ព័ត៌មាន

ពលរដ្ឋ​នៅ​ពោធិ៍សាត់​៣០០​នាក់​រក​អន្តរាគមន៍​ដោះលែង​មនុស្ស​៣០​នាក់
ប្រជាពលរដ្ឋ​ឃុំ​កំពង់លួង ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​លើក​គ្នា​មក​កាន់​សាលា​ឃុំ ក្នុង​បំណង​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​ធ្វើ​អន្តរាគមន៍ ដោះលែង​អ្នក​ភូមិ​ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ធ្វើ​ការ​នេសាទ​ដោយ​ខុស​ច្បាប់។

បុរស​អ្នក​ភូមិ​ឈ្មោះ ហួត ហេង អាយុ ៥៩​ឆ្នាំ ដែល​បាន​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នេះ។ គាត់​បាន​ឲ្យ​ដឹង​ថា ការ​ឡើង​មក​តវ៉ា​នេះ អ្នក​ភូមិ​មិន​មាន​បំណង​ប្រឆាំង​នឹង​ច្បាប់​ទេ ប៉ុន្តែ​អ្នក​ភូមិ​គ្រាន់​ចង់​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​ថ្នាក់​លើ​បាន​ដឹង​ប៉ុណ្ណោះ។

តំណាង​អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ដោយ​យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​លក្ខណៈ​ជាក់ស្ដែង​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ការ​ប្រើ​អួន​អូស​ប្រវែង ១០០​ម៉ែត្រ មិន​អាច​ចាប់​ត្រី​បាន​គ្រប់​ដើម្បី​ចិញ្ចឹម​គ្រួសារ​នោះ​ទេ។

លោក ហួត ហេង៖ «គោលបំណង​ទី​១ គឺ​សុំ​ឲ្យ​លោក​មេឃុំ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ដែល​ត្រូវ​គេ​ចាប់​ទៅ​ដាក់​ពន្ធនាគារ ទី​២ គឺ​សុំ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​អួន​ប្រវែង​ពី ៣០០ ទៅ ៤០០​ម៉ែត្រ ដោយ​ប្រមូល​គ្នា​ចូល​ជា​ក្រុម​សាមគ្គី​ទើប​អាច​រក​ត្រី​បាន​គ្រប់​ដោះស្រាយ​ជីវភាព...»។

មេ​ឃុំ​កំពង់លួង គឺ​លោក កែវ សុណ្ណារ៉េត ទទួល​ស្គាល់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ។ លោក​ថា ច្បាប់​នេសាទ​អនុញ្ញាត​ឲ្យ​ប្រើ​អួន​អូស​តែ ១០០​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​រក​ត្រី​បាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។ លោក​ថា អាជ្ញាធរ​ជំនាញ​គួរ​ពិចារណា​ក្នុង​ការ​កំណត់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន។

លោក កែវ សុណ្ណារ៉េត៖ «បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​ទទូច​តាំង​ពី​ដើម​មក ដោយសារ​ការ​ប្រើ​អួន​តែ ១០០​ម៉ែត្រ វា​មិន​សូវ​បាន​ផល​ទេ។ បញ្ហា​នេះ ខ្ញុំ​ជា​អាជ្ញាធរ​យល់​ឃើញ​ថា មាន​ការ​លំបាក​មែន ប៉ុន្តែ​ដោយ​ច្បាប់​កំណត់​អ៊ីចឹង យើង​ត្រូវ​តែ​គោរព តែ​ប្រជាពលរដ្ឋ​បាន​ទទូច​ឲ្យ​យើង​ខ្ញុំ​ជួយ​សំណូមពរ​ឲ្យ​ខាង​សមត្ថកិច្ច​ជំនាញ​ជលផល​ជួយ​សំណូមពរ​បន្ត​ទៅ​ថ្នាក់​លើ​ឲ្យ​ជួយ​ធ្វើ​ការ​កំណត់​ឧបករណ៍​នេសាទ​គ្រួសារ​នេះ​ជា​ថ្មី...»។

កាល​ពី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ កម្លាំង​កងរាជអាវុធហត្ថ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ចាប់​បាន​ជនសង្ស័យ​ចំនួន ៣០​នាក់​បញ្ជូន​មក​តុលាការ។ ជន​សង្ស័យ​បាន​ធ្វើ​នេសាទ​ដោយ​ប្រើ​អួន​វែង​អូស​ដោយ​ទូក​ម៉ាស៊ីន ដែល​ត្រូវ​ចាត់​ទុក​ថា​ល្មើស​នឹង​ច្បាប់​ជលផល។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ លោក អន សុខុន មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​បំពេញ​តួនាទី​ជា​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ។ ឯ​ការ​សម្រេច​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ គឺ​ជា​តួនាទី​របស់​តុលាការ៖ «តាម​ដែល​ខ្ញុំ​ពិនិត្យ​ឃើញ គឺ​ពួក​គាត់​ប្រើ​អួន​វែង​ខុស​ពី​ច្បាប់​កំណត់​ជា​លក្ខណៈ​គ្រួសារ ហើយ​គាត់​ប្រើ​ម៉ាស៊ីន​អូស​ទៀត​ផង...»។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហៈតេជៈ មាន​ប្រសាសន៍​ថា ជនសង្ស័យ​ពី​បទ​ប្រព្រឹត្ត​ល្មើស​នេសាទ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​រួច​ហើយ៖ «យើង​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​លោក​ចៅក្រម​ពី​រឿង​ប្រើ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​បាន​ហាម​ឃាត់...»។

យ៉ាង​ណា​ក៏ដោយ យោង​តាម​ច្បាប់​ស្ដីពី​ជលផល​មាត្រា ៩៥ ជន​សង្ស័យ​ពី​បទ​ប្រព្រឹត្ត​ល្មើស​នេសាទ​ដោយ​ប្រើ​អួន​វែង​អូស​ដោយ​ទូក​ម៉ាស៊ីន​ពុំ​មាន​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។ ច្បាប់​កំណត់​ឲ្យ​ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ប៉ុណ្ណោះ។

មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦ ត្រង់​ចំណុច​ទី​៨ ចែង​ថា ការ​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម​ដោយ​អួន​លើស​ពី ៣០០​ម៉ែត្រ នៅ​ក្រៅ​បឹង​ទន្លេសាប និង​លើស​ពី ៦០០​ម៉ែត្រ​នៅ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​សមាមាត្រ​ទៅ​នឹង​ថ្លៃ​ឈ្នួល​នេសាទ ឯ​វត្ថុ​តាង​ទាំង​អស់​ត្រូវ​ប្រគល់​ឲ្យ​សាមីជន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាក្ដី​ខ្មែរ​ក្រហម​ប្ដូរ​​ពី​ការ​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​មក​ស្ដាប់​មតិ​ភាគី
សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កុម្ភៈ ធ្វើ​សវនាការ​របស់​ខ្លួន​លើ​សំណុំ​រឿង ០០២ ឡើង​វិញ ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ពី​ការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​អន្តរជាតិ មក​ជា​ការ​ស្ដាប់​មតិ​យោបល់​របស់​ភាគី​ក្នុង​សំណុំរឿង​វិញ។

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ និង​ថ្ងៃ​អង្គារ ទី​១៩ ខែ​កុម្ភៈ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ស្ដាប់​មតិ​យោបល់​របស់​ភាគី​ទាំង​អស់​ក្នុង​សំណុំរឿង​ជុំវិញ​ផលវិបាក​ដែល​កើត​មាន​បន្ទាប់​ពី​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​ថា ការ​បំបែក​សំណុំ​រឿង​តូចៗ របស់​សាលា​ដំបូង​មិន​មាន​សម្អាង​ហេតុ​ច្បាស់លាស់ និង​មិន​បាន​ពន្យល់​គ្រប់គ្រាន់។

លោក នេត្រ ភក្ត្រា៖ «អ៊ីចឹង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ និង ១៩ នេះ គឺ​គេ​នឹង​ស្ដាប់​នូវ​ការ​ផ្ដល់​មតិ​យោបល់​ពី​គ្រប់​ភាគី​ទាំង​អស់ ដើម្បី​ឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ហ្នឹង​អាច​មាន​ព័ត៌មាន​បន្ថែម​ទៀត ក៏​ដូច​ការ​លើក​ឡើង​របស់​ភាគី​ផ្សេងៗ ទាក់ទង​នឹង​កិច្ច​ដំណើរការ​បំបែក​នីតិវិធី​ក្នុង​សំណុំ​រឿង ០០២»។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១១ សាលាដំបូង​បាន​បំបែក​សំណុំ​រឿង ០០២ ដែល​មាន​ទំហំ​ធំ ទៅ​ជា​សំណុំ​រឿង​ក្ដី ៣ ផ្នែក​តូចៗ ដោយ​ដាក់​លេខ​ថា សំណុំ​រឿង ០០២/០១ សំណុំរឿង ០០២/០២ និង​សំណុំរឿង​លេខ ០០២/០៣។

លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា ការ​បំបែក​សំណុំរឿង​នេះ ក៏​ដោយ​សារ​តែ​សាលា​ដំបូង​យល់​ឃើញ​ថា សំណុំរឿង ០០២ មាន​ទំហំ​ធំ និង​ស្មុគស្មាញ​ច្រើន និង​អាច​ស៊ី​ពេល​ច្រើន​ឆ្នាំ​ទម្រាំ​ចប់ និង​ចេញ​សាល​ក្រម​ទើប​សាលាដំបូង​បំបែក​សំណុំរឿង ០០២ ទៅ​តាម​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។

លោក នេត្រ ភក្ត្រា៖ «ដោយ​នៅ​ក្នុង​ហ្នុង គឺ​គេ​បាន​បំបែក​ជា​សំណុំ​រឿង ០០២/០១ ដែល​ផ្ដោត​ទៅ​លើ​ការ​ជម្លៀស​ប្រជាជន​ដំណាក់​កាល​ទី ១ និង​ទី ២ ហើយ​និង​បទ​ចោទ​នានា ដែល​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​សំណុំ​រឿង ០០២/០២ គឺ​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​និង​សំណុំ​រឿង ០០២/០៣ គឺ​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជន​ជាតិ​ចាម និង​វៀតណាម»។

តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ​ថា ការ​បំបែក​សំណុំរឿង​របស់​សាលា​ដំបូង ជា​ពិសេស​ការ​កំណត់​វិសាលភាព​នៃ​សំណុំរឿង ០០២/០១ មិន​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ដល់​ភាគី​ភាគី​នានា ក្នុង​ការ​ចូលរួម​ដាក់​សារណា ឬ​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន​ទេ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ក៏​ជា​ការ​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​សហ​ព្រះរាជ​អាជ្ញា ដែល​ប្រឆាំង​នឹង​សាលាដំបូង ដែល​បដិសេធ​ការ​ពង្រីក​វិសាលភាព​នៃ​សំណុំរឿង ០០២/០១ នេះ។

លោក នេត្រ ភក្ត្រា បញ្ជាក់​ទៀត​ថា សវនាការ​ស្ដាប់​មតិយោបល់​របស់​ភាគី​នៅ​ថ្ងៃ​ទី​១៨ និង ១៩ កុម្ភៈ តាម​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល គឺ​ដើម្បី​ធ្វើ​ឱ្យ​ការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី​លេខ ០០២ អាច​ដំណើរ​ការ​បាន​លឿន ងាយ​ស្រួល​ជាង​មុន និង​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​របស់​ភាគី​នានា​ផង។

លោក នេត្រ ភក្ត្រា៖ «គឺ​ចង់​ជំរុញ​ឱ្យ​ដំណើរ​ការ​ហ្នឹង​កាន់​តែ​ឆាប់​រហ័ស ហើយ​និង​មាន​ប្រសិទ្ធភាព ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​សិទ្ធិ​របស់​ភាគី​ផ្សេងៗ​ទៀត ហើយ​ក៏​ជា​ការ​មួយ​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​ព្រួយ​បារម្ភ​របស់​គ្រប់​ភាគី​ទាំង​អស់ ទាក់ទង​ជាមួយ​នឹង​វ័យ​ចាស់​របស់​ជន​ជាប់​ចោទ​ផង​ដែរ»។

