​ឱ្យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​តាម​លទ្ធភាព​ដែល​លោក​មាន ហើយ​ប្រសិន​បើ​តុលាការ​នៅ​តែ​ដាក់​កំហិត​ឱ្យ​លោក​ត្រូវ​តែ​សង​ទាំង ១០ម៉ឺន​ដុល្លារ​នោះ លោក​គ្មាន​លុយ​នោះ​ទេ។

លោក រ៉ុង ឈុន៖ «យើង​ដឹង​ថា លុយ ១០ម៉ឺន​ដុល្លារ សម្រាប់​មនុស្ស​បី​នាក់ វា​ច្រើន​ណាស់ សម្រាប់​ពួក​ខ្ញុំ ១០ម៉ឺន​ដុល្លារ។ យើង​គ្មាន​ចំណូល​គ្មាន​មុខរបរ យើង​គ្រាន់​តែ​ធ្វើ​កិច្ច​ការងារ​សង្គម​រហូត​មក​ដូច្នេះ​យើង​អត់​មាន​លទ្ធភាព​បង់​ទេ។ អ៊ីចឹង​ សូម​បញ្ជាក់​ម្ដង​ទៀត​ថា​ ជំហរ​របស់​ខ្ញុំ​ យើង​បង់​តាម​លទ្ធភាព​ដែល​យើង​មាន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​ប្រធាន​សហជីព​រូប​នេះ នៅ​តែ​បញ្ជាក់​ជំហរ​ថា លោក​បន្ត​ប្ដេជ្ញា​ចិត្ត​ធ្វើ​កិច្ច​ការងារ​សង្គម ដើម្បី​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​ជាតិ បើ​ទោះ​ជា​ពេល​នេះ លោក​ធ្វើ​តាម​បង្គាប់​បញ្ជារ​របស់​តុលាការ​ក្ដី។ លោក​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ចំណាយ​ពេល​វេលា និង​លះ​បង់​ សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន គឺ​ព្រោះ​តែ​​​​មិន​ចង់​ឱ្យ​​បាត់បង់​ទឹក​ដី។

លោក រ៉ុង ឈុន៖ «បាន​ជា​ខ្ញុំ​ពោល​ថា ទឹក​ដី​សំខាន់​ជាង​អាយុ​ជីវិត​របស់​យើង​ទៀត។ អាយុជីវិត​ពេល​ស្លាប់​ទៅ​ មាន​មនុស្ស​ជំនាន់​បន្តបន្ទាប់​នឹង​បង្កើត​កូន​ខ្មែរ​បន្ត​បន្ទាប់។ ប៉ុន្តែ​ទឹកដី បើ​បាត់​ហើយ ​គឺ​បាត់​ហើយ ដូចជា​​​ប្រទេស​ចម្ប៉ា​អ៊ីចឹង។ បាត់​ហើយ គឺ​បាត់​ហើយ ប៉ុន្តែ ពូជ​ចម្ប៉ា អត់​បាត់បង់​ទេ។ អ៊ីចឹង​បាន​ខ្ញុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ព្រំដែន ទោះ​ជាប់​ពន្ធនាគារ​ម្ដង​ហើយ​ ម្ដង​ទៀត។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ បាន​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង លោក តុន និមល រួម​គ្នា​សង សំណង​ការ​ខូចខាត​ចំនួន ១០ម៉ឺន​ដុល្លារ ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។ រីឯ​ប្រាក់​ទាំង​នោះ ត្រូវ​បង់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​មុន ក្នុង​រយៈ​ពេល ១ខែ។ បើ​គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​មីនា ​​​មាន​រយៈ​ពេល​៣១​ថ្ងៃ​ហើយ។ រីឯ​ លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា លោក​ទើប​តែ​ទទួល​បាន​ថវិកា​ ពី​សប្បុរសជន ដែល​បាន​បរិច្ចាគ​ឱ្យ​មាន​ចំនួន ជាង ២ម៉ឺន​ដុល្លារ និង​ប្រាក់​រៀល​ប្រមាណ​ជាង ៧លាន​រៀល​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន ថា នឹង​យក​លុយ​ទាំង​នោះ​ទៅ​បង់​ឱ្យ​តុលាការ ក្នុង​ពេល​ឆាប់ៗ បើ​ទោះ​ជា​ថ្មីៗ នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​បាន​ឱ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​មិន​ព្រម​ទទួល​យក​ប្រាក់ ដែល​លោក​នឹង​បង់​តាម​លទ្ធភាព និង​តាម​ដំណាក់​កាល​នីមួយៗ ក្ដី។

វិទ្យុ​អាស៊ីសេរី​ ពុំ​​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយ​តប​ ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា ​​ដោយ​ហៅ​ទូរស័ព្ទ​ចូល  ​តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ​ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ លោក វន់ ចាន់ឡូត យល់​ឃើញ​​ថា​​ ​ការ​ដែល​​លោក ​រ៉ុង​ ឈុន​​​ ព្រម​បង់​ប្រាក់​ឱ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​ទៅ​តាម​​លទ្ធភាព​នេះ​ ​លោក​ថា​​​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ​ព្រោះ​តុលាការ​​បាន​​ ​ចេញ​សាលដីកា​រួច​​​ហើយ​​ គឺ​ត្រូវ​តែ​បង់​​​​​ចំនួន​​ ​១០​ម៉ឺន ដុល្លារ​​​​​។​​ ជា​មួយ​គ្នា​នោះ ​លោក​ថា​ ​បើ​ទោះ​ជា​ ​លោក រ៉ុង ឈុន មាន​ប្រាក់​បង់​គ្រប់​ ឬ​មិន​គ្រប់​ក្ដី​ ​​ក៏​លោក រ៉ុង ឈុន ​នៅ​តែ​មិន​​អាច​មាន​ឱកាស​ធ្វើ​នយោបាយ ​​ដោយ​​រលូន​នោះ​ដែរ​។​ ​លោក​​បន្ត​ថា​ ​លោក រ៉ុង ឈុន ​​ ​​​នឹង​ជួប​ឧបសគ្គ​ ជា​ច្រើន​ទៀត​​ ​​​ដែល​បក្ស​កាន់​អំណាច​​​នឹង​ប្រឌិត​ឡើង​​​​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​​ លោក​ រ៉ុង ឈុន​​ទាល់ច្រក​លែង​មាន​ឱកាស​​ធ្វើ​នយោបាយ​ ​​​​​ ព្រោះ​​លោក​ថា ​ករណី​នេះ​ ​​​គឺ​ជា​រឿង​​នយោបាយ ​​ ពុំ​មែន​ជា​​ការ​អនុវត្ត​ច្បាប់​នោះ​​ឡើយ​។​

​ទន្ទឹម​គ្នា​នោះ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា​  គណបក្ស​កម្លាំង​ជាតិ ​ក្នុង​​គ្រា​ដែល​លោក រ៉ុង ឈុន កំពុង​ជួប​​ឧបសគ្គ​បែប​នេះ ​​គួរតែ​ពង្រឹង​សមាជិក​ខ្លួន​ ​​ហើយ​រៀបចំ​សកម្ម​​ភាព​នយោបាយ​​​ឱ្យ​បាន​រឹង​មាំ​​​​ ​មិន​គួរ​ចូល​​ល្បែង​​​នយោបាយ តាម​ខ្សែ​ ញាក់​​របស់​បក្ស​កាន់​អំណាច​នោះ​ទេ ព្រោះ​​ថា​ករណី​នេះ ​​គណបក្ស​កម្លាំង​ជាតិ​ ​មាន​​​តែ​ផល​ខាត​បង់​​​ពេលវេលា និង​​ ថវិកា​​។​​

លោក វ៉ន ចាន់ឡូត៖ ​​«គណបក្ស​កម្លាំង​ជាតិ​មាន​តែ​ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​ខ្លាំង​ ជាពិសេស​នោះ ត្រូវ​តែ​ពិនិត្យ​ទៅ​មើល​សមាសភាព​​នយោបាយ​។ ក្នុង​ស្ថាន​ភាព​នេះ ការ​សម្រេច​ណា​មួយ​នោះ វា​អាស្រ័យ​ទៅ​លើ​អ្នក​កាន់​អំណាច​ទាំង​ស្រុង​។ បើ​អ្នក​កាន់អំណាច​ចង់​ឱ្យ​លោក រ៉ុង ឈុន ចូល​ពន្ធនាគារ គឺ​អាច​ចាប់​ទៅ​ដាក់​ពន្ធនាគារ​ពេល​ណា​ក៏​បាន​។​ បើ​អ្នក​កាន់អំណាច​ចង់​ឱ្យ លោក​ រ៉ុង ឈុន បន្ត​មាន​សេរីភាព​ ធ្វើសកម្មភាព​នយោបាយ​ រប៉េះរប៉ោះ​បែប​នេះ​​ទៀត​ក៏​លោក រ៉ុង ឈុន ​នៅ​បន្ត​ ​ធ្វើ​នយោបាយ​រប៉េះរប៉ោះ​ បែប​ហ្នឹង​ទៅ​។​​​​​

​​នៅ​ក្នុង​សំណុំ​រឿង​នេះ ​កាល​ពី​ខែ​សីហា​ ឆ្នាំ២០២១ ​​​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ​និង​​ បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ ​២លាន​រៀល​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​កសិករ​ខ្មែរ ដែល​បាត់​បង់​ដីធ្លី​ នៅ​ក្បែរ​​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ទៅ​ក្រោម​ការ​កាន់​កាប់​របស់​ប្រទេស​វៀតណាម។

រី​​ឯ​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០ខែ ​និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ក្នុង​ម្នាក់ៗ ​ចំនួន ២លាន​រៀល ពី​បទ​ញុះញង់​ដូច​លោក រ៉ុង ឈុន ដែរ​។ ទន្ទឹម​នឹង​នោះ ក្រៅ​ពី​ជាប់​ពន្ធនាគារ​ និង​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ហើយ ​ចៅក្រម​ជំនុំ​ជម្រះ​លោក លិ សុខា ក៏​បាន​បង្គាប់​ឱ្យ​​ លោក រ៉ុងឈុន កញ្ញា ស កណិកា និង​លោក តុន និមល សង​ ការ​ខូច​ខាត​ចំនួន​ ៤០០​លាន​រៀល​​​ ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ថែម​ទៀត​។

​ជា​មួយ​គ្នា​នេះ​ ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ​គណ​បក្ស​កម្លាំង​ជាតិ​បង្ហោះ​លិខិត​​ ដែល​បាន​ផ្ញើ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​​ពី ​​​​​ភារៈ​ធារី​​ស្ថានទូត​សហរដ្ឋអាមេរិក​​​គឺ​​អ្នក​ស្រី​ ប្រ៊ិដចិត​ អិល វ៉ក់ឃឺ​រ (Bridgette L. Walker)​ ​​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​កាន់​ រដ្ឋាភិបាល​កម្ពុជា​ ​​​ឱ្យ​ទម្លាក់​​រាល់​ការ​ចោទ​ប្រកាន់​ ​និង​​ការ​ទាមទារ​​សំណង​ទាំង​អស់​ ​​មក​​លើ​លោក រ៉ុង ឈុន ព្រោះ​​​​​នេះ​ ​គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ធ្ងន់ធ្ងរ​​​ ផ្នែក​នយោបាយ​​​​មក​លើ​​មន្ត្រី​បក្ស​ប្រឆាំង​។​​ ​

ក្នុង​លិខិត​ដដែល​ គណបក្ស​កម្លាំង​ជាតិ​​​លើក​ឡើង​ថា​ ​ចំពោះ​​ទង្វើ​​​របស់​អាជ្ញាធរ​កម្ពុជា​​ ​ដែល​បាន​ធ្វើ​មក​លើ​ លោក រ៉ុង ឈុន ​តាម​មតិ​ជាតិ និង​អន្តរជាតិ​​​​ ​បង្ហាញ​ថា​ ​មិន​មែន​ជា​ការ​អនុ​វត្ត​ច្បាប់​​​ទេ ​​​ជា​​រឿង​នយោបាយ​សុទ្ធសាធ​​។​​ ​​លើស​ពី​នេះ​​​​ ជា​ការ​បំបិទ​សំឡេង​​​​​​​​ក្រុម​សហជីព និង​​ អ្នក​ប្រជាធិបតេយ្យ​​​ ស្រប​ពេល ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ដើរ​ ចាក​ឆ្ងាយ​ពី​គោលការណ៍ ​ប្រជាធិបតេយ្យ និង​ ស្មារតី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩៣​​។​ បក្ស​កម្លាំង​ជាតិ​បញ្ជាក់​ថា ​លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ ប្រកាន់​របស់​អាជ្ញាធរ​ និង​តុលាការ​កម្ពុជា​នោះ​ទេ​៕​​​​​​

សង្គម​ស៊ីវិល​គាំទ្រ​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​អតីត​មេធាវី​សញ្ជាតិ​អាមេរិក​ម្នាក់ ក្នុង​សំណុំរឿង​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា
មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​តុលាការ​ផ្ដន្ទាទោស​មេធាវី​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ២០១៩ ឲ្យ​បាន​ធ្ងន់ធ្ងរ សម​នឹង​ការ​បំពាន​លើ​សិទ្ធិ និង​កិត្តិយស​កុមារ​កម្ពុជា ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អាមេរិក បាន​កាត់​ទោស​អតីត​មេធាវី​សញ្ជាតិ​អាមេរិក​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៩ឆ្នាំ ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី១០ ខែ​មីនា​ថា ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ពិសេស​លើ​អនីតិជន គឺ​បទ​ល្មើស​ឧក្រិដ្ឋ ដែល​តុលាការ គួរតែ​ផ្ដន្ទាទោស​ជន​បង្ក​ឲ្យ​បាន​ធ្ងន់ធ្ងរ។