លោក នេត្រ ភក្ត្រា ថ្លែង​ថា ទោះ​ជា​ដូច្នេះ​ក្ដី សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​មិន​បដិសេធ​ចោល​ការ​ជំនុំជម្រះ​របស់​សាលា​ដំបូង លើ​អង្គហេតុ​សំណុំរឿង​លេខ ០០២/០១ ដែល​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី ២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ មក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​៖ ក្រុមហ៊ុន​ឯកជន​​មាន​អំណាច​លើ​ប្រព័ន្ធ​តុលាការ
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ដីកា​ឃុំ​ខ្លួន គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ថ្មី​របស់​តុលាការ​ដើម្បី​បង្ក្រាប​ពលរដ្ឋ​មិន​អោយ​ហ៊ាន​ក្រោក​តវ៉ា​នៅ​ពេល​ពួកគេ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​អ្នក​មាន​អំណាច។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​ដែល​តវ៉ា​ករណី​ជំលោះ​ដីធ្លី​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​កើន​ឡើង​ទ្វេ​ដង។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣៨​នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​ភៀស​ខ្លួន ហើយ​មនុស្ស​ប្រមាណ ១៥០​នាក់ ក្នុង​ទីក្រុង​ភ្នំពេញ បាន​រង​ការ​គំរាម​កំហែង​ឲ្យ​រើ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក លោក នី ចរិយា អះអាង​ថា តុលាការ​អាច​ដោះលែង​ក្រុម​សកម្មជន​ដីធ្លី​ទាំង​អស់​នោះ​បាន​នៅ​ពេល​ណា​ពួក​គេ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ ឈប់​ប្តឹង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ទាំង​នោះ។

លោក នី ចរិយា៖ «និយាយ​ទៅ​គ្រាន់​តែ​ជា​ការ​ឃុំ​ដូច​ធម្មតា​ដែរ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​លក្ខខណ្ឌ​មួយ​ជាមួយ​តុលាការ​ដែល​ភាគ​ច្រើន​គេ​តែង​និយាយ​ថា ប្រសិន​បើ​ឈប់​ដឹក​នាំ​ប្ដឹង​អី​នោះ ក្រុមហ៊ុន​នឹង​ដក​ពាក្យ​ឈប់​ប្ដឹង​អី​អ៊ីចឹង​ទៅ»។

លោក​បន្ត​ថា ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា ភាគ​ច្រើន​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​ជា​ការ​ប្រើ​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់​ក្រុម​តំណាង​សហគមន៍​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ដាក់​ពន្ធនាគារ​ទៅ​វិញ។

ក្រុមហ៊ុន​ភាគ​ច្រើន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​រំលោភ​លើ​កិច្ច​សន្យា​ដែល​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល។

លោក នី ចរិយា មាន​ប្រសាសន៍​ថា សមាគម​អាដហុក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុងយឿង ដោយសារ​ក្រុមហ៊ុន​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​រតនគិរី៖ «ថ្មីៗ​នេះ​អាដហុក​យើង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សម្បទាន​មួយ​ក្នុង​ខេត្ត​រតនគិរី គឺ​ក្រុមហ៊ុន ដាយ ដុងយឿង ដោយសារ​ក្រុមហ៊ុន​នោះ​បាន​អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា។ កិច្ចសន្យា​បាន​សរសេរ​ថា ក្រុមហ៊ុន​មិន​ត្រូវ​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ឬ​បរិស្ថាន​អី​ជាដើម ហើយ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ប៉ះពាល់​ដូច្នេះ​ត្រូវ​តែ​លប់​កិច្ចសន្យា​ចោល»។

អង្គការ​អាដហុក បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្តល់ ឬ​បម្រុង​ដី​ជាង ២,៦​លាន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ផ្លាក​ដី​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​២០១១ ដែល​ពេល​នោះ​មាន​ត្រឹមតែ​ជាង ២,២លាន​ហិកតារ (២.២៧៦.៣៤៩) ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​កាត់​ដេរ​ប្រមាណ​៧០០​នាក់​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ខែ​មករា
ថៅកែ​រោងចក្រ​សន្យា​ថា នឹង​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ កុម្ភៈ លុះ​ដល់​ពេល​កំណត់​ក៏​បាន​សុំ​ពន្យារ​ពេល​ម្តង​ទៀត រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ វិញ ដែល​ធ្វើ​ឲ្យ​កម្មករ​បាត់​ទំនុក​ចិត្ត និង​ត្រៀម​ធ្វើ​កូដកម្ម​តវ៉ា ប្រសិន​បើ​ថៅកែ​រោងចក្រ​នៅ​តែ​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក វ៉ាន់ សេងលី ស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ ហាយ ហ្វេសសិន បើក​ប្រាក់ខែ​ដល់​កម្មករ​ជាង ៧០០​នាក់ និង​បើក​លុយ​ឲ្យ​អ្នក​បើក​ឡាន​ដឹក​កម្មករ កម្មការិនី​ជា​បន្ទាន់ បន្ទាប់​ពី​ថៅកែ​ក្រុមហ៊ុន​បាន​គេចវេះ​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ជា​ច្រើន​ខែ​មក​ហើយ។

មន្ត្រី​សហជីព​រូប​នោះ​បន្ត​ថា កម្មករ​ជាង ៧០០​នាក់ នៅ​មិន​បើក​ប្រាក់ខែ​សម្រាប់​ខែ​មករា នៅ​ឡើយ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដែល​ជា​ធម្មតា​ពួកគេ​ត្រូវ​បើក​តាំង​ពី​ថ្ងៃ​ទី​១០។ ដោយ​ឡែក​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​មក​ធ្វើការ​នៅ​រោងចក្រ ហាយ ហ្វេសសិន វិញ ក៏​មិន​បាន​បើក​ប្រាក់​ខែ​ចំនួ ៤​ខែ​មក​ដែរ៖ «គាត់​សុំ​លើក​ពេល​ដល់​ថ្ងៃ​ទី​១៦ ថ្ងៃ​សៅរ៍ នេះ គាត់​ឲ្យ​កម្មករ​ឈប់​សម្រាក ៥​ថ្ងៃ ដោយ​គិត ៥០​ភាគរយ​ឲ្យ​កម្មករ មក​ដល់​ថ្ងៃ​ទី​១៦ ក្រុមហ៊ុន​អត់​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ដល់​អ៊ីចឹង​ក្រុមហ៊ុន​សុំ​ពន្យារ​ដល់​ថ្ងៃ​ទី​១៩ ហ្នឹង​ទៀត»។

អ្នក​បើក​ឡាន​ដឹក​កម្មករ លោក អ៊ូ អ៊ន ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ប្រាក់​ចំនួន ២.៣០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ប្រាក់​នោះ​បូក​ទាំង​ប្រាក់ខែ និង​ថ្លៃ​ចំណាយ​លើ​សាំង​រថយន្ត ៣​គ្រឿង សម្រាប់​ដឹក​កម្មករ​ទាំង​ទៅ​ធ្វើ​ការ និង​ត្រឡប់​មក​ផ្ទះ​ពី​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ទៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ដែល​មាន​ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ។ ប៉ុន្តែ​ថៅកែ​រោងចក្រ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​គាត់​ចំនួន ៤​ខែ​មក​ហើយ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់។