លោក អ៊ិន គង់ជិត៖ «បើសិនជា​ការ​ផ្ដន្ទាទោស​កម្រិត​ស្រាល​បែប​នេះ គឺ​ហាក់​ដូចជា​បើក​ដៃ ហាក់​ដូច​ជា ផ្ដល់​ឱកាស​ឲ្យ​ជន​បរទេស​ទាំង​ឡាយ​ផ្សេង​ទៀត ដែល​គាត់​ចូលចិត្ត​ខាង​ផ្លូវ​ភេទ​ហ្នឹង គាត់​នឹង​ស្វះស្វែង​ដើម្បី​រក​កុមារ ហើយ​ប្រើ​វិធី​ជះ​ទឹកលុយ ឬក៏​ប្រាក់​កាក់​ទៅ​លើ​កុមារ​ក្រីក្រ​កម្ពុជា នៅ​ជនបទ​ដាច់​ស្រយាល ដែល​ខ្វះ​ការ​យល់​ដឹង ដែល​គាត់​មាន​ជីវភាព​ខ្វះ​ខាត ដែល​គាត់​អាច​នឹង​ប្រព្រឹត្ត​ការ​ទិញដូរ​ផ្លូវ​ភេទ​លើ​កុមារ​ហ្នឹង​តទៅ​ទៀត»។

តុលាការអាមេរិកផ្ដន្ទាទោស​ជនរំលោភកុមារីខ្មែរ

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អាមេរិក បាន​កាត់​ទោស​អតីត​មេធាវី​សញ្ជាតិ​អាមេរិក​ម្នាក់ នៅ​រដ្ឋ​ហ្លរីដា (Florida) ឈ្មោះ ​រូសហ៍ យេមស៍​ខ្លាញ (Rugh James Cline) ឲ្យ​ជាប់​ពន្ធនាគារ​៩ឆ្នាំ ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​អាមេរិក កាល​ពី​ថ្ងៃទី៦ ខែ​មីនា។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ទណ្ឌិត​ខាង​លើ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា កាល​ពី​កុម្ភៈ និង​ខែ​ឧសភា ឆ្នាំ២០១៩ និង​បាន​ផ្ដល់​លុយ​ជាង​១រយ​ដុល្លារ​ដល់​កុមារ​អាយុ​ក្រោម​១៥ឆ្នាំ ចំនួន​៤នាក់ នៅ​ខេត្ត​សៀមរាប ដើម្បី​រួមភេទ​ជាមួយ​គាត់​ជាច្រើន​ដង ។ ក្នុង​ពេល​ចាប់​ខ្លួន លោក រូសហ៍ យេមស៍​ខ្លាញ (Rugh James Cline) កាល​ពី​ឆ្នាំ២០១៩ អាជ្ញាធរ​បាន​រក​ឃើញ​កុំព្យូទ័រ​យួរ​ដៃ (Laptop) របស់​លោក មាន​ផ្ទុក​រូបភាព​អាសអាភាស​របស់​កុមារ​រាប់​រយ​រូប។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ កាល​ពី​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៩ ការ​ចាប់​ខ្លួន​លោក រូសហ៍ យេមស៍ខ្លាញ ធ្វើឡើង​បន្ទាប់​ពី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អាណាព្យាបាល​ជន​រងគ្រោះ​ចំនួន​២នាក់ ដែល​បាន​ប្ដឹង​ថា លោក រូសហ៍ យេមស៍ខ្លាញ បាន​ឲ្យ​ពួកគេ​ប្រើ​ដៃ​សម្រេច​កាម​ចំនួន​៣ដង។

សាលាដំបូង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ២០១៩ បាន​សម្រេច​ចោទ​ប្រកាន់​លើ លោក រូសហ៍ យេមស៍ខ្លាញ ពី​បទ​ប្រព្រឹត្ត​អំពើ​អាស ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ។

មេធាវីអាមេរិកាំង​ត្រូវបានផ្ដន្ទាទោស​នៅខ្មែរ២ឆ្នាំ​កន្លះ

បន្ទាប់​មក នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៩ តុលាការ​ខេត្ត​សៀមរាប បាន​ផ្ដន្ទាទោស​លើ​លោក Rugh James Cline ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​កន្លះ ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អនីតិជន និង​ត្រូវ​ឲ្យ​ទណ្ឌិត​រូប​នេះ ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​កុមារី​រង​គ្រោះ​ម្នាក់​ចំនួន ១៥​លាន​រៀល ឬ​ជិត​៤ពាន់​ដុល្លារ​អាមេរិក។ លុះ​ដល់​ខែ​មិថុនា ឆ្នាំ២០២៣ លោក រូសហ៍ យេមស៍​ខ្លាញ ត្រូវ​បាន​និរទេស​ទៅ​កាន់​សហរដ្ឋអាមេរិក។

អត្ថបទ​ដែលទាក់ទង៖

ជនជាតិ​អាមេរិកាំង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ពី​បទ​រំលោភ​ផ្លូវ​ភេទ

សង្គម​ស៊ីវិល​ថា ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​បន្ត​កើតឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ

ជនបរទេស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ការ​ទិញ​ពេស្យាចារ​កុមារ​ខុសច្បាប់

ជន​បរទេស​៣​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ព្រះសីហនុ

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​ផ្ដន្ទាទោស​លើ​ជន​ប្រព្រឹត្តិ​ឲ្យ​សម​ទៅ​នឹង​ទង្វើ​ដែល​បាន​ប្រព្រឹត្តិ។

មេធាវី សឺន ជុំជួន៖ «កាលណា យើង​ដាក់​ទោសទណ្ឌ​ហើយ​កំណត់​ទៅ​តាម​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​ត្រឹមត្រូវ គឺ​ជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​បុគ្គល​ដទៃ​ទៀត​មាន​ភាព​រាងចាល និង​មាន​ខ្លាចរអា​មិន​ហ៊ាន​ធ្វើ​មក​លើ​កុមារ​ទៀត​ទេ»។

មាត្រា ៤៣ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ចែង​ថា អំពើ​អាស​នៅ​ក្នុង​ច្បាប់​នេះ មាន​ន័យ​ថា ជា​អំពើ​នៃ​ការ​ប៉ះពាល់ ឬ​ការ​បង្ហាញ​កេរ​ភេទ ឬ​ផ្នែក​ផ្សេង​ទៀត​របស់​ជន​ដទៃ ឬ​ការ​ឲ្យ​ជន​ដទៃ​ប៉ះ​កេរ​ភេទ ឬ​ផ្នែក​ភេទ​ផ្សេងទៀត​របស់​ជនល្មើស​ខ្លួន​ឯង ឬ​របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​ឲ្យ​រំជួយ ឬ​រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជនល្មើស។ ជន​ណា ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​លើ​ជន​ដទៃ ដែល​មាន​អាយុ​តិច​ជាង​១៥ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ពីរ​លាន​រៀល ដល់​ប្រាំមួយ​លាន​រៀល។

ចំណែកឯ មាត្រា ៤១ នៃ​ច្បាប់​ដដែល​នេះ ចែង​ថា ជន​ណា​ដែល​កាន់កាប់ ចែកចាយ ឬ​បង្ហាញ​នៅ​ទី​សាធារណ​នូវ​រូបភាព និង​សម្ភារៈ​អាសអាភាស នៃ​កុមារ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ ដល់​៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​បួល​លាន​រៀល ដល់​ដប់​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្សី ថា លោក ហ៊ុន សែន អាច​ប្រឈម​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាម​ឧក្រិដ្ឋកម្ម ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ចាប់​ពី​ទសវត្សរ៍​ទី៨០ រហូត​មក
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី លើក​ឡើង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ធ្លាប់​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម អាច​នឹង​ប្រឈម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ជាង​បួន​ទសវត្ស ចាប់​តាំង​ពី​ទសវត្សរ៍​ទី៨០ រហូត​ដល់​បច្ចុប្បន្ន។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី នៅ​ថ្ងៃ​ទី១២ ខែមីនា បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន អាច​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​លើ​ករណី​ជា​ច្រើន។ លោក សម រង្ស៊ី បាន​សរសេរ​រៀបរាប់​ករណី​ទាំង​នោះ ដូចជា យុទ្ធនាការ «ក៥» ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ការ​គប់​គ្រាប់បែក និង​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ១៩៩៧ ដែល​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ការ​បាញ់​ប្រហារ​លើ​បាតុករ​ឆ្នាំ២០១៣ និង ២០១៤ ការ​សម្លាប់​បុគ្គល​ល្បីៗ មួយ​ចំនួន​មាន​អ្នកស្រី ពិសិដ្ឋ ពិលិកា បណ្ឌិត កែម ឡី លោក ជា វិជ្ជា និង​ការ​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ការ​បំផ្លាញ​ព្រៃឈើ​ជា​ដើម។

(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​អាំងទែប៉ូល សហការ​ជាមួយ​ប៉ូលិស ហ្វីលីពីន បាន​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែតេ (Rodrigo Duterte) នៅ​ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី១១ មីនា តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ ក្រោយ​ពី​ការ​ចាប់​ខ្លួន គេ​បាន​បញ្ជូន​អតីត​មេ​ដឹកនាំ​ហ្វីលីពីន​រូប​នេះ ទៅ​ប្រទេស​ហូឡង់ ជា​ទីតាំង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​កាត់​ទោស​អំពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ។ នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​រយៈ​ពេល ៦ឆ្នាំ គឺ​បាន​សម្លាប់​មនុស្ស ចំនួន ៦ពាន់​នាក់ ក្នុង​យុទ្ធនាការ​បង្ក្រាប និង​ប្រឆាំង​គ្រឿងញៀន។ រីឯ​ក្រុម​សិទ្ធិមនុស្ស​វិញ អះអាង​ថា បាន​សម្លាប់​មនុស្ស​ប្រមាណ ៣ម៉ឺន​នាក់។

ប្រធានាធិបតី​ហ្វីលីពីន គឺ​លោក ប៊ុង ប៊ុង ម៉ាកូស BongBong Marcos បាន​ប្រាប់​អ្នក​កាសែត​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី១១ មីនា​ថា លោក មាន​កាតព្វកិច្ច​ធ្វើ​តាម​សំណើ​របស់ Interpol ដើម្បី​ចាប់​ខ្លួន អតីត​ប្រធានាធិបតី​លោក Duterte។

លោក​ថា ប៉ូលីស Interpol បាន​សុំ​ជំនួយ​ពី​លោក ហើយ​លោក​មាន​កាតព្វកិច្ច ដើម្បី​អនុវត្ត​តាម ពីព្រោះ​លោក​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ប៉ូលិស Interpol ដែល​ត្រូវ​តែ​អនុវត្ត​តាម។ ប្រសិនបើ​លោក​មិន​ធ្វើ​បែប​នេះ​ទេ ពួក​គេ​នឹង​មិន​ជួយ​រដ្ឋាភិបាល​របស់​លោក ក្នុង​ករណី​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន​ហ្វីលីពីន​នៅ​បរទេស​ទៀត​ទេ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត បាន​បង្ហោះ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១២ ខែមីនាថា បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ គឺ​មាន​បី ដូចជា ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​បន្ត​ថា មាន​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ដូចជា ប្រធានាធិបតី ប្រទេសរុស្សី លោក វ្លាឌឺមៀ ពូទីន (Vladimir Putin) អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេសស៊ីរី លោក បាស្សា អាល់អាសាដ (Bashar Al-Assad) មេ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា​សព្វថ្ងៃ គឺ​នាយ​ឧត្ដមសេនីយ៍ មីន អូង ហ្លាំង (Min Aung Hlaing) និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែតេ (Rodrigo Duterte) ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ដើម ។

ចំណែក​ឯ​នៅ​កម្ពុជា​វិញ លោក​បន្ថែម​ថា អ្នក​កាន់​អំណាច​អាច​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ តាម​រយៈ​អំពើ​ឃាតកម្ម​នយោបាយ ការ​ចាប់​មនុស្ស​ដាក់ពន្ធនាគារ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រោម​ហេតុផល​នយោបាយ និង​ការ​ចិញ្ចឹម​ចិត្ត​បង្កើត​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជា ភេរវករ​ជាដើម។

លោក វ៉ន ចាន់ឡូត៖ «ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ ដ៏​មាន​អត្ថប្រយោជន៍​នោះ គឺ​អ្នក​ដឹកនាំ​នៅ​ពេល ដែល​ខ្លួន​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​អំណាច​នោះ បម្រើ​ប្រជាពលរដ្ឋ​ជៀសវាង​នូវ​ការ​បំពាន​អំណាច ហើយ​ប្រើប្រាស់​អំណាច​ក្នុង​ផ្លូវ​ខុស ដែល​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋកម្ម ដែល​អន្តរជាតិ ដែល​គេ​ស្អប់ខ្ពើម ក្នុង​នោះ​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជា​ដើម»។

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ ខែមីនា។

ប៉ុន្តែ លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលថ្ងៃទី១១ ខែមីនា ថា រឿង ដែល​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ​លោក ឌុយទែរ៍តេ និង​ស្ថានការណ៍​នៅ​កម្ពុជា​សម័យ​លោក ហ៊ុន សែន ខុស​គ្នា​ដូច​មេឃ និង​ដី។ លោក​ថា លោក ហ៊ុន សែន មិន​បាន​ប្រព្រឹត្ត​អ្វី​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នោះ​ទេ ហើយ​ថា បើ​អ្នក​ណា​មិន​អស់​ចិត្ត ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក សុខ ឥសាន៖ «ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន មិន​មែន​មាន​ទោស​កំហុស​អ្វី​ធ្លាក់​ទៅ​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​អី ។ល។ ទេ! មិន​ដូច​លោក ឌុយទែរ៍តេ ទេ ព្រោះ​លោក ឌុយទែរ៍តេ ខ្ញុំ​យល់​ក្នុង​នាម​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក៏​គាត់​ប្រើ​វិធានការ​ក្ដៅ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ហ្នឹង។ អា​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់»។

ថ្វីបើ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយ ក៏​មេធាវី​អាមេរិកាំង​តំណាង​ក្រុម​សម្ព័ន្ធ​អ្នក​តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស លោក ម័រតុន សក្លា (Morton Sklar) កាល​ពី​ដើម​ឆ្នាំ២០១៤ បាន​ដាក់​បណ្ដឹង​ព្រហ្មទណ្ឌ លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​រារាំង​ការ​ស្វែងរក​យុត្តិធម៌ សម្រាប់​ជន​រង​គ្រោះ ក្នុង​របប​ខ្មែរក្រហម។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ ខែមីនា​ថា លោក ហ៊ុន សែន អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​តែ​អំពើ​មួយ​ចំនួន ដូច​ដែល​លោក សម រង្សី បាន​លើក​ឡើង ខណៈ​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​លោក ហ៊ុន សែន អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ដល់​លោក ហ៊ុន សែន ហើយ​ដែល​គាត់​ធ្វើបាប​គេ​ច្រើន​មែនទែន យើង​មើល​ទៅ​តាម​រឿង​ទាំង​អស់​តាំង​ពី​សតវត្ស​ទី៨០ ដូច​ប្រធាន​ស្ដីទី លោក សម រង្សី គាត់​សរសេរ​អ៊ីចឹង​ទាំង​អស់​ហ្នឹង គឺ​ឧក្រិដ្ឋកម្ម​ច្រើន​មែនទែន ដែល​រឿង​និទ្ទណ្ឌភាព​មិន​អាច​ចៀស​ផុត​ទេ បុគ្គល​ណា​ក៏​ដោយ​ម៉េច​ចៀស​ផុត​ទេ ទោះ​អ្នក​ណា​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ក៏​ចប់​អំណាច តុលាការ​គេ​នឹង​ចាត់ចែង​ហើយ»។

រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដល់​កូន​ប្រុស​របស់​លោក គឺ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ជុំ​ទិស​អំពី​ការ​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា តាម​រយៈ​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ មួយ​ចំនួន ក្រៅ​ប្រព័ន្ធ​ច្បាប់ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលិកា ព្រះសង្ឃ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក លិម គិមយ៉ា រហូត​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន និង​ថ្នាក់​ដឹកនាំ​សហជីព​ជា​ច្រើន​រូប​ទៀត។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន នេះ ក៏​រង​ការ​រិះគន់​ដែរ អំពី​ការ​បណ្ដេញពលរដ្ឋដោយបង្ខំ​រាប់​ម៉ឺន​គ្រួសារ ចេញ​ពី​លំនៅឋាន និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ រួម​ទាំង​ព្រៃឈើ ជា​ដើម។

ប្រការ​ទាំង​នេះ​ហើយ ទើប​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។

លោក វ៉ន ចាន់ឡូត គូស​បញ្ជាក់​ថា បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ ទាំង​បី ខាងលើ គឺ​ពុំ​មាន​អាជ្ញាយុកាល​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​ជា​បុគ្គល ឬ​ជា​ក្រុម រដ្ឋ ឬ​អង្គការ អាច​ផ្ដល់​ព័ត៌មាន​អំពី​ឧក្រិដ្ឋកម្ម​ទៅ​ការិយាល័យ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​គួរតែ​ជំរុញ​ឱ្យ​អ្នកនយោបាយ​បក្ស​កាន់អំណាច ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស
អ្នកឃ្លាំមើល​លើកឡើង​ថា ព្រះមហាក្សត្រ​គួរតែ​ជំរុញ​ឱ្យ​អ្នកនយោបាយ​បក្ស​កាន់អំណាច ដែល​ដោយ​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន ព្រោះថា​បញ្ហា​ទាំងនេះ គឺជា​ក្ដី​ប្រាថ្នា​របស់​ប្រជារាស្ត្រ​គ្រប់រូប​ជា​យូរ​មក​ហើយ​។ ការ​លើកឡើង​នេះ ស្រប​ដែល​រដ្ឋាភិបាល​កំពុង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ នៅមុខ​ប្រាសាទអង្គរវត្ត នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ដល់​ប្រជារាស្ត្រ​ខ្មែរ។

ស្របពេល​ប្រជារាស្ត្រ​កំពុង​ជួប​ទុក្ខ​លំបាក ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ គ្មាន​ការងារ​ទៀងទាត់​ជំពាក់​បំណុល​វ័ណ្ឌក​និង បញ្ហា​ជាប់​គាំង​នយោបាយ​ជាដើម ប្រជារាស្ត្រ​តែងតែ​សញ្ជឹង​ចង់​ឃើញ ព្រះមហាក្សត្រ មាន​ព្រះរាជ​បន្ទូល និង​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ឱ្យ​អ្នកនយោបាយ​ផ្សះផ្សា​គ្នា​ឡើងវិញ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដើម្បី​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​ប្រទេស​តាម​គន្លង​ទសពិធរាជធម៌​ពិតប្រាកដ ដើម្បី​ប្រជាពលរដ្ឋ មាន​នូវ​សេចក្ដីសុខ​សាន្តត្រាណ ។​

​ព្រះរាជ​តួនាទី​ដ៏​សំខាន់ព្រះមហាក្សត្រ គឺ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែមីនា ថា ការ​ត្រៀម​រៀបចំ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ខាង​មុខ ប្រាសាទ​អង្គរវត្ត នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ព្រះមហាក្សត្រ​មុនៗ ដែល​តែងតែ​ប្រារព្ធ​ឡើង​ដើម្បី​បួងសួង​សុំ​សិរីសួស្ដី និង សេចក្ដីសុខ​ចម្រើន​ជូន​ប្រជារាស្ត្រ​។ លោក​បន្ត​ថា លើស​ពី​នោះ​ព្រះមហាក្សត្រ ក៏​មាន​ព្រះរាជ​តួនាទី​ដ៏​សំខាន់ គឺ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ជំរុញ​ឱ្យ​អ្នកនយោបាយ​ចេះ​សាមគ្គី និង​រួបរួម​គ្នា​ឡើង ដែល​ព្រះអង្គ​គួរតែ​មាន ព្រះរាជ​បន្ទូល​ដែរ។

លោក ប៉ោ មករា៖ «នៅក្នុង​មាត្រ​៨ ព្រះមហាក្សត្រ ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​ក្នុង​ការ​បង្រួបបង្រួម​នយោបាយ បង្រួបបង្រួម​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ស្រុះស្រួល​គ្នា ឱ្យ​មានការ​សាមគ្គី​គ្នា​ឡើង​។ បញ្ហា​ទាំងនេះ ព្រះអង្គ​អាច​ជំរុញ​ឱ្យ រាជរដ្ឋាភិបាល ឱ្យ​អ្នក​អនុវត្ត​ច្បាប់ ឱ្យ​តុលាការ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។ ក្នុង​ការ​បើក​លំហ លទ្ធិប្រជាធិបតេយ្យ និង​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ស្ថានភាព​នយោបាយ ដោយ​ពេញលេញ និង​គ្មាន​ការភ័យខ្លាច»។

នៅ​ថ្ងៃទី​១១ ខែ​មីនា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យមើល​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង​របស់​ព្រះមហាក្សត្រ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ដល់​ប្រជារាស្ត្រ និង​ប្រទេសជាតិ​។ លោក​គុយ សុផល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នេះ​ថា ព្រះរាជ​ពិធី​នេះ គឺជា​ការ​បង្ហាញ​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ​ដែល​មាន​ការគោរព​ដឹងគុណ​ចំពោះ​ម្ចាស់​ទឹកដី​ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ។ ទន្ទឹម​នោះ​លោក​ថា នេះ​គឺជា​ទំនៀមទម្លាប់​ប្រពៃណី​នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាពលរដ្ឋ គ្រប់រូប​បាន​រក្សា និង​គោរព​មក​ជា​យូរហើយ​។​

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១១ ខែមីនា។

អ្នកឃ្លាំមើលរំពឹង​ថា ព្រះមហាក្សត្រដើរតាមលំនាំ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

ទោះជា​យ៉ាងណា ការ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបួងសួង​របស់​មហាក្សត្រ ប្រជារាស្ត្រ និង​អ្នកឃ្លាំមើល រំពឹង​ថា ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​គួរតែ ឆ្លៀត​ក្នុង​ឱកាស​នោះ ជំរុញ​ឱ្យ​អ្នកនយោបាយ ងាក​មក​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន និង ចាត់ទុកទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​ជាធំ ជាជាង​ច្បាមអំណាចដើម្បី​តែ​បក្សពួកនិយម ។ ការណ៍​នេះ គឺ​ដើម្បី រំលឹក​និង​ដើរ​តាម​លំនាំ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ព្រះអង្គ​ធ្លាប់​បាន​ផ្ដាំ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជារាស្ត្រ​ឱ្យ​ដឹង​តៗ​គ្នា​មក​ថា «ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ»។

ទាក់ទិន​រឿង​នេះ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ហាក់​ស្ទាក់ស្ទើរ ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ លើ​ករណី​នេះ ប៉ុន្តែ​លោក​ថា ការរៀបចំ​ព្រះរាជ​ពិធីបួងសួង​សុំ​សិរី​សួស្ដី​ដល់​ប្រទេសជាតិ និង​ប្រជារាស្ត្រ របស់​ព្រះមហាក្សត្រ នៅពេល​ខាង​មុន​នេះ គឺជា​ព្រះរាជសារ​មួយ​សំខាន់​ដើម្បីជំរុញ​ឱ្យ​អ្នកនយោបាយ គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ ព្រោះថា បច្ចុប្បន្ន ព្រះអង្គ​មានតែ​មធ្យោបាយ​មួយ​នេះ​ទេ ដែល​ព្រះអង្គ មាន​ព្រះរាជកិច្ច​អាច​ធ្វើ​បាន។

លោក ឯម សុវណ្ណារ៉ា៖ «ខ្ញុំ​គិតថា ទោះជា​យ៉ាងណា ជា​សារ ជា​ការ​ដាស់​ស្មារតី​ឱ្យ​អ្នកនយោបាយ ឱ្យ​ពិចារណា ឱ្យ​គិត​លើ​រឿង​សុខ​សន្តិភាព សេរី​មង្គល ដល់​ពលរដ្ឋ​នៅក្នុង​ប្រទេស។ ថ្វីត្បិត​តែ អត់​មាន​មធ្យោបាយ​អី​ផ្សេង តែ​លោក​មាន​តែម​មធ្យោបាយ​នេះ​ទេ តាម​ទស្សនៈ​ខ្ញុំ​។ យើង​ឃើញ យើង​ដឹង​ទាំងអស់គ្នា​។ យើង​ពិបាកធ្វើ​ការ​អត្ថាធិប្បាយ​ណាស់ កិច្ចការ​ហ្នឹង»។

អត្ថបទ​ដែលទាក់ទង៖

ព្រះមហាក្សត្រ ដាស់តឿន​ពលរដ្ឋ​កុំឱ្យ​បារម្ភ​ពី​ការ​គាបសង្កត់​ណាមួយ​ពេល​ទៅ​បោះឆ្នោត

១៨​ឆ្នាំ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពី​អតីត​អ្នក​រាំ​របាំ​បាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?

អង្គ​ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហមុនី ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការរិះគន់​មិនចេះចប់​​ពី​ក្រុម​អ្នក​នយោបាយ​ខ្មែរ

សេចក្ដីប្រកាស​របស់​រដ្ឋាភិបាល ចុះ​នៅ​ថ្ងៃទី​៤ ខែ​មីនា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ព្រះរាជ​ពិធីបួងសួង​នៅ​មុខ​ប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១១ ដល់​១២ ខែ​មេសា។ ក្នុង​នោះ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ហ៊ុន ម៉ានី គឺជា​អនុប្រធាន ចំណែក ​អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​រៀបចំ​រៀបចំ​បុណ្យជាតិ លោក ឈិន កេតនា គឺជា​អនុប្រធាន​អចិន្ត្រៃយ៍។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា ការរៀបចំ​ព្រះរាជ​ពិធីបួងសួង របស់​ព្រះមហាក្សត្រ នៅ​ឆ្នាំនេះ គឺ​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ ខណៈ​ដែល​កន្លងមក ពិធី​នេះ គេ​សង្កេតឃើញ​ភាគច្រើន​មានតែ​មន្ត្រី​រដ្ឋាភិបាល និង កូនចៅ​គ្រួសារ​ត្រកូល​«​ហ៊ុន​»​ប៉ុណ្ណោះ ជា​អ្នក​រៀបចំ​បួងសួង នៅពេល ជិត​ចូលឆ្នាំ​ខ្មែរ​ម្ដងៗ​។ ជាមួយគ្នា​នោះ កន្លងមក​ព្រះសង្ឃ និង​អ្នកឃ្លាំមើល យល់ថា​ ​សេចក្ដីសុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនមែន​កើតឡើង​ដោយសារតែ​ការ​បន់ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ​សេចក្ដីសុខ និង​ស្ថិរភាព​យូរអង្វែង កើតមានឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​​ក្រចេះ​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ ប្រគល់​ដីធ្លី​ឲ្យ​​ក្រុមហ៊ុន​វៀតណាម
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​បាន​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ទេ ក្រៅ​ពី​លួងលោម និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​ប្រគល់​ដីធ្លី​ទាំង​នោះ​ឲ្យ​ទៅ​ក្រុមហ៊ុន។ ប៉ុន្តែ​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ស្រែចម្ការ​ទាំង​នោះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ និង​អាស្រ័យផល។