លោក អ៊ូ អ៊ន បញ្ជាក់​ថា កន្លង​មក​ថៅកែ​ក្រុមហ៊ុន​បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន ២​សន្លឹក​ឲ្យ​គាត់​បើក​នៅ​ធនាគារ ប៉ុន្តែ​​មូលប្បទានប័ត្រ​ទាំង​នោះ​មិន​មាន​ទឹក​ប្រាក់​នោះ​ទេ រហូត​ដល់​ថ្មីៗ​នេះ ប្រាក់ខែ​កម្មករ​ជាង ៧០០​នាក់ ក៏​ត្រូវ​រអាក់រអួល​មិន​បាន​បើក​តាម​ការ​កំណត់ ទើប​កម្មករ​សម្រេច​មិន​ធ្វើ​ការ និង​រង់ចាំ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន៖ «ស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ហ្នឹង ទី​១ បើក​លុយ​ឲ្យ​កម្មករ​ឲ្យ​ទៀងទាត់ ទី​២ ខ្ញុំ​សុំ​បើក​ប្រាក់ខែ​ថ្លៃ​ឡាន​ខ្ញុំ​ឲ្យ​គ្រប់​ចំនួន​ដែល​ថៅកែ​បាន​ជំពាក់​ខ្ញុំ»។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​សន្យា​ម្ដង​ជា​ពីរ​ដង​ថា នឹង​បើក​លុយ​ឲ្យ​កម្មករ និង​រូប​លោក​ដែល​ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ តែ​ការ​សន្យា​នោះ​តែងតែ​ត្រូវ​លើក​ពេល​ម្ដង​ថ្ងៃ​នេះ​ម្ដង​ថ្ងៃ​នោះ រហូត​ធ្វើ​ឲ្យ​កម្មករ​គ្មាន​ទឹក​ចិត្ត​ធ្វើ​ការ​បន្ត​ទៀត។ លោក​បន្ត​ថា ជំហរ​កម្មករ ប្រសិន​បើ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ខាង​មុខ ថៅកែ​រោងចក្រ​មិន​ព្រម​បើក​លុយ​ឲ្យ​កម្មករ​តាម​ការ​សន្យា​ទេ​នោះ កម្មករ​នឹង​ធ្វើ​កូដកម្ម​ទាមទារ​ម្ដង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក វីរៈ ប្រធាន​រដ្ឋបាល​រោងចក្រ ហាយ ហ្វេសសិន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​លោក​បិទ​ទូរស័ព្ទ។

ប្រភព​ពី​មន្ត្រី​សហជីព​សេរី​កម្មករ​ឲ្យ​ដឹង​ថា ជំហរ​កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ឲ្យ​បាន​ទៀង​ទាត់ និង​បើក​ប្រាក់​ខែ​ដល់​អ្នក​បើក​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ពួកគេ​មិន​អាច​មក​ធ្វើ​ការ​បាន​ទេ ដរាប​ណា​គ្មាន​ឡាន​ដឹក​ជញ្ជូន​ពួកគេ​ពី​លំនៅឋាន​ទៅ​កន្លែង​ធ្វើ​ការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​៤​គ្រោង​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ហិរញ្ញវត្ថុ​នយោបាយ
ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ កាន់​តែ​សុក្រឹត និង​មាន​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ទាំង​អស់។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​នៅ​ចុង​ខែ​កុម្ភៈ និង​នៅ​ដើម​ខែ​មីនា ខាង​មុខ ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត មាន​ម្ចាស់​ឆ្នោត និង​អ្នក​តំណាងរាស្ត្រ​ចូល​រួម ដែល​គេ​ធ្វើ​ឡើង​នៅ​ខែត្រ​ព្រះសីហនុ និង​នៅ​ខែត្រ​តាកែវ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​ថា និចហ្វិក (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ការ​រៀបចំ​សិក្ខាសាលា​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត និង​អ្នក​នយោបាយ ពីព្រោះ​ថា សេចក្ដី​ពា្រង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ថវិកា​របស់​គណបក្ស​នយោបាយ​ដែល​គ្មាន​ប្រភព​ចំណូល​ច្បាស់​លាស់។

អង្គការ​ចំនួន ៤ សហការ​គ្នា គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា អង្គការ ដ្រាក និង​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​សង្គម។

សិក្ខាសាលា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខែត្រ​តាកែវ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ និង​នៅ​ខែត្រ​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៣។

លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​ផ្ញើ​ទៅ​សភា​អនុម័ត។ មួយ​វិញ​ទៀត អង្គការ​សង្គម​ស៊ីវិល​ក៏​ស្វែង​រក​ការ​គាំទ្រ​ពី​សភា​ដោយ​ផ្ទាល់​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សភា​ទទួល​យក និង​អនុម័ត​ច្បាប់​នេះ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នំា​២០១៣។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ដោយ​លោក​បាន​លើក​ហេតុផល​ថា ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ឃោសនា​បោះ​ឆ្នោត​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធានា​ដល់​លទ្ធផល​បោះ​ឆ្នោត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ស្ដីពី​កំណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​បោះ​ឆ្នោត​សម្រាប់​កម្ពុជា។ នៅ​ក្នុង​កំណត់​ត្រា​នេះ ក៏​បាន​សរសេរ​អំពី​គម្លាត​ខុស​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ទៀត​ក្នុង​ការ​ប្រើប្រាស់​ថវិកា​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​លុយ​ច្រើន​លើស​លុប​នៅ​ក្នុង​ពេល​យុទ្ធនា​ការ​បោះ​ឆ្នោត។

អង្គការ​ខុមហ្វ្រែល បាន​រក​ឃើញ​ថា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាល​ពី​ឆ្នាំ​២០១២ នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ថវិកា​ច្រើន​ជាង​គេ គឺ​ការ​ចំណាយ​ក្នុង​ការ​ឃោសនា​នៅ​មូលដ្ឋាន​ម្តង បាន​ចំណាយ​ថវិកា​ប្រមាណ ៩​ពាន់​ដុល្លារ។ គណបក្ស សម រង្ស៊ី ចំណាយ ១.៥០០​ដុល្លារ គណបក្ស​សិទ្ធិ​មនុស្ស ចំណាយ ៣០០​ដុល្លារ គណបក្ស នរោត្តម រណឫទ្ធិ ចំណាយ ២០០​ដុល្លារ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំណាយ​តិច​ជាង ២០០​ដុល្លារ​ក្នុង​មួយ​ដង​នៃ​យុទ្ធនាការ​ឃោសនា​នៅ​មូលដ្ឋាន។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សេចក្ដី​ព្រាង​ច្បាប់​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា សភា​នឹង​ទទួល​យក និង​អនុម័ត​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ នេះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​រឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​៥ មីនា
លោក ស សូវ៉ាន មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ​នោះ សវនាការ​លើ​អង្គ​សេចក្ដី​នោះ​នឹង​ត្រូវ​បើក​ជា​ផ្លូវ​ការ​នៅ​វេលា​ម៉ោង ៨​ព្រឹក តាម​ការ​កំណត់​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍។