អាជ្ញាធរ​ថ្នាក់​ជាតិ​ខាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​បាន​រក​ដំណោះស្រាយ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នោះ​ទេ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​ប្រាប់​ពលរដ្ឋ​ថា ដីធ្លី​ទាំង​នោះ​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើការ​វិនិយោគ​ដាំដំណាំ​អំពៅ។

ពលរដ្ឋ​ថា នឹង​មិន​ចាកចេញ​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ​ឡើយ

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះខ្ញែរ លោកស្រី អែល រ៉ូស្សា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ថា ប្រជាពលរដ្ឋ​នឹង​មិន​ចាកចេញ​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ​ឡើយ ពីព្រោះ​ពួកគាត់​មិន​មាន​ដីធ្លី​កន្លែង​​ផ្សេង​សម្រាប់​រស់នៅ និង​អាស្រ័យ​ផល​នោះ​ទេ។ មួយ​វិញ​ទៀត​ដីធ្លី​ផ្ទះ​សម្បែង និង​ដី​ស្រែចម្ការ​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន គឺ​ជា​ទី​កន្លែង​កំណើត​របស់​ពួកគាត់ ហើយ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​មុន​ក្រុមហ៊ុន​វៀតណាម​ចូល​ទៅ​វិនិយោគ។ លោក​ស្រី​បន្ថែម​ថា អាជ្ញាធរ​ហាក់​មាន​ភាព​លំអៀង​ទៅ​ខាង​ក្រុមហ៊ុន និង​អ្នក​អំណាច ដោយ​មេការ​ក្រុមហ៊ុន​ដែល​ជា​ជន​ជាតិ​វៀតណាម មាន​សិទ្ធិ​គ្រប់គ្រង​ដី​រាប់​រយ​ហិកតារ ចំណែក​ពលរដ្ឋ​ខ្មែរ​ឯង​វិញ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ដូច​សត្វ​ធាតុ។

លោកស្រី អែល រ៉ូស្សា៖ «មេ​ការ​ក្រុមហ៊ុន​មាន​ដី​រាប់​រយ​ហិកតារ​ហេតុ​អ្វី​មិន​ខុស​ច្បាប់ ហើយ​ពលរដ្ឋ​មាន​ដី​បន្តិចបន្តួច​ហេតុ​អ្វី​ខុស​ច្បាប់ ហើយ​ក្រុមហ៊ុន​ជនជាតិ​យួន​មាន​ដី​រាប់​រយ​ហិកតារ បែរ​ជា​ខ្ញុំ​នៅ​មុន​ក្រុមហ៊ុន​ខុស​ច្បាប់ មើល​រដ្ឋាភិបាល​ជួយ​មើល​រដ្ឋាភិបាល កុំ​អាង​អ្វី​គំរាមកំហែង កុំ​អាង​អ្វី​រុះរើ​ផ្ទះសម្បែង ពលរដ្ឋ​រស់នៅ​យូរ​ហើយ​ឲ្យ​ការ​រស់នៅ​សមស្រប​មក ហើយ​ភូមិ​ស្រុក​គាត់​នៅ​នឹង​ឲ្យ​គាត់​ទៅ​ណា»។

ពលរដ្ឋ​នៅ​ឃុំ​កោះខ្ញែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ ដោយ​កាត់​ឆ្វៀល​ដីធ្លី​កំពុង​មាន​វិវាទ​ឲ្យ​ទៅ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​វិញ ពីព្រោះ​ពលរដ្ឋ​មិន​មាន​ដី​ស្រែចម្ការ​សម្រាប់​អាស្រ័យ​ផល​ទៀត​នោះ​ទេ។

អត្ថបទដែលទាក់ទង៖

កូនៗ​ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ជិត ១០០​គ្រួសារ​ឈប់​រៀន​ និង​ទៅតាម​ឪពុកម្ដាយ​រក​ប្រាក់​សង​បំណុល​ធនាគារ

ពលរដ្ឋ​​​នៅ​ខេត្ត​ក្រចេះ​​ខក​ចិត្ត​​ដែល​អាជ្ញាធរ​​មិន​ដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​ក្រចេះ បន្ត​ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ពន្លឿន​ការ​ដោះស្រាយ

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​មីនា។

សង្គមស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ ដោយ​កាត់​ឆ្វៀល​ដី​ធ្លី ដែល​ពលរដ្ឋ​អាស្រ័យផល​ជាក់​ស្ដែង​ប្រគល់​ឲ្យ​ទៅ​ពលរដ្ឋ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ស្ដាប់​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ប្រសើរ​ជាង​ប្រើប្រាស់​រូបភាព​គំរាមកំហែង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​ខូច​មុខ​មាត់​របស់​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖ «ខ្ញុំ​នៅ​តែ​ទទូច​ថា​ឲ្យ​កាត់​ឆ្វៀល​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ទៅ កុំ​ឲ្យ​នៅ​យក​ឈ្នះ​ចាញ់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​អត់​មាន​ដី មាន​ការ​ប៉ះពាល់ មាន​ការ​អះអាង​របស់​អាជ្ញាធរ​អ៊ីចឹង យើង​មិន​ចង់​ឲ្យ​មាន​ការ​គំរាមកំហែង​ណា​មួយ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ យើង​កាត់​ឆ្វៀល​ដើម្បី​ប្រជាពលរដ្ឋ​ហើយ​បញ្ចប់​បញ្ហា​នេះ​ទៅ»។

ក្រោយ​ក្រុមហ៊ុន​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) ក្ស័យធន​កាល​ពីឆ្នាំ២០១៧ នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​សហការ​គ្នា​ដំណើរការ ដាំ​ដំណាំ​អំពៅ​ឡើង​វិញ សម្រាប់​ផលិត​ជា​ស្ករស ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម។ ប៉ុន្តែ​ការ​វិនិយោគ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែចម្ការ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ ហើយ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​កសិកម្ម និង​ដុត​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ចោល​ថែម​ទៀត។

ក្រោយ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម និង​មិន​មាន​ដំណោះស្រាយ​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​នេះ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជិត​១០០​គ្រួសារ បាន​នាំ​គ្នា​ចំណាក​ស្រុក​ស្វែង​រក​ការងារ​ធ្វើ ដោយ​បង្ខំ​ឲ្យ​កូនចៅ​របស់​ពួកគាត់​បោះបង់​ការ​សិក្សា​ទៅ​តាម​ឪពុកម្ដាយ ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ថា ពលរដ្ឋ​ជា​ច្រើន​កំពុង​ជួប​វិបត្តិ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ
អ្នក​ជំនាញ​​​ផ្នែក​សុខាភិបាល និង​​សុខភាព​​ផ្លូវ​ចិត្ត​​លើក​ឡើង​ថា បច្ចុប្បន្ន​​​​​​​មាន​ពលរដ្ឋ​​​​ កាន់​តែ​​​ច្រើន​​​ជួប​វិបត្តិ​​ផ្លូវ​ចិត្ត​ធ្ងន់ ​​​និង​ស្រាល​​​ ​ដោយ​សារ​តែ​​​​បញ្ហា​សេដ្ឋកិច្ច​​ គ្រួសារ​ខ្វះ​ខាត​ ជំពាក់​បំណុល​ និង​វិបត្តិ​​​សង្គម​​ផ្សេងៗ ខណៈ​ដែល​​​​រដ្ឋាភិបាល​ ​​​នៅ​មិន​​​​ពុំ​ទាន់​​​ដោះ​ស្រាយ​​​​​​បញ្ហា​នេះ​​​ឱ្យ​មាន​​ប្រសិទ្ធភាព​​នោះ​ទេ។ ពួក​គាត់​​​ថា វិបត្តិ​ផ្លូវ​ចិត្ត​នេះ​​ជា​បញ្ហា​ធំ​​ដែល​​​​​​រដ្ឋាភិបាល​​​ត្រូវ​ទទួល​ខុសត្រូវ​ព្រោះ​​ពាក់ព័ន្ធ​នឹង​​​​អាយុ​ជីវិត​​​ពលរដ្ឋ។

បើទោះ​បី​ជា​​​​នាយករដ្ឋមន្ត្រី​​​​ លោក ហ៊ុន ម៉ាណែត និង​​​ប្រធាន​ព្រឹទ្ធសភា​​​​​​ ​​លោក ហ៊ុន សែន តែងតែ​បង្ខំ​ឱ្យ​ពលរដ្ឋ​រីករាយ​ជាមួយ​​ការដឹកនាំ​ក្រោម​ម្លប់​សន្តិភាព​របស់​ពួក​លោក​​ក្ដី ក៏​កាល​​ពី​ថ្មីៗ​នេះ​ ​​​​ក្រសួង​សុខាភិបាល​​រក​ឃើញ​ថា ពលរដ្ឋ​​​​​ជិត ៣សែន​​នាក់​​មាន​វិបត្តិ​ផ្លូវ​ចិត្ត​​​ក្នុង​ឆ្នាំ​២០២៤។ ទន្ទឹម​នឹង​នោះ​ អ្នក​ជំនាញ​​បារម្ភ​ថា វិបត្តិ​ផ្លូវ​ចិត្ត​​ ​នឹង​ប៉ះពាល់​​​ដល់​អាយុ​ជីវិត​​​​​ពលរដ្ឋ​ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​​គ្រួសារ​​​ ​គ្មាន​ចំណូល​ទៀងទាត់​ ​​​និង​ ជំពាក់​បំណុល​វ័ណ្ឌក។

វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​​​កើត​ឡើងយូរ​​ហើយ តែហាក់គ្មាន​អ្នក​អើពើ

​​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់ និង​អ្នក​ចិត្ត​សាស្ត្រ ​​លោក ហឿ សេធុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​​ បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​​ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​ រដ្ឋាភិបាល​ ​ហាក់​មិន​ពុំ​បាន​អើពើ​ ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​​ឱ្យ​មាន​ប្រសិទ្ធភាព​​នៅ​ឡើយ។ ជា​ពិសេស​ លោក​ថា វិបត្តិ​ផ្លូវ​​​ចិត្ត​​​​​​បាន​បង្ក​ជា​ជំងឺ​ឆ្លង​ដល់​​ក្មេង​ៗ​​ជំនាន់​​ក្រោយ​តាមរយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ ដែល​​​បង្ហាញ​ឱ្យ​ឃើញ​ពី​​​​ឥរិយាបថ​ ​មួម៉ៅ​ ​ធុញ​ថប់​​ ​​​​សម្ដី​​​ខឹង​ច្រឡោត និង​​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ។ លោក​បញ្ជាក់​ថា បញ្ហា​ផ្លូវ​ចិត្ត​​​​​អាច​បណ្ដាល​​​មក​ពី​កត្តា​ជា​ច្រើន ក្នុង​នោះ​​​​​​​​បញ្ហា​សង្គ្រាម​​​​​វិបត្តិ​សង្គម និង​​កត្តា​ជីវភាព​​​​ខ្វះ​ខាត​​​​​​​ ​​​ជា​ដើម។

លោក ហឿ សេធុល៖ «នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​ជីវភាព​ក្រីក្រ​។ ​ភាព​អត់​ឃ្លាន​ ភាព​ខ្វះ​ខាត​ វា​ប៉ះពាល់​ទាំងអស់ ទាំង​សុខុមាលភាព​ផ្នែក​សង្គម ផ្នែក​ផ្លូវ​ចិត្ត​ និង​ផ្នែក​រាង​កាយ​គឺ​វា​ប៉ះពាល់​ទាំងអស់។ អ៊ីចឹង ទាំង​អស់​នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ពី​ផល​ប៉ះពាល់។ អ៊ីចឹង​ចង់ មិន​ចង់​វា​ពាក់ព័ន្ធ​គ្នា​ទាំង​អស់»។

លោក ហឿ សេធុល បន្ត​ថា បញ្ហា​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​​សព្វថ្ងៃ មាន​ចាប់​ពី​​​​​​វ័យ​​​​​​​ចន្លោះ ១៩ ទៅ ២០​ឆ្នាំ​ឡើង ព្រោះ​​ ​គឺ​ជា​វ័យ​ដែល​​ត្រូវ​​​ទទួល​បន្ទុក​​​​គ្រួសារ។ ទន្ទឹម​នឹង​នោះ​ ​លោក​សង្កេត​ឃើញ​ថា សេវា​​ព្យាបាល​​ជំងឺ​ផ្លូវ​ចិត្ត​​នៅ​កម្ពុជា នៅ​មាន​តិច​តួច​​​ ហើយ​​ពុំ​ទាន់​​មាន​ប្រសិទ្ធភាព​​​ ​បាន​ទូលំទូលាយ​នោះ​ដែរ។ លោក​បន្ត​ថា ពលរដ្ឋ​​ខ្លះ​​​​​ ដឹង​ថា​ខ្លួន​​​​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​​ ​​​​តែ​​​ពួក​គាត់​ ​ហាក់​ភ័យ​ខ្លាច​ទៅ​ព្យាបាល ព្រោះ​​​​​​​មិន​ដឹង​ថា ត្រូវ​​​​​​​​​ព្យាបាល​នៅ​ទី​ណា​ ​ឬ​របៀប​ណា។ រីឯ​​​​​​​​នៅ​តាម​មន្ទីរពេទ្យ​​ រដ្ឋ​​​​​​ឱ្យ​​​ត្រឹម​តែ​​​ថ្នាំ​​លេប​ដោយ​ពុំ​មាន​សេវា​​​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ ​មិន​ងាយ​ជា​​សះស្បើយ​​​​​​​នោះ​ទេ។

លោក ហឿ សេធុល៖ «ហាក់​ដូច​ជា​ការ​យល់ដឹង​ទាក់ទង​ទៅ​នឹង​ការ​ប្រឹក្សាយោបល់​ផ្នែក​ផ្លូវ​ចិត្ត​នឹង​នៅ​មាន​កម្រិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​នៅឡើយ។ ចំណុច​មួយ​ទៀត ខ្ញុំ​នៅ​មិន​ទាន់​ឃើញ​ថា តើ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​បង្កើត​ធនធាន​ផ្នែក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ហ្នឹង​បាន​ក្នុង​កម្រិត​ណា​?​ យើង​អត់​ទាន់​ឃើញ​ថវិកា ផែនការ យុទ្ធសាស្ត្រ​ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ប្រឹក្សា​ផ្លូវ​ចិត្ត​នឹង​បាន​ទៅ​ទូលំទូលាយ​ដែរ»។

ក្រសួងបង្ហាញរបាយការណ៍​ពលរដ្ឋ​មាន​ជំងឺផ្លូវចិត្ត

នៅ​ថ្ងៃ​ទី៣ ខែ​មីនា ក្រសួង​សុខាភិបាល​ ​បាន​ចេញ​របាយការណ៍​​​បង្ហាញ​ថា ករណី​​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​​​ មាន​ជិត ៣​សែន (២៨២.៦១៥)នាក់ ក្នុង​ឆ្នាំ​២០២៤ បើ​​ធៀប​នឹង​ឆ្នាំ​២០២៣ អ្នក​ជំងឺ​មាន​ត្រឹម​ជាង​៨​ពាន់ (៨.៧៩២) នាក់​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​បញ្ហា​ផ្លូវ​ចិត្ត​​លើក​ឡើង​ថា ការ​បង្ហាញ​​​​ពី​អត្រា​អ្នក​​មាន​ជំងឺ​​ផ្លូវ​ចិត្ត​​​របស់​ក្រសួង​​ បាន​ត្រឹម​តែ​មួយ​ជ្រុង​នៃ​អ្នក​​ដែល​​​មក​ប្រើ​ប្រាស់​ ​សេវា​ព្យាបាល​​​​ប៉ុណ្ណោះ ប៉ុន្តែ​ ​​​ជាក់ស្ដែង​​ ​មាន​​ពលរដ្ឋ​​​​​​ជា​ច្រើន​កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​​​​​ ប៉ុន្តែ​មិន​ហ៊ាន​មក​ព្យាបាល​​​ រហូត​​​អ្នក​ខ្លះ​ ​​ហ៊ាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ឈាង រ៉ា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណា​ទាក់ទិន​រឿង​នេះ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ថ្លែង​ក្នុង​កម្មវិធី​សន្និបាត​របស់​ក្រសួង​សុខាភិបាល​លើក​ទី​៤៤ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អត្រា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​២០២៤ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ លោក​ថា ករណី​នេះ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​សេវា​ព្យាបាល​នៅ​មន្ទីរ​សុខាភិបាល ដែល​ធ្វើ​ឱ្យ​ពួក​គាត់ មក​ប្រើ​ប្រាស់​សេវា​ព្យាបាល​ច្រើន ទើប​ធ្វើ​ឱ្យ​អត្រា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ហាក់​មាន​ច្រើន​ជាង​មុន។

ទាក់ទិន​រឿង​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​មួយ​នេះ​​ លោក ខឹម មុនីកុសល យល់​ឃើញ​ថា​ បញ្ហា​ដែល​ពលរដ្ឋ​​មាន​វិបត្តិ​ផ្លូវ​​​​ចិត្ត​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​​​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ​​ អសមត្ថភាព​​ក្នុង​ការ​ដឹកនាំ​ ឱ្យ​​ពលរដ្ឋ​ ​អាច​ទទួល​បាន​​ការ​ប្រើ​ប្រាស់​សេវា​​សាធារណៈ​​បាន​ត្រឹមត្រូវ។ ជាពិសេស​​​ ​លោក​ថា​ សេវា​​​​សុខាភិបាល​​ ​គឺ​ពោរពេញ​​​ ​អំពើ​ពុករលួយ ​និង​កង្វះ​​​​គុណភាព​​​ក្នុង​ការ​ព្យាបាល​​​​ឱ្យ​បាន​ត្រឹមត្រូវ។

​កសិករ​​​​ និង​​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាតភាគច្រើន​មានបញ្ហា​ផ្លូវ​ចិត្ត​​

លោក​​បន្ថែម​ថា បច្ចុប្បន្ន​អ្នក​​​​មាន​បញ្ហា​ផ្លូវ​ចិត្ត​​ភាគ​​ច្រើន ​​កើត​​​ឡើង​មក​លើ​​អាជីវករ​​​ប្រជា​កសិករ​​​​ និង​​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ​ដោយ​សារ​តែ​ការ​ជំពាក់​បំណុល​កើន​ឡើង​​ និង​ចំណូល​គ្មាន​ស្ថិរភាព។ ទន្ទឹម​នឹង​នោះ ​​បញ្ហា​ផ្លូវ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ ក៏​​បាន​​កើត​​ឡើង​មក​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី និង​​​ អ្នក​រងគ្រោះ​ ​ពី​បញ្ហា​នយោបាយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ផង​ដែរ។ លោក​អះអាង​ថា បញ្ហា​ដែល​មាន​ពលរដ្ឋ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ច្រើន​ អាច​ជា​ចេតនា​របស់​​មេដឹកនាំ​ត្រកូល​ហ៊ុន ដែល​ចង់​បង្វែរ​ឱ្យ​ប្រជាពលរដ្ឋ​ ​លែង​​​ខ្វល់ខ្វាយ​​រឿង​​​នយោបាយ ​ និង​សង្គម​ជាតិ។

លោក ខឹម មុនីកុសល៖ «ពួក​ខ្ញុំ​មិន​មើល​មិន​ឃើញ​ពី​កំណែទម្រង់​ទេ​ ព្រោះ​ពួក​គាត់​កំពុងតែ​ឃ្លាន​អំណាច​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​ពួក​គាត់​បាន​អំណាច​គាត់​ធ្វើ​អី​តាម​តែ​ចិត្ត​គាត់។ អ៊ីចឹង​ វិបត្តិ​នឹង​អត់​មាន​អី​ដោះស្រាយ​ទេ​ វា​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ​មុខ»។

កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​យូនីសេហ្វ (UNICEF) បាន​ចេញ​របាយការណ៍​រក​​ឃើញ​ថា ​​ក្នុង​ឆ្នាំ​២០២២​ ​មនុស្ស​យ៉ាង​​ហោច​ណាស់​ ជិត​៩០០ (៨៧៣) នាក់​​ បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​ដែល​ភាគ​ច្រើន​មាន​អាយុ​ចន្លោះ​ពី ១៥​ទៅ ១៩​ឆ្នាំ ដោយ​សារ​តែ​​ ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត។ ​ជាមួយ​គ្នា​នោះ​​ ​ប្រជាជន​​​​​ប្រមាណ​​កន្លះ​លាន​នាក់ ទទួល​រង​ផល​ប៉ះពាល់​​ ដោយ​វិបត្តិ​បាក់​ទឹក​ចិត្ត​​ ឬ​​​តប់ប្រមល់ ​ភ័យ​ខ្លាច​​ ​ដែល​ជា​កត្តា​ចម្បង​​ជំរុញ​ឱ្យ​ហ៊ាន​​ធ្វើ​អត្តឃាត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​​​​ មាន​​ប្រមាណ ​​៥៨​% ​​នៃ​សិស្ស​នៅ​ត្រឹម​​​ថ្នាក់​មធ្យមសិក្សា​​ឡើង​​​​ទៅ​ ​ទទួល​រង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​ ​អំឡុង​ពេល​មាន​ ​ជំងឺ​កូវីដ-១៩។

អត្ថបទដែលទាក់ទង៖

ស្ត្រី​ចំណាស់​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​ដំណោះស្រាយ​ដីធ្លី​២៥ឆ្នាំ​មក​រហូត​មាន​វិបត្តិ​ផ្លូវ​ចិត្ត

អង្គការ​យូនីសេហ្វ​បារម្ភ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​យុវជន​កម្ពុជា

អ្នក​ជំនាញ​ផ្លូវចិត្ត​ស្នើ​ក្រសួង​សុខាភិបាល​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ពី​ផលវិបាក​នានា​នៅ​កន្លែង​ធ្វើការ

ជាមួយ​គ្នា​នេះ​​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​លោក ហឿ សេធុល លើក​ឡើង​ថា​បច្ចុប្បន្ន​ ​វិបត្តិ​ផ្លូវ​ចិត្ត​របស់​យុវជន​ទាំង​នោះ​ ​គេ​នៅ​មិន​ទាន់​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​ជំងឺ​នេះ​បាន​រីក​រាល់​ដាល់​កាន់​តែ​ច្រើន។ លោក​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ​ ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ គួរតែ​រៀបចំ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​​​ នៅ​តាម​សាលា​រៀន​​រដ្ឋ​ទូទាំង​ប្រទេស​ក្នុង​​១​សប្ដាហ៍​ឱ្យ​បាន​ម្ដង​ ដើម្បី​ឱ្យ​ពួក​​គាត់​ស្វែង​យល់​ពី​វិបត្តិ​ផ្លូវ​ចិត្ត និង​វិធី​ដោះស្រាយ។

លោក ហឿ សេធុល៖ «ក្រសួង​អប់រំ​គួរតែ​ផ្ដោត​យកចិត្តទុកដាក់​ទៅ​លើ​ផ្នែក​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​តាម​សាលារៀន។ ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​ផ្លូវ​ចិត្ត​តាម​សាលា​រៀន​ ដែល​ភាសា​អង់គ្លេស​គេ​ហៅថា​ guide Consult-ling ឬ ​School consult-ling។ អ៊ីចឹង​ការ​ផ្ដល់​ប្រឹក្សា​យោបល់​នៅ​តាម​សាលារៀន​ក៏​មាន​សារសំខាន់​ជួយ​ដល់​យុវជន​របស់​យើង»។

អ្នក​ជំនាញ​ថា មនុស្ស​ដែល​មាន​​​​​វិបត្តិ​ផ្លូវ​ចិត្ត​ ​គឺ​​​​បង្ហាញ​​​អាការៈ​ឆាប់​ខឹង​មួម៉ៅ ឆេវឆាវ ចិត្ត​មិន​ស្ងប់​​ដេក​មិន​លក់​​​តាន​តឹង​ចិត្ត​ ​​​​អារម្មណ៍​ប្រែ​ប្រួល​លឿន​ ​ម្ដង​ត្រជាក់​ម្ដង​ក្ដៅ​​ ហើយ​ករណី​នេះ ​​​​​វា​​នឹង​​វិវត្ត​ទៅ​ជា​​ជំងឺ​​ធ្ងន់ធ្ងរ ​វង្វេងស្មារតី​​​ ប្រសិន​បើ​​មិន​​ព្យាបាល​​បាន​ទាន់​ពេល​​វេលា។ បន្ថែម​ពី​នោះ ​ពួក​គាត់​​​​បារម្ភ​ថា បច្ចុប្បន្ន​​ ​​​បើ​ទោះបីជា អត្រា​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​កើន​ឡើង ប៉ុន្តែ ក្រសួង​សុខាភិបាល ​នៅ មិន​ទាន់​មាន​​សេវា​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត ឬ​សេវា​អប់រំ​ផ្លូវ​ចិត្ត​​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​​​ការ​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​​មាន​ភាព​យឺតយ៉ាវ ​និង​​​មិនទាន់​មាន​ស្តង់ដារ ខណៈ​​​នៅ​តាម​​មន្ទីរ​ពេទ្យ​រដ្ឋ​ ​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត គឺ​​​ផ្ដល់​ជូន​​​ត្រឹម​តែ​ថ្នាំ​លេប​​​ ​ដល់​​អ្នក​មាន​វិបត្តិ​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត បារម្ភ​ខ្លាច​ពលរដ្ឋ​ទម្លាក់​ចេញ​តំណែង​តែ​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ
មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រួយ​បារម្ភ​រឿង​ពលរដ្ឋ​ងើប​ឈរ​ដើម្បី​បញ្ចប់​របប​ផ្តាច់​ការ​ដែល​ដឹក​នាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នោះ​ទេ។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ហើយ មិន​អាច​ទៅ​បះបោរ​ទម្លាក់​មេ​ដឹក​នាំ​បាន​ទេ​គឺ​ពលរដ្ឋ​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​បាន​កែលំអ​ចំណុច​ខ្វះខាត។

បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង និង​យុវជន​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​ជាតិ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ហ៊ាន​ងើបឈរ​ទម្លាក់​លោក ហ៊ុន ម៉ាណែត ចេញ​ពី​ដំណែង ពេល​នេះ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​កុំ​ជំរុញ​ពលរដ្ឋ​ឱ្យ​បះបោរ ពីព្រោះ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ដោយ​ការ​បោះឆ្នោត។

អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១១ ខែមីនា ថា លោក ហ៊ុន ម៉ាណែត កំពុង​ព្រួយបារម្ភ​ពី​ជោគវាសនា​របស់​ខ្លួន​ដោយសារតែ​ការ​ដឹក​នាំ​បែប​ផ្តាច់ និង​ជា​មេ​ដឹក​នាំ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ។ លោក​បន្ត​ថា ចាប់​តាំង​ត្រកូល«ហ៊ុន»ឡើង​ដឹក​នាំ​ប្រទេស​ជាង៤០ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ គ្មាន​ការងារ​ធ្វើ កសិផល​គ្មាន​ទីផ្សារ  ឧក្រិដ្ឋជន​តាម​អនឡាញ ដូច្នេះ​ការ​ទម្លាក់​មេ​ដឹក​នាំ​ដែល​អសមត្ថភាព​ចេញ​ពី​ដំណែង​គឺជា​រឿង​ត្រឹមត្រូវ។