លោក ស សូវ៉ាន៖ «នេះ​មិន​មាន​ជា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ទេ សុំ​ឲ្យ​កែ​សាលក្រម​ហ្នឹង​ឡើង​វិញ ដាក់​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ​ហ្នឹង​វា​ធ្ងន់ធ្ងរ​របៀប​ម៉េច ភស្តុតាង​អី​គេ​ហៅ​មក​វិញ​ដូច​យើង​កាត់​នៅ​សាលា​ដំបូង​អ៊ីចឹង វា​អាច​មួយ​ថ្ងៃ ២​ថ្ងៃ​មិន​អាច ១​ថ្ងៃ​ចប់​ទេ។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ ឃើញ​គេ​ធ្វើ​ការ​រហ័ស ខ្ញុំ​អ្នក​ច្បាប់​ខ្ញុំ​សង្ឃឹម យើង​និយាយ​ពី​ច្បាប់ ហើយ​សាលាឧទ្ធរណ៍​ក៏​និយាយ​ពី​ច្បាប់​ដែរ»។

លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២។ បើ​ទោះ​បី​ជា​គ្មាន​ភស្តុតាង​ជាក់លាក់​ដើម្បី​ភ្ជាប់​រូប​លោក​ទៅ​នឹង​ការ​បះបោរ​ក្នុង​ចលនា​អបគមន៍ ក៏​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​ឲ្យ​កាន់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ញុះញង់​ឲ្យ​មាន​ការ​បង្កើត​តំបន់​អបគមន៍ ក្នុង​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល។

ក្រោយ​ពី​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ លោក​ត្រូវ​បាន​អង្គការ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ (Front line Defender) ជ្រើសរើស​ជា​បេក្ខជន​ចុង​ក្រោយ​សម្រាប់​ទទួល​ពាន​រង្វាន់​ឈាន​មុខ ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ ក្នុង​ឆ្នាំ​២០១៣ នេះ។

ក្នុងសេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា បង្ហាញ​ថា លោក ម៉ម សូណង់ដូ បាន​លះបង់​អាយុ​ជីវិត​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ពួក​គេ​ដែល​ប្រតិបត្តិ​តាម​ឱវាទ​ប្រៀន​ប្រដៅ​អហិង្សា​តាម​ជំនឿ​របស់​ព្រះពុទ្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ភាព​ទាល់ច្រក​នៃ​ការ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ
ការ​ផ្ទុះ​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ កើត​ឡើង​ក្រោយ​ពី​ប្រាសាទ​ដែល​មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​ដាក់​បញ្ចូល​ទៅ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ​រួច​មក។ ការ​មិន​​អាច​ទម្លាយ​ភាព​ទាល់​ច្រក​នេះ​បាន​នោះ ក៏​ព្រោះ​តែ​ភាគី​ថៃ សំអាង​លើ​ផែនទី​ជា​ឯកតោភាគី​ថា មាន​តំបន់ ៤.៦ ក្បែរ​​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទីតាំង​ដែល​​ខ្លួន​ត្រូវ​គ្រប់គ្រង។ ប៉ុន្តែ​ភាគី​កម្ពុជា ពុំ​ទទួល​ស្គាល់​ថា មាន​តំបន់ ៤.៦ ក្បែរ​​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា អ្វី​ដែល​រដ្ឋាភិបាល​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ការ៉េ នៅ​លើ​តំបន់​ឆ្លង​កាត់​របស់​ខ្មែរ​ទៅ​កាន់​ប្រាសាទ​នេះ ក៏​ព្រោះ​តែ​ភាគី​ថៃ មើល​ឃើញ​ថា ប្រសិន​បើ​គម្រោង ៤.៦ នេះ ខ្លួន​ទាក់ទាញ​ការ​ជឿ​ទុកចិត្ត​បាន​ពី​អន្តរជាតិ បាន​ន័យ​ថា គឺ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ក្នុង​ការ​កាត់​ផ្ដាច់​ទាំង​ស្រុង​លើ​​ផ្នែក​យោធា និង​សេដ្ឋកិច្ច​របស់​កម្ពុជា។

ក៏​ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាមេរិកាំង លោក ចន បើកហ្គេស (John Burgess) ដែល​បាន​តាមដាន​យ៉ាង​ដិត​ដល់​លើ​ដំណើរ​ការ​ក្ដី​ប្រាសាទ​ព្រះវិហារ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ពុំ​មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​ទៀត​នោះ​ឡើយ ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​នោះ។

ក្នុង​ន័យ​នេះ​លោក​បញ្ជាក់​ថា ពិត​ណាស់ ផ្អែក​តាម​សាលដីកា​ឆ្នាំ​១៩៦២ ប្រាសាទ​ព្រះវិហារ គឺ​ជា​របស់​កម្ពុជា យ៉ាង​ពិត​ប្រាកដ៖ «នៅ​ឆ្នាំ​១៩៦២ បន្ទាប់​ការ​ជំនុំជម្រះ​អស់​រយៈពេល​ដ៏​យូរ ICJ បាន​សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា។ ការ​តវ៉ា​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ជូន​តុលាការ រួម​មាន​ការ​តវ៉ា​របស់​ថៃ អំពី​ដែនដី​ពិសិដ្ឋ និង​ការ​តវ៉ា​របស់​កម្ពុជា អំពី​កេរមរតក។ ប៉ុន្តែ​នៅ​ទី​បំផុត អ្វី​ដែល ICJ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ផែនទី​ដែល​ផលិត​នៅ​​ឆ្នាំ​១៩០៧»។

នៅ​មុន​ការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ឡើង​វិញ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ ខាង​មុខ មជ្ឈដ្ឋាន​នានា​មាន​ជំនឿ​ថា សាលដីកា​នេះ​នឹង​នាំ​ឲ្យ​កម្ពុជា មាន​ប្រៀប​ផ្នែក​ផ្លូវ​ច្បាប់​រួច​ជា​ស្រេច​លើ​ភាគី​ជម្លោះ។

យោធា​ថៃ និង​កម្ពុជា ប្រាំ​បូក​ប្រាំ (5+5) ដែល​ប្រចាំ​ការ​នៅ​វាល​សំបុកឃ្មុំ ស្ថិត​នៅ​ខាង​មុខ​ប្រាសាទ​ព្រះវិហារ ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ពុំ​មាន​ចេតនា​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ។

ពួក​គេ​បន្ត​ថា៖ «រាល់​ថ្ងៃ​កង​កម្លាំង​ខ្មែរ​និង​ថៃ ដែល​មាន​ចំនួន​ម្ខាង ៥​នាក់ តែង​តែ​ជួប​ប្រជុំ​ជាមួយ​គ្នា ហើយ​មិន​មាន​ការ​ប្រើ​កម្លាំង​ណា​មួយ​ដើម្បី​តទល់​គ្នា​ទេ។ ខ្ញុំ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ជា​មរតក​របស់​ពិភពលោក​ហើយ។ យើង​មិន​ចង់​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​ទេ»។

លោក ចន បើកហ្គេស គិត​ថា រដ្ឋាភិបាល​ទីក្រុង​បាងកក គួរ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ការ​កាន់​កាប់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​ភ្លាមៗ របស់ ICJ ក្នុង​ឆ្នាំ​១៩៦២។លោក​បន្ត​ថា គេ​​ពុំ​គួរ​ជំទាស់​ចំពោះ​សេចក្ដី​សម្រេច​របស់ ICJ នៅ​ពេល​នេះ​នោះ​ទេ។ បើ​តាម​លោក ចន បើកហ្គេស គេ​ហាក់​ពុំ​​ឃើញ​មាន​ឯកសារ​ណា​មួយ ដែល​មាន​និយាយ​អំពី​តំបន់ ៤.៦ នោះ​ឡើយ។

លោក ចន បើកហ្គេស៖ «អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ថៃ​មិន​ដែល​ជំទាស់​នឹង​ផែនទី​​នេះ​ទេ។ ការ​ពិត​ថៃ ទទួល​ស្គាល់​ផែនទី​ដែល​បង្ហាញ​ថា ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។ នៅ​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​សម្រេច​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​ ហើយ​ប្រទេស​ថៃ បាន​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះវិហារ មិន​មែន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​នោះ​ទេ។ ដូច្នេះ​វា​ហួស​អាជ្ញា​អាយុកាល​ក្នុង​ការ​សើរើ​រឿង​ក្ដី​​នេះ​ហើយ»។

ប្រាសាទ​ព្រះវិហារ​ដែល​មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​បាញ់​រះ​របស់​យោធា​ថៃ និង​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​តានតឹង ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​​អន្តរជាតិ​ទីក្រុង​ឡាអេ ICJ បាន​ចេញ​បទ​បញ្ជា​បន្ទាន់​មួយ តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្ដោះអាសន្ន​លើ​ទំហំ​ដី ១៧​គីឡូម៉ែត្រ​ក្រឡា។ អ្វី​ដែល ICJទាមទារ​ឲ្យ​ភាគី​​ជម្លោះ​ទាំង​ពីរ​ដក​ខ្លួន​ចេញ​ពី​ទីតាំង​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ នោះ​ក៏​ព្រោះ​តែ​ដើម្បី​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ​ពី​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​សព្វាវុធ។ នេះ​គឺ​ជា​ការ​ឆ្លើយតប​នូវ​សំណើ​របស់​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត ដែល​ស្នើ​សុំ​​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និយាយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា នៅ​ក្នុង​ផែនទី​ឧបសម្ពន្ធ​ផលិត​ក្នុង​ឆ្នាំ​១៩០៨ ដែល​មាន​តម្លៃ​ជា​សកល​នោះ ពុំ​មាន​ចែង​​ក្នុង​មាត្រា​ណា​មួយ​ដែល​កំណត់​ថា មាន​តំបន់ ៤.៦​នោះ​ទេ។

លោក ផៃ ស៊ីផាន ហៅ​ការ​បង្កើត​យុទ្ធសាស្ត្រ​របស់​ថៃ​នេះ ថា​គឺ​ជា​ផែនទី​ផលិត​ដោយ​ឯកតោ​ភាគី និង​ជា​ការ​ប៉ុនប៉ង​ដើម្បី​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​​ប៉ុណ្ណោះ៖ «ក្នុង​ឆ្នាំ​១៩៦០ ហ្នឹង យើង​ឃើញ​​​ថា ថៃ​​ហ្នឹង​​បាន​គូស​ពណ៌​លឿង ហើយ​កម្ពុជា បាន​គូស​ពណ៌​ក្រហម។ ខណ្ឌ​សីមា​ពណ៌​ក្រហម​ហ្នឹង តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​យក​ជា​ផ្លូវការ ទាត់​ចោល​ខ្សែ​ខណ្ឌសីមា ដែល​ថៃ​​​​គូស​ដោយ​ខ្លួនឯង ជា​ឯកតោ​ភាគី​ក្នុង​ឆ្នាំ​១៩៦២។ បន្ទាប់​ពី​ហ្នឹង​បាន​យើង​ឃើញ​ក្នុង​ឆ្នាំ​២០០៨ បាន​ឃើញ​ថៃ គូស​ខ្សែ​បន្ទាត់​ពណ៌​ខ្មៅ​នេះ ខ្សែ​បន្ទាត់​ពណ៌​ខ្មៅ​នេះ ជា​ខ្សែ​បន្ទាត់​ខណ្ឌសីមា​ថ្មី ដែល​ថៃ​ផលិត​ខ្លួន​ឯង​ដោយ​កាត់​យក​តំបន់​ប្រាសាទ​ដែល​ជា​តូច​នេះ​របស់​ប្រាសាទ ដែល​ឲ្យ​ខ្មែរ​ហើយ​ទុក​រក្សា​ដី​នេះ​ហើយ។ ក៏​ប៉ុន្តែ​បើ​សិន​យើង​ពិចារណា​មើល​ពី​ចន្លោះ​ខ្សែ​ពណ៌​ខ្មៅ​ទៅ​ខ្សែ​ពណ៌​ក្រហម​នេះ អា​នេះ​ហើយ​ដែល​គេ​ថា ជា​ផែន​ដី​​ដែល ៤.៦ របស់​ថៃ ដែល​ថៃ​គេ​ទាមទារ​ដោយ​មិន​ស្រប​ច្បាប់​នេះ​ឯង»។