លោក អ៊ំ សំអាន៖ «ត្រកូល​ហ៊ុន​ទាំង​ឪពុក​ទាំង​កូន ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គ្មាន​ឆន្ទៈ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​នោះ​ទេ ហើយ​ក៏​គ្មាន​បំណង​រៀបចំ​ការ​បោះឆ្នោត​ដោយ សេរី និង​យុត្តិធម៌​ដែរ។ ប្រសិនបើ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទៅ​មាន​ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌ ត្រកូល​ហ៊ុន​ហ្នឹង​ទាំង​ឪ ទាំង​កូន​ដឹង​ខ្លួន​ឯង​ថា ប្រាកដ​ជា​មិន​ឈ្នះ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ ដូច្នេះ​ហើយ​បាន​គាត់​ព្យាយាម​កម្ចាត់​អ្នក​ប្រជាធិបតេយ្យ»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​គឺ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមីនា បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ប្រមាណ​ជាង៤ពាន់​នាក់ (៤.៤២៦) ថា មាន​ក្រុម​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​តែង​ភ្ជាប់​ការ​ដឹកនាំ​អសកម្ម​របស់​លោក ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ក្រោក​ឈរ​បះបោរ ប៉ុន្តែ​ប្រជាធិបតេយ្យ​ពលរដ្ឋ​មិន​ទម្លាក់​មេ​ដឹក​នាំ​តាម​របៀប​នេះ​ទេ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ពលរដ្ឋ​៨០ភាគរយ​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដូច្នេះ​ពលរដ្ឋ​មិន​ទម្លាក់​រដ្ឋាភិបាល​ដែល​ទើបតែ​ឡើង​កាន់​ដំណែង​រយៈពេល​មួយ​ឆ្នាំ​នោះ​ទេ គឺ​ពលរដ្ឋ​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះស្រាយ​បញ្ហា។

លោក ហ៊ុន ម៉ាណែត៖ «ឱ្យ​តែ​អី​តិច​យក​រឿង​ចំណុច​ដែល​ខ្លាំង​តិច​យក​មក​តែងតែ​ភ្ជាប់​នៅ​ដល់​ណា​ទៀត​ត្រូវ​តែ​ក្រោកឈរ​ឡើង។ ៥ឆ្នាំ​ម្ដង​ងើប​ទៅ​បោះឆ្នោត​ម្តង​បាន​ហើយ ប្រជាពលរដ្ឋ​៨០ភាគរយ​ទៅ​បោះ​ហើយ​គាត់​ផ្តល់​លទ្ធភាព​ឱ្យ​ទៅ​ធ្វើ​ការងារ​បន្ត​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​គេ​មិន​ដែល​ទៅ​បោះ​ហើយ​មួយឆ្នាំ​ក្រោយ​គេ​បបួល​ទៅ​ទម្លាក់​ធ្វើ​ស្អី​ទៀត​ទេ។ គេ​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​គ្មាន​រដ្ឋាភិបាល​មិន​ប្រឈម​នឹង​បញ្ហា​ទេ​ជឿ​ចុះ កៅអី​នេះ​ជា​កៅអី​ដោះស្រាយ​បញ្ហា»។

បើ​ទោះបី​ជា​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ការ​ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក គឺ​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ក្តី ក៏​ប៉ុន្តែ​ពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នោះ​ឡើយ ដោយ​ពួកគាត់​ចាត់​ទុក​ការ​បោះឆ្នោត​នោះ គឺ​គ្រាន់តែ​ជា​ការ​បោះឆ្នោត​បង្ក្រាប​កិច្ច​ដើម្បី​ឱ្យ​លោក ហ៊ុន សែន សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​ឱ្យ​ទៅ​កូន​ប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ​មុន​ការ​បោះឆ្នោត​មក​ដល់​រដ្ឋាភិបាល​ក៏​បាន​ប្រើប្រាស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ដើម្បី​រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​នេះ ដែល​ភាគច្រើន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក៏​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ  និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ដោយសារតែ​ពួកគេ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា  លោក​បាន​ចុះ​អង្កេត​ការណ៍​ផ្ទាល់​នៅ​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០២៣ ដូច្នេះ​លោក​ថា ការ​បោះឆ្នោត​នោះ​ប្រព្រឹត្តិ​ទៅ​ដោយ​មិន​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​នោះ​ទេ ដោយសារតែ​ពលរដ្ឋ​រង​ការ​បំភិតបំភ័យ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា ប្រសិនបើ​ពលរដ្ឋ​ចង់​ទម្លាក់​រដ្ឋាភិបាល​មិនមែន​ជា​រឿង​ខុស​នោះ​ដែរ ពីព្រោះ​រដ្ឋាភិបាល​អសមត្ថភាព​ដឹកនាំ​ប្រទេស។ ម្យ៉ាង​លោក​ថា លោក ហ៊ុន ម៉ាណែត ក៏​មិនមែន​ជា​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​នោះ​ដែរ ដូច្នេះ​លោក ហ៊ុន ម៉ាណែត ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។

លោក ស៊ឹង សែនករុណា៖ «ចង់​មិន​ចង់​មាន​តែ​មធ្យោបាយ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​សង្គម​ដោយ​ការ​ទាមទារ​តវ៉ា​ទម្លាក់​មេ​ដឹក​នាំ​ហ្នឹង​ហើយ​យើង​មើល​ដូច​បណ្តា​ប្រទេស​ដូចជា ស្រីលង្កា ដូច​ប្រទេស​ដែល​គេ​ទម្លាក់​មេ​ដឹកនាំ គ្រួសារ​និយម បក្ខពួក​និយម យើង​ឃើញ​ស្រាប់​ហើយ​ដោយសារតែ​ការ​ដឹកនាំ​របស់​មេ​ដឹក​នាំ​ហ្នឹង​មិន​ល្អ​ទៅវិញ​ទេ។ ហើយ​ប្រសិនបើ​មេ​ដឹក​នាំ​ហ្នឹង​គណបក្ស​ប្រឆាំង​គ្មាន​ឥទ្ធិពល​អី​ទៅ​និយាយ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ទាមទារ​ទៅ​ទម្លាក់​មេ​ដឹកនាំ ផ្តល់​រំលំ​រដ្ឋាភិបាល​ហ្នឹង​បាន​ទេ»។

សារ​របស់​លោក​ហ៊ុន ម៉ាណែត នៅ​ពេល​នេះ ទំនង​ជា​ចង់​សំដៅ​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ផ្ការីក​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ និង​កងកម្លាំង​ប្រដាប់​អាវុធ រួមគ្នា​ទម្លាក់​មេ​ដឹក​នាំ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ​ឡើង​វិញ។

ចាប់​តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រយៈ​ពេល​ជាង​ ១​ឆ្នាំ​មក​នេះ អ្នក​ឃ្លាំ​មើល សង្កេត​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក មិន​បាន​ដោះស្រាយ​បញ្ហា​ធំៗ​ដែល​កំពុង​កើត​មាន​នោះ​ទេ ដូចជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​អយុត្តិធម៌​សង្គម បញ្ហា​ពលរដ្ឋ​អត់​ការងារ​ធ្វើ បញ្ហា​ពលរដ្ឋ​ជំពាក់​បំណុល បញ្ហា​កសិផល​ចុះ​ថោក បញ្ហា​បូរណភាព​ទឹកដី និង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជាដើម។ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​របស់​លោក​បែរជា​បង្កើន​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ជាង១០០នាក់​ដាក់​ពន្ធនាគារ ក្នុង​នោះ​មនុស្ស៨០នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ លើស​ពី​នេះ អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​មួយ​ចំនួន ត្រូវ​បាន​គេ​វាយដំ​នៅ​តាម​ដង​ផ្លូវ និង​បាញ់​សម្លាប់​ដូចជា​ករណី​លោក លិម គិមយ៉ា។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​ព្រមាន​ថា  ប្រសិនបើ​រដ្ឋាភិបាល​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ដោះ​ស្រាយ​បញ្ហាទាំងនេះទេ នោះ​រដ្ឋាភិបាល​ត្រកូល«ហ៊ុន»​ប្រឈម​នឹង​ពលរដ្ឋ​ទម្លាក់​ចេញ​ពី​អំណាច​ដូច​មេ​ដឹក​នាំ​ប្រទេស​បង់ក្លាដេស្ហ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ឃាត់​ជនជាតិ​ចិន ៤នាក់ និង​ខ្មែរ ២នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​នៅ​រាជធានី​ភ្នំពេញ
កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា សហការ​គ្នា​ឆ្មក់​ចូល​បង្ក្រាប​បាន​ជនសង្ស័យ​ជនជាតិ​ចិន ៤នាក់ និង​ខ្មែរ ២នាក់ នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​នេះ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ និង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី និង​ស៊ើបអង្កេត​ស្វែងរក​អ្នក​ពាក់ព័ន្ធ។

សកម្មភាព​ចាប់​ជំរិត​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សង្គម​ងងឹត ជាពិសេស​គឺ​ក្រុម​ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​កាន់តែ​កក្រើក​ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​ជម្រក​ឧក្រិដ្ឋកម្ម ការ​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់ ហើយ​សកម្មភាព​ចាប់​ជំរិត​របស់​ក្រុម​ឧក្រិដ្ឋជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្នុង​រូបភាព​កាន់​តែ​សាហាវ ខណៈ​ពួកគេ​មួយ​ចំនួន​ហ៊ាន​សម្លាប់​ជនជាតិ​ខ្មែរ​បំបិទ​មាត់ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​របស់​ពួកគេ។ អ្នកឃ្លាំមើល យល់ថា វិធានការ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ មិន​អាច​បង្ក្រាប​ក្រុម​សង្គម​ងងឹត​ជោគជ័យ​នោះ​ទេ ប្រសិនបើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ មិន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឲ្យ​ដល់​ឫសគល់ និង​មិន​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន នឹង​មាន​វាសនាត្រូវ​តុលាការ​អន្តរជាតិ​ចាប់​ខ្លួន​ ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​ដូច​អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ សកម្មជន​នយោបាយ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រៅ​ប្រទេស រួម​ជាមួយ​អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង សហការ​គ្នា​ប្រមូល​ភស្តុតាង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ឱ្យ​បាន​ឆាប់។

ស្រប​ពេល​ដែល​តុលាការ​បារាំង គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី១៩ ខែមីនា ដើម្បី​ជំនុំជម្រះ​សំណុំរឿង​បោក​គ្រាប់បែក​សម្លាប់​ពលរដ្ឋ​ខ្មែរ ១៦នាក់ និង​របួស​ជាង ១៥០នាក់ កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​របស់​លោក ហ៊ុន សែន មេ​អង្គរក្ស​គ្រួសារ​ត្រកូល ហ៊ុន លោក​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និង​នាយក​រង​ខុទ្ទកាល័យ​លោក ហ៊ុន ម៉ាណែត គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នោះ ក្រុម​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង បាន​ជំរុញ​ឱ្យ​បង្កើន​ចលនា​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែម​ទៀត។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក មាស ពិសាល ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដែល​ធ្វើការ​លើ​វិស័យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា គួរតែ​សហការ​គ្នា​ប្រមូល​ភស្តុតាង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ លោក​ថា បាតុករ​ពលរដ្ឋ​ខ្មែរ​ជាង ១.០០០នាក់ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្មីៗ នេះ បាន​មូល​មតិ​គ្នា ចង់​ឱ្យ​មាន​ការ​ប្ដឹងផ្ដល់​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​បើ​ប្ដឹង​កាន់តែ​ឆាប់ កាន់តែ​ល្អ ពីព្រោះ​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចូល​ក្នុង​គ្រោះអាសន្ន ឧក្រិដ្ឋកម្ម និង​ការ​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

លោក មាស ពិសាល៖ «យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​យុត្តិធម៌ ដែល​ពួក​យើង​ចង់​ឱ្យ​មាន​យុត្តិធម៌ ហើយ​ក៏​ដូច​ជា​យើង​ចង់​លុបបំបាត់​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ខ្មែរ អំពើ​កាប់​សម្លាប់ អំពើ​ជិះជាន់​បែប​ផ្ដាច់ការ​ហ្នឹង គឺ​យើង​តែងតែ​ស្រមៃ ចង់​ឃើញ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ធ្វើការ​កាត់​ទោស​ទៅ​លើ​លោក ហ៊ុន សែន»។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​អាំងទែប៉ូល សហការ​ជាមួយ​ប៉ូលិស ហ្វីលីពីន ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីកូ ឌុយទែរ៍តេ (Rodrigo Duterte) ដាក់​ឃុំឃាំង​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

បណ្ដាញ​ព័ត៌មាន ស៊ីអិនអិន (CNN) របស់​អាមេរិក​រាយការណ៍ នៅ​ថ្ងៃ​ទី១១ ខែមីនា ថា លោក ឌុយទែរ៍តេ (Duterte) អាយុ ៧៩ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋាន​រដ្ឋធានី​ម៉ានីល ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​ហ្វីលីពីន​វិញ នៅ​ថ្ងៃ​ទី១១ ខែមីនា​នេះ។ ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​ហ្វីលីពីន ឱ្យ​ដឹង​ថា បច្ចុប្បន្ន លោក ឌុយទែរ៍តេ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​អាជ្ញាធរ។

សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​ហ្វីលីពីន​ថា ការិយាល័យ​របស់​ប៉ូលិស​អាំងទែប៉ូល (Interpol) នៅ​ទីក្រុងម៉ានីល បាន​ទទួល​ច្បាប់​ចម្លង​ជា​ផ្លូវការ​នៃ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា ហើយ​នៅ​ពេល​លោក ឌុយទែរ៍តេ មក​ដល់​ហ្វីលីពីន អគ្គ​រដ្ឋអាជ្ញា​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​រូប​នេះ អំពី​បទ​ឧក្រិដ្ឋ កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