បើ​ទោះ​ជា​តំបន់ ៤.៦ ពុំ​មាន​ចែង​នៅ​ក្នុង​ផែនទី​ឧបសម្ពន្ធ ឆ្នាំ​១៩០៨ របស់​អន្តរជាតិ ក៏​ដូចជា​ការ​អះអាង​របស់​កម្ពុជា យ៉ាង​ណា​ក៏ដោយ តែ​គេ​នៅ​មាន​មន្ទិល​ថា តើ​មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ទីក្រុង​បាងកក នៅ​បន្ត​មាន​ប្រៀប និង​អាច​គ្រប់គ្រង​តំបន់ ៤.៦ ពី​ចម្ងាយ នៅ​គ្រា​តំបន់​ដែល​គូសវាស​នេះ ស្ថិត​នៅ​ក្នុង​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​នោះ។

វិទ្យុ​អាស៊ី​សេរី បាន​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​តាម​សារ​អេឡិចត្រូនិក (Email) ពី​មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា​ដែរ ដើម្បី​ឲ្យ​មាន​ការ​បក​ស្រាយ​ពី​ទំហំ​ដី ៤.៦ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា ចាត់​ទុក​ថា ជា​ផែនទី​គូស​ដោយ​ឯកតោ​ភាគី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។

ប៉ុន្តែ​កាល​ពី​ដើម​ខែ​កុម្ភៈ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​របស់​ថៃ និយាយ​ថា គណបក្ស​ភឿថៃ បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី គឺ​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បើក​ការ​ចរចា​ជាមួយ​កម្ពុជា ដើម្បី​ស្នើ​សុំ​ឲ្យ​កម្ពុជា ពិចារណា​ក្នុង​ការ​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ពី ICJ ដោយ​​ងាក​មក​ចរចា​ទ្វេ​ភាគី​ឡើង​វិញ និង​អភិវឌ្ឍ​រួម​គ្នា​លើ​ទំហំដី​ដែល​ថៃ អះអាង​ដោយ​ឯកតោភាគី​ថា មាន​តំបន់ ៤.៦ គីឡូម៉ែត្រ​ការ៉េ​នោះ។

អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា អ្នក​នយោបាយ​​កម្ពុជា បាន​បោះបង់​ជំហរ​សិទ្ធិ​ជា​ម្ចាស់​ប្រទេស និង​ហាក់​​ដើរ​ក្រោយ​នយោបាយ​ថៃ ជា​ដរាប ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ការ​ចាញ់​ប្រៀប​នយោបាយ​ថៃ​នោះ មាន​ន័យ​ថា កម្ពុជា​បរាជ័យ​ចំពោះ​ការ​ទាមទារ​ដាក់​​ឲ្យ​មាន​អ្នក​សង្កេត​ការ​ឥណ្ឌូនេស៊ី នៅ​តំបន់​ដែល​មាន​ជម្លោះ និង​ពុំ​អាច​ធ្វើ​អ្វី​បាន ដូច​ជា​ការ​ធ្វើ​ផ្លូវ​ឡើង​ប្រាសាទ​ក្នុង​ទឹកដី​របស់​ខ្លួន ព្រោះ​តែ​មាន​ការ​ជំទាស់​ពី​ភាគី​ថៃ​នោះ។

បញ្ហា​​នេះ នៅ​ក្នុង​អំឡុង​​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ កម្ពុជា​បង្ខំ​ទម្លាយ​អាង​ស្តុក​ទឹក​មួយ​កន្លែង នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ទៅ​តាម​ការ​ទាមទារ​របស់​ភាគី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទស្សនៈ​មេធាវី​ចំពោះ​តម្រូវ​ការ​សុំ​ច្បាប់​អនុញ្ញាត​មុន​ផ្សព្វផ្សាយ​ច្បាប់
លោក​ក៏​បាន​ប្រតិកម្ម​ចំ​ពោះ​ការ​បកស្រាយ​របស់​លោក មេធាវី សុក សំអឿន ដែរ ដោយ​ចោទ​ថា លោក សុក សំអឿន បក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​មិន​បាន​ស្រាវជ្រាវ​ឯកសារ​ច្បាប់​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​មតិ​សាធារណជន​យល់​ច្រឡំ។

រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​ប្រធាន​គណៈ​មេធាវី​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​រវាង​មតិ​ជាតិ និង​អន្តរ​ជាតិ​ជា​បន្តបន្ទាប់។

នៅ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​ទៅ​នេះ លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី​បាន​វាយ​បក​ទៅ​នឹង​ការ​រិះគន់​របស់​លោក ប្រែដ អាដាម (Brad Adams) ប្រធាន​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ខ្លាំង​ៗ​ថា មិន​បាន​ស្រាវ​ជ្រាវ និង​មិន​យល់​ច្បាប់​នៃ​ប្រទេស​កម្ពុជា។

ចំណែក​លោក​មេធាវី សុក សំអឿន វិញ ក៏​ដូច្នេះ​ដែរ ​គឺ​លោក ប៊ុន ហុន បាន​ចោទ​ថា លោក សុក សំអឿន កន្លង​មក បាន​បក​ស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​មាត្រា​ស្ដី​ពី​ក្រមសីលធម៌​មេធាវី​ខុស ដោយ​ច្រឡំ​មាត្រា​ចាស់ និង​មាត្រា​ថ្មី​ទើប​កែ ដែល​មាន​លេខ ១៥ ដូច​គ្នា។

លោក ប៊ុន ហុន៖ «បញ្ញត្តិ​មាត្រា ១៥ នេះ គឺ​ក្រមសីលធម៌​ថ្មី មិន​មែន​ក្រម​សីលធម៌​ចាស់​ទេ។ បញ្ញត្តិ​មាត្រា ១៥ នៃ​ក្រមសីលធម៌​នេះ គឺ​ចុះ​ថ្ងៃ​២១ កញ្ញា ២០១២ ឯ​មាត្រា ១៥ មួយ​ទៀត គឺ​មាត្រា ១៥ នៃ​ក្រម​សីលធម៌​ឆ្នាំ​១៩៩៥ លោក​យក​អា​នោះ​មក​បកស្រាយ។ ប្រែដ អាដាម ឮ​អ៊ីចឹង​ថែម​ពី​លើ សុក សំអឿន នោះ​ទៅ។ ចំណុច​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា លោក សុក សំអឿន ខ្វះ​ការ​ស្រាវ​ជ្រាវ»។