បណ្ដាញ​ព័ត៌មាន ស៊ីអិនអិន (CNN) ផ្សាយ​ថា ក្នុង​អំឡុង​ពេល​កាន់​តំណែង​ប្រធានាធិបតី​ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០២២ លោក ឌុយទែរ៍តេ បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ឃោរឃៅ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៦.០០០នាក់។ CNN ផ្សាយ​ថា ការ​ស្លាប់​ជាង ៦.០០០នាក់​នេះ គឺ​យោង​តាម​ទិន្នន័យ​របស់​ប៉ូលិស​ហ្វីលីពីន​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ឃ្លាំមើល​ជឿ​ថា ចំនួន​អ្នក​ស្លាប់ ដោយសារ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ អាច​ខ្ពស់​ជាង​នេះ ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​យុវជន​ពី​គ្រួសារ​ក្រីក្រ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​គ្មាន​ប្រណី ដោយ​ប៉ូលិស និង​ខ្មាន់​កាំភ្លើង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែមីនា ថា រឿង​ដែល​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​ដឹកនាំ លោក ឌុយទែរ៍តេ និង​ស្ថានការណ៍​នៅ​កម្ពុជា​សម័យ​លោក ហ៊ុន សែន ខុស​គ្នា​ដូច​មេឃ និង​ដី។ លោក​ថា លោក ហ៊ុន សែន មិន​បាន​ប្រព្រឹត្ត​អ្វី​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ទេ ហើយ​ថា បើ​អ្នក​ណា​មិន​អស់​ចិត្ត ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក សុខ ឥសាន៖ «ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន មិនមែន​មាន​ទោស​កំហុស​អ្វី​ធ្លាក់​ទៅ​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​អី ។ល។ ទេ មិន​ដូច​លោក ឌុយទែរ៍តេ ទេ ព្រោះ​លោក ឌុយទែរ៍តេ នឹង​ខ្ញុំ​យល់ ក្នុង​នាម​ជា​ប្រធានាធិបតី​ហ្វីលីពីន ក៏​គាត់​ប្រើ​វិធានការ​ក្ដៅ ដើម្បី​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ហ្នឹង។ អា​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់»។

ទោះ​ជា​យ៉ាង​ណា​ក្ដី សកម្មជន​នយោបាយ​ប្រឆាំង​ថា ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល ហ៊ុន សាហាវ​ជាង​នៅ​ហ្វីលីពីន​សម័យ​លោក ឌុយទែរ៍តេ ទៅ​ទៀត ពីព្រោះ​លោក ឌុយទែរ៍តេ សម្លាប់​ជ្រុល​ដៃ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​គ្រឿងញៀន ប៉ុន្តែ មេ​ដឹកនាំ​គ្រួសារ​ត្រកូល ហ៊ុន ធ្វើ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​ទៅ​វិញ។

សកម្មជន ដែល​កំពុង​ភៀស​ខ្លួន​ក្រៅ​ប្រទេស លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហាក់​ដូច​ជា​កំពុង​មាន​មោទនភាព នឹង​ការ​ដឹកនាំ​ដោយ​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​គ្រប់​ទម្រង់​របស់​ខ្លួន។ លោក​ថា ប្រព័ន្ធ​បែប​នេះ កំពុង បំផ្លាញ​ជីវភាព​ប្រជាពលរដ្ឋ ឱ្យ​ធ្លាក់​ខ្លួន​ក្រីក្រ វ័ណ្ឌ​ក​ដោយ​បំណុល និង​ការ​ឆបោក ព្រមទាំង​គំរាម​កំហែង ធ្វើ​ទុក្ខ​បុក​ម្នេញ​ជីវិត​ប្រជាពលរដ្ឋ​រាល់ថ្ងៃ។ ដូច្នេះ លោក​ថា ការ​ប្ដឹង​មេ​ដឹកនាំ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឱ្យ​បាន​ឆាប់ គឺ​ជា​ការ​ចាំបាច់​បំផុត។

លោក ខឹម មុន្នីកុសល៖ «ការ​បណ្ដែតបណ្ដោយ​ឱ្យ​គាត់ [លោក ហ៊ុន សែន] និង​ក្រុម​គ្រួសារ​គាត់​នៅតែ​មាន​សេរីភាព ហើយ​បន្ត​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ច្រើន​បន្ត​ទៅ​ទៀត វា​នឹង​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស គឺ​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ការ​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​ជាតិ មិន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​រីក​ចម្រើន​ទៅ​មុខ ហើយ​ឈាន​ទៅ​ដល់​ការ​បាត់បង់​ទឹកដី មិន​អាច​ការពារ​បាន ពី​ប្រទេស​ជិត​ខាង ដែល​មាន​មហិច្ឆតា ដែល​ចង់​លេប​ត្របាក់​ប្រទេស​កម្ពុជា​ទៀត​ផង»។

អតីត​មេ​ដឹកនាំ និង​មេ​ដឹកនាំ​ប្រទេស​ក្នុង​តំណែង នៅ​តំបន់​អាស៊ាន ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនមែន​មាន​តែ​លោក ឌុយទែរ៍តេ នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​ទេ មេ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា​សព្វថ្ងៃ គឺ​នាយ​ឧត្ដមសេនីយ៍ មីន អូង ហ្លាំង (Min Aung Hlaing) ដែល​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​អ្នកស្រី អូង សាន ស៊ូ ជី (Aung San Suu Kyi) ក្នុង​ឆ្នាំ២០២១ ក៏​កំពុង​ប្រឈម​នឹង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ដែរ។

ប្រធាន​អយ្យការ​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ចុង​ឆ្នាំ២០២៤ បាន​ស្នើ​ចៅក្រម​ឱ្យ​ចេញ​ដីកា​ចាប់​ខ្លួន​លោក មីន អូង ហ្លាំង (Min Aung Hlaing) ពី​បទ​ឧក្រិដ្ឋ​ប្រព្រឹត្តិ​លើ​ជាតិ​សាសន៍​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​កាន់​សាសនា អ៊ិស្លាម។

រីឯ​នៅ​កម្ពុជា​លោក ហ៊ុន សែន និង មន្ត្រី​ជាន់​ខ្ពស់​ក្បែរ​លោក​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​លោក ម័រតុន សក្លា (Morton Sklar) ដែល​មេធាវី​អាម៉េរិកាំង​តំណាង​ក្រុម​សម្ព័ន្ធ​អ្នក​តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដាក់​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ កាលពីដើមឆ្នាំ២០១៤ ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​រារាំង​ការ​ស្វែងរក​យុត្តិធម៌ សម្រាប់​ជន​រងគ្រោះ ក្នុង​របប​ខ្មែរ ក្រហម។

សមាជ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២៣ ខែកុម្ភៈ ដែល​រៀបចំ​ឡើង​ដោយ​ចលនា​ប្រជាពលរដ្ឋ ដើម្បី​ប្រជាធិបតេយ្យ (KMD) និង​អង្គការ​ដៃគូ បាន​សម្រេច​ជំរុញ​ឱ្យ​មាន​ការ​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទាក់ទង​នឹង​ការ​ដឹកនាំ​របស់​គាត់ ដែល​បង្កើត​ឧក្រិដ្ឋកម្ម​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រព័ន្ធ។

ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ​ថា ការ​បំផ្លិចបំផ្លាញ និង​ឧក្រិដ្ឋកម្ម ក្រោម ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មាន​ច្រើន​ករណី និង​ជា​ប្រព័ន្ធ ដែល​ត្រូវ​ជាប់​បទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​រួម​មាន​ការ​សម្លាប់ និង​អំពើ​ហិង្សា​នយោបាយ ដែល​រក​ឃាតករ​មិន​ឃើញ ការ​ចាប់​ដាក់​ពន្ធនាគារ បំបិទ​សិទ្ធិ​សេរីភាព​ជា​ក្រុម ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី រួម​ទាំង​ការ​បំផ្លាញ​សហគមន៍​ដោយ​អំពើ​ឆបោក។

អ្នកស្រី មូរ សុខហួរ៖ «ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទៅ​លើ​ករណី​លោក ហ៊ុន សែន នេះ មិនមែន​ជា​ការ​សំណើ​លើក​ទី១ ថ្មីៗ នេះ ទេ រឿង​នេះ យើង​បាន​ធ្វើ​កិច្ចការ​នេះ អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ តាម​ខ្ញុំ​ដឹង​ករណី​នេះ មាន​មេធាវី​ច្បាស់លាស់ មាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ពលរដ្ឋ​ខ្មែរ​ច្បាស់លាស់ ហើយ​មេធាវី​នោះ បាន​ផ្ដល់​នូវ​ព័ត៌មាន​ទៅ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​ខ្ញុំ​បាន​ដឹង​ថា គេ​បាន​ទទួល​យក​ហើយ នៅ​ករណី​លោក ហ៊ុន សែន នេះ។ នេះ​មិនមែន​ជា​រឿង​ថ្មី តែ​យើង​សូម​ឱ្យ​ជំរុញ ហើយ​នឹង​បើក​ករណី​ហ្នឹង​ជា​ថ្មី​ម្ដង​ទៀត»។

អ្នកឃ្លាំមើល​កត់​សម្គាល់​ថា កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តាំង​ពី​នាយក​រដ្ឋមន្ត្រី​ឪ​ដល់​នាយក​រដ្ឋមន្ត្រី​កូន ឃើញ​មាន​ការ​អំពើ​ហិង្សា វាយដំ​ឱ្យ​របួស និង​ពិការ រួម​ទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ​ច្រើន​រយ​នាក់។ ក្រៅ​ពី​នេះ ក៏​មាន​បុគ្គល​ល្បីៗ ជា​ច្រើន​រូប ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដូចជា អ្នកស្រី ពិសិដ្ឋ ពិលិកា ព្រះសង្ឃ សំ ប៊ុនធឿន លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក លិម គិមយ៉ា រហូត​ទៅ​ដល់​អ្នក​សារព័ត៌មាន និង​ថ្នាក់​ដឹកនាំ​សហជីព​ជា​ច្រើន​រូប​ទៀត។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ក្រៅ​ពី​ការ​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ លោក ហ៊ុន សែន ក៏​ត្រូវ​រង​ការ​ចោទ​ប្រកាន់ នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ទៀត​ដែរ ដូចជា ករណី​សម្លាប់​ឈ្លើយសឹក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លោក ហូ សុខ ជា​ដើម ក្នុង​អំពើ​រដ្ឋប្រហារ ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន ក្នុង​ខែកក្កដា ឆ្នាំ១៩៩៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​តំបន់​អន្ទង់អាំង​ថា មន្ត្រី​លោក ហ៊ុន ម៉ាណែត គំរាម​ពួកគាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​បញ្ហា​ដីធ្លី
ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ថា មន្ត្រី​ខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត គំរាម​ពួកគាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់អាំង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​មិន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ។ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​គំរាម​បំបិទ​សំឡេង​របស់​ពួក​គាត់​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​ដីធ្លី​មួយ​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​មីនា ប្រជាពលរដ្ឋ​ជិត​១០​នាក់ ដែល​រស់នៅ​តំបន់​ភ្នំ​១៥០០ ស្ថិត​នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​នាំ​គ្នា​ដើរ​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និង​ក្រសួង​ពាក់ព័ន្ធ នៅ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ដែល​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ដាក់​ឱសានវាទ ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​អន្ទង់អាំង​រយៈ​ពេល​១៥ថ្ងៃ។ ពលរដ្ឋ​ថា មន្ត្រី​ខុទ្ទកាល័យ លោក ហ៊ុន ម៉ាណែត មិន​បាន​ទទួល​លិខិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​ឲ្យ​ពលរដ្ឋ​ទៅ​រក​មេធាវី​នៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ជួយ​រក​ដំណោះស្រាយ​អំពី​បញ្ហា​នេះ និង​បាន​គំរាម​ពលរដ្ឋ​មិន​ឲ្យ​យក​បញ្ហា​ដីធ្លី​នៅ​តំបន់​អន្ទង់អាំង​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​ដាច់ខាត។

ពលរដ្ឋ​ថា មន្ត្រី​នាយករដ្ឋមន្ត្រី​មិនគួរគំរាមពួកគេទេ

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជាពលរដ្ឋ លោកស្រី សែម សុខគា អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា មន្ត្រី​ខុទ្ទកាល័យ​របស់​លោក ហ៊ុន ម៉ាណែត មិន​គួរ​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នោះ​ឡើយ តែ​អាជ្ញាធរ​គួរ​ប្រញាប់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់។ លោក​ស្រី​ថា ពលរដ្ឋ​មិន​អាច​នៅ​ស្ងៀមស្ងាត់​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ឡើយ ពីព្រោះ​ពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​ភ្នំ​១៥០០​នោះ ដីធ្លី​របស់​ពួកគាត់​គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​អន្ទង់អាំង ក្នុង​តំបន់​អភិរក្ស​បៃតង​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោកស្រី សែម ស្រីគា៖ «ខ្ញុំ​ជំពាក់​លុយ​ធនាគារ ត្រូវ​គេ​ដេញ​ចេញ​ដោយ​មិន​មាន​សំណង​ណា​មួយ​សមរម្យ ដែល​ខ្ញុំ​ទទួល​យក​មិន​បាន ហើយ​ដី​ខ្ញុំ​មាន​ប្លង់​រឹង រួច​មក​ចោទ​ប្រកាន់​ខ្ញុំ​រស់នៅ​ខុស​ច្បាប់​ទៀត ត្រូវ​តែ​ផ្សាយ​ហើយ ដី​ខ្ញុំ​មិន​ជាប់​ជាមួយ​តំបន់​អន្ទង់អាំង​ទេ អន្ទង់អាំង​នៅ​ខាងលើ ហើយ​ដី​ពួក​ខ្ញុំ​នៅ​ខាង​ក្រោម ពួកគាត់​អត់​បាន​និយាយ​ថា​ដី​នៅ​ក្រោម​អន្ទង់អាំង​យក​ដែរ​ផង ម៉េច​ត្រូវ​ឲ្យ​ខ្ញុំ​ចេញ ហើយ​តុលាការ​មិនទាន់​ឲ្យ​ឈ្នះ​ចាញ់​ផង​យក​ឱសានវាទ​ទៅ​បិទ​លើ​ផ្ទះ​ខ្ញុំ​ឲ្យ​ចាកចេញ​ក្នុង​រយៈ​ពេល​កន្លះ​ខែ»។

ពលរដ្ឋរងគ្រោះមិនមែនជាជនល្មើសទេ

ពលរដ្ឋ​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​គឺ​ជា​ជន​រងគ្រោះ មិនមែន​ជា​ជនល្មើស​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ដីធ្លី​ទាំង​នោះ​ពលរដ្ឋ​បាន​ទិញ​ពី​ទាហាន ដែល​ធ្លាប់​ឈរ​ជើង​នៅ​តំបន់​នោះ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​មាន​លិខិត​ទិញ​លក់​ស្របច្បាប់​ថែម​ទៀត។ ពលរដ្ឋ​ថា បច្ចុប្បន្ន​ពួកគាត់​កំពុង​តែ​ជំពាក់​បំណុល​ធនាគារ ដោយសារតែ​ពួកគាត់​យក​លុយ​ទាំង​នោះ​ទៅ​ទិញ​នៅ​តំបន់​នោះ​រស់នៅ និង​អាស្រ័យ​ផល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។

អត្ថបទដែលទាក់ទង៖

ក្រុម​ស្ត្រី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មួយ​ចំនួន​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត និង​ការ​រើសអើង​ពី​រដ្ឋាភិបាល

សម្ភាសន៍​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង​នៃ​ខេត្ត​ពោធិ៍សាត់

ពលរដ្ឋ​រិះគន់​អ្នក​នាំ​ពាក្យ ដែល​ថា អាជ្ញាធរ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​បាន​ជោគជ័យ​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

ទាក់​ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ប្រសើរ​ជាង​ដាក់​គំនាប​ទៅ​លើ​ពួកគាត់។ លោក​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​គួរ​ចុះ​ទៅ​សិក្សា​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​រក​ដំណោះស្រាយ មិន​គួរ​រុញ​បញ្ហា​នេះ​​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដាក់​ឱសានវាទ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​សម្បែង។

លោក យិន ម៉េងលី៖ «មូល​ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​មិន​ព្រម​ចាកចេញ ហើយ​ការ​បណ្ដេញ​គាត់​ចេញ​សំអាង​ទៅ​លើ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ដែរ អ៊ីចឹង​ត្រូវ​ចំណាយ​ពេល​មួយ​ព្រឹក​ទៅ​ជួប​គាត់​ទៅ ហើយ​បញ្ឈប់​ការ​ដាក់​ឱសានវាទ​ទៅ​លើ​ពួកគាត់ ឈប់​គំរាម​ទៅលើ​ពួកគាត់​ទៅ​លើ​សកម្មភាព​ពួកគាត់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ឲ្យ​គាត់​មាន​សេរីភាព​សិន​ទៅ»។

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​លិខិត​មួយ​ច្បាប់ ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ភ្នំ​១៥០០ ស្រុក​វាលវែង ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​អន្ទង់​អាំង ក្នុង​រយៈ​ពេល​១៥​ថ្ងៃ។ ប្រសិនបើ​ពួកគាត់​មិន​ព្រម​រុះ​រើ​តាម​ការ​កំណត់​នោះ​ទេ អាជ្ញាធរ​នឹង​ចុះ​ទៅ​រុះ​រើ និង​ចាត់​វិធានការ​តាម​ច្បាប់។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា ពួកគាត់​នឹង​មិន​ចាកចេញ​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ​នោះ​ឡើយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​កាត់​ឆ្វៀល​ដីធ្លី​ទាំង​នោះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ និង​បាន​អាស្រ័យ​ផល​ឡើង​វិញ និង​​ដោះលែង​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោកស្រី សេន ពិសី ដែល​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​ចាប់​ខ្លួន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន «ហួយវ័ន ផេ» របស់​លោក ហ៊ុន តូ
ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ដែល​រង​ការ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា ក្រុមហ៊ុន​នេះ​គឺ​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​ប្រតិបត្តិការ​ទូទាត់​លាង​លុយ​កខ្វក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​សង្គម​ងងឹត ឬ​ក្រុម​ឆបោក​តាម​អនឡាញ (Online)។ ទោះ​មាន​ការ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ក៏​ក្រុម​ភ្នាក់ងារ​របស់​កម្មវិធី «ហួយវ័ន ផេ» នៅ​តែ​បន្ត​ប្រតិបត្តិការ​ទូទាត់​ដូរ​លុយ​តាមរយៈ​កម្មវិធី​នេះ​ដដែល។

អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីមែល (Email) កាល​ពី​សប្ដាហ៍​មុន​ថា អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ ត្រូវ​បាន​ដក​ចេញ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​អនុលោម​តាម​បទប្បញ្ញត្តិ និង​អនុសាសន៍​ដែល​មាន​ស្រាប់​ដែល​ធ្វើ​ឡើង​ដោយ​និយតករ​កម្ពុជា។ ទោះ​ជា​យ៉ាងណា អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​បាន​បញ្ជាក់​ឡើយ​ថា នៅ​ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​អាច​ប្រឈម​មុខ​បែប​ណា​នោះ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្រតិបត្តិការ​ទូទាត់​សាច់​ប្រាក់​តាម​កម្មវិធី ហួយវ័ន ផេ។

ផ្នែក​នៃក្រុមហ៊ុន​ ​ហួយវ័ន គ្រុប

ក្រុមហ៊ុន ហួយវ័ន ផេ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ហើយ​ក្រុមហ៊ុន​ទាំង​នេះ​បាន​បង្កើត​ទីផ្សារ​អនឡាញ​ជាច្រើន​ទៀត​មាន​ឈ្មោះ​ដូចជា ហួយវ័ន ផេ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) ដែល​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ អាច​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាង​លុយ​កខ្វក់​បាន។

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក (Elliptic)» ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) កាល​ពី​ខែកក្កដា ឆ្នាំ២០២៤ បាន​លាតត្រដាង​ថា បង​ជីដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺ​ជា​នាយក​មួយ​រូប​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ។ ប្រភព​ដដែល​បាន​លាតត្រដាង​ទៀត​ថា ក្រុមហ៊ុន ហួយវ័ន របស់​លោក ហ៊ុន តូ ពាក់ព័ន្ធ​យ៉ាង​សកម្ម​នឹង​ប្រាក់​ចំណេញ​បាន​មក​ពី​អំពើ​លាង​លុយ​កខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ​នៅ​ជុំវិញ​ពិភព​លោក ហើយ​យ៉ាង​ហោច​ណាស់​ទឹក​ប្រាក់​ជាង ២៤ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទូទាត់​លាង​លុយ​កខ្វក់​តាមរយៈ​កម្មវិធី​ក្រុមហ៊ុន ហួយវ័ន។

ប្រតិបត្តិការដកលុយ​រាប់​ពាន់​ដុល្លារ

ទោះ​បី​មក​ដល់​ពេល​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ ក៏​ភ្នាក់ងារ​របស់​កម្មវិធី​ទីផ្សារ​ទូទាត់ និង​ដូរលុយ​តាម​អនឡាញ​ឱ្យ​ក្រុមហ៊ុន ហួយវ័ន ផេ នៅតែ​បន្ត​ប្រតិបត្តិការ​ជា​ហូរហែ និង​ជា​ប្រចាំ។ ភ្នាក់ងារ​ដូរ​លុយ​តាម​កម្មវិធី ហួយវ័ន ផេ បាន​បង្ហាញ​ទិន្នន័យ​សាច់​ប្រាក់​នៅ​លើ​បណ្ដាញ​សង្គម​ពួកគេ​ចំពោះ​ប្រតិបត្តិការ​ដូរលុយ​រាប់​ពាន់​ដុល្លារ និង​ការ​ទូទាត់​ដូរ​លុយ​ក្នុង​កម្មវិធី​ហួយវ័ន ផេ ដោយ​ឆ្លង​តាម​ប្រព័ន្ធ​ធនាគារ​ក្នុង​ស្រុក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ព្រមាន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ភ្នាក់ងារ​កម្មវិធី​ទីផ្សារ​ដូរលុយ​តាម​អនឡាញ​ឱ្យ​ប្រុងប្រយ័ត្ន និង​ដក​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស។ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រតិបត្តិករ​ដែល​បន្ត​ដូរលុយ ឬ​ទូទាត់​សាច់​ប្រាក់​តាម​កម្មវិធី​ហួយវ័ន ផេ ក្រោយ​ធនាគារ​ជាតិ​ដក​អាជ្ញាប័ណ្ណ​នេះ​គឺ​ជា​បទល្មើស​ជាក់ស្ដែង។

លោក សេក សុជាតិ៖ «កាល​ណា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មួយ​ត្រូវ​បាន​បិទ និង​ត្រូវ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចេញ​ពី​រដ្ឋ​ហើយ តែ​នៅ​តែ​ប្រព្រឹត្ត​ទៀត​មាន​ន័យ​ថា នេះ​គឺ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​គួរ​តែ​ចាត់​វិធានការ​ភ្លាមៗ​ត្រូវ​ធ្វើ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ធ្វើ​ការ​បិទ​បណ្ដាញ​ទូទាំង​ប្រទេស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ពី​គោលការណ៍​របស់​រដ្ឋ។ ប្រសិនជា​ធនាគារ​ជាតិ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម ឬ​ការ​កំណត់​មុខ​សញ្ញា​ណា​មួយ​អ៊ីចឹង​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​តែ​ម្ដង។ វា​គឺ​ជា​គ្រោះ​ធំ មិនមែន​ជា​រឿង​លេង​សើច និង​គួរ​តែ​ដោះស្រាយ​ដោយ​ឈរ​លើ​ភាព​ប្រាកដប្រជា ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់»។

លោក សេក សុជាតិ ក៏​ស្នើ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ចំពោះ​ប្រតិបត្តិការ​ទូទាត់​សាច់​ប្រាក់​របស់​ក្រុមហ៊ុន ហួយវ័ន ផេ នៅ​ក្រោយ​ការ​ដកហូត​អាជ្ញាប័ណ្ណ​នេះ និង​ត្រូវ​ចាត់​វិធានការ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់ និង​យុត្តិធម៌ ប្រសិនបើ​រក​ឃើញ​បណ្ដាញ​ទីផ្សារ​អនឡាញ​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​លាង​លុយ​កខ្វក់​បម្រើ​ដល់​ក្រុម​សង្គម​ងងឹត ឬ​ក្រុម​ឆបោក​តាម​អនឡាញ។

វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែ​មីនា។ ចំណែក បង​ជីដូន​មួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អត្ថបទ​ដែលទាក់ទង៖

ត្រកូល​ «ហ៊ុន» ​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន «ហួយវ័ន គ្រុប» រកស៊ី​ឆបោក​តាម​អនឡាញ

ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល​ដ៏​ធំ​របស់​ត្រកូល «ហ៊ុន» លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​កូរ៉េ​ខាងជើង

កម្មវិធី​ដូរលុយ​តាម​អនឡាញ​នៃ​ក្រុមហ៊ុន​ហួយវ័ន ផេ ក្រៅ​ពី​ស្រូប​ទាញ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ឱ្យ​បម្រើ​ការងារ​ហើយ​នោះ ក្រុមហ៊ុន​នេះ​ក៏​បាន​បង្កើត​ទីផ្សារ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram marketplace) ដែល​ត្រូវ​បាន​គេ​កំណត់​ថា ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​មាន​ចំណង​ទាក់ទង​នឹង​ប្រតិបត្តិការ​សាច់​ប្រាក់​ខុស​ច្បាប់​ក្នុង​ទំហំ​រហូត​ដល់ ២ម៉ឺន៤ពាន់​លាន​ដុល្លារ។របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ឱ្យ​ដឹង​ថា ទីផ្សារ​នៅ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) របស់​ក្រុមហ៊ុន ហួយវ័ន ផេ បាន​ក្លាយ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ការ​ពាណិជ្ជកម្ម​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​កំពុង​ប្រឈម​ការ​រីក​រាលដាល​នៃ​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​កាន់​តែ​ខ្លាំង។

អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក ចាកុប ស៊ីមស៍ (Jacob Sims) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដក​ហូត​អាជ្ញាប័ណ្ណ​ធនាគារ​ពី​ក្រុមហ៊ុន ហួយវ័ន នេះ មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សញ្ញា​នៃ​ការ​កែទម្រង់​ឡើយ ខណៈ​លោក​ពន្យល់​ថា វា​អាច​គ្រាន់តែ​ជា​ការ​ប្ដូរ​ឈ្មោះ​យីហោ។ សម្រាប់​លោក ចាកុប ស៊ីមស៍ វិធី​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​ដើម្បី​បង្ហាញ​ថា ខ្លួន​ពិត​ជា​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​លើ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន ហួយវ័ន នេះ គឺ​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ចាប់​ខ្លួន​រាល់​មនុស្ស​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។