លោក សុក សំអឿន គឺ​ជា​មេធាវី​ម្នាក់​ដែល​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ឧស្សាហ៍​សុំ​អត្ថាធិប្បាយ​អំពី​ច្បាប់ ខណៈ​មេធាវី​ខ្លះ​ទៀត​មិន​ចង់​និយាយ​ជាមួយ​សារព័ត៌មាន។

ឆ្លើយ​តប​​ទៅ​នឹង​លោក ប៊ុន ហុន លោក សុក សំអឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ មាន​រឿង​ពី​ដែល​អាច​ធ្វើ​ឲ្យ​លោក​បកស្រាយ​ខុស គឺ​អាច​មកពី​ទំព័រ​វ៉ឹបសាយ​របស់​គណៈ​មេធាវី​មិន​ទាន់​ធ្វើ​បច្ចុប្បន្ន​ភាព​មាត្រា​ថ្មី​នៅ​ពេល​ដែល​លោក​ឆែក​មើល មុន​នឹង​ឆ្លើយ​ទៅ​សំណួរ​អ្នក​សារព័ត៌មាន ដែល​សួរ​លោក​អំពី​ក្រមសីលធម៌​មេធាវី ទាក់​ទង​នឹង​សេចក្ដី​ប្រកាស​របស់​គណៈ​មេធាវី​នេះ ឬ​លោក​អាច​ច្រឡំ​ដោយ​អចេតនា។

កាល​ពី​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៣ ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជូន​ដំណឹង​ដល់​មេធាវី​ជា​សមាជិក​ទាំង​អស់​ត្រូវ​ឆ្លង​គណៈ​មេធាវី​សិន​មុននឹង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ ឬ​ទូរទស្សន៍ ដើម្បី​ការពារ​ក្រែង​មាន​ការ​បកស្រាយ​ច្បាប់​ខុស​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភណ្ឌ​ច្រឡំ។

សេចក្ដី​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​មេធាវី​មាន​ប្រតិកម្ម​ផ្ទុយ​គ្នា។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បក​ស្រាយ​បី​ប្រធាន​គណៈ​មេធាវី លោក​យល់​ថា សេចក្ដី​ប្រកាស​នេះ​មិន​ប៉ះពាល់​ដល់​សេរីភាព​មេធាវី​ទេ តែ​លោក​សុំ​ឲ្យ​ប្រធាន​គណៈ​មេធាវី​បើក​សេរីភាព​ដល់​មេធាវី​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ដោយ​ត្រង់ៗ​ចំពោះ​សេចក្ដី​ប្រកាស​នេះ​ដែរ។ចំណែក​លោក​មេធាវី ជូង ជូងី យល់​ឃើញ​ថា សេចក្ដី​ប្រកាស​នេះ អាច​ប៉ះពាល់​សិទ្ធិ​មេធាវី​ខ្លះៗ។

សេចក្ដី​ប្រកាស​របស់​ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​​មេធាវី​បរទេស និង​ខ្មែរ​ខ្លះ ​ដែល​កំពុង​បម្រើការ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ភ្ញាក់​ផ្អើល​ដែរ។ មេធាវី​ខ្លះ​បាន​ចោទ​​ថា តើ​សេចក្ដី​ប្រកាស​​របស់​ប្រធាន​គណៈ​មេធាវី​នេះ អាច​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​មេធាវី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ ឬ​យ៉ាងណា?

អ្នកស្រី ស៊ិន សុវ៉ន មេធាវី​មួយ​រូប​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ការងារ​ដែល​អ្នកស្រី​ត្រូវ​ចំណាយ​ពេល​ចុះ​ឡើង​សុំ​ច្បាប់​​ទៅ​ការិយាល័យ​គណៈ​មេធាវី​សិន មុន​នឹង​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នក​កាសែត​បាន។ អ្នកស្រី​បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ​អ្នកស្រី​ត្រូវ​បាន​អញ្ជើញ​ទៅ​បក​ស្រាយ​ដំណើរការ​ក្ដី​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ស្ថានីយ​វិទ្យុ​មួយ តែ​អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នឹង​មិន​ឆ្លង​គណៈ​មេធាវី​ជា​មុន​ដូច​ការ​ប្រកាស​នោះ​ទេ។

យ៉ាង​ណា​មិញ លោក គី តិច មេធាវី​រដ្ឋាភិបាល និង​ជា​អតីត​​ប្រធាន​គណៈ​មេធាវី​បាន​អំពាវ​នាវ​ឲ្យ​មេធាវី​ទាំង​អស់​គោរព​តាម​សេចក្ដី​ប្រកាស​របស់​គណៈ​មេធាវី​ថ្មី​នេះ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ផង និង​ធ្វើ​ឲ្យ​មេធាវី​ម្នាក់ៗ​បក​ស្រាយ​​ច្បាប់​ទៅ​អ្នក​ស្ដាប់​បាន​ត្រឹមត្រូវ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាង​៦០​នាក់
សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក ការ​អូស​អួន​ដែល​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ដើម្បី​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​ជាដើម។

ប្រជា​នេសាទ​ខ្លះ បាន​រិះគន់​ថា បើ​ទោះ​បី​ជា​មាន​បទ​ល្មើស​នេសាទ​កើត​ឡើង​នៅ​ក្នុង​បឹង​ទន្លេសាប ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ក៏ដោយ ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូច​ជា​រដ្ឋបាល​ជលផល​ជាដើម មាន​ការ​បង្ក្រាប​តិចតួច។

ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​បាន​ចាប់​ខ្លួន​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ប្រមាណ​ជាង ៦០​នាក់ ព្រម​ទាំង​ឃាត់​ទុក​កាណូត​ធំៗ​ចំនួន ១៦​គ្រឿង​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ។

ការ​ចាប់​ខ្លួន​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ និង​ឃាត់​ទុក​កាណូត​ជាច្រើន​គ្រឿង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ជាច្រើន បាន​បញ្ជូន​ឱ្យ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​បឹង​ទន្លេសាប រយៈពេល​ពេញ​មួយ​យប់​មក។

លោក​ឧត្តម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ ថា បន្ទាប់​ពី​មាន​បញ្ជា​ផ្ទាល់​ពី​ប្រធាន​គណៈកម្មាធិការ​នៃ​អធិការ​កិច្ច​បឹង​ទន្លេសាប និង​ពី​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក​បាន​បញ្ជូន​កម្លាំង​ជាច្រើន​ចុះ​ប្រតិបត្តិការ​ក្នុង​បឹង​ទន្លេសាប ត្រង់​ចំណុច​នៃ​អតីត​ឡូត៍​នេសាទ​លេខ​៤ និង​តំបន់​ដែន​នេសាទ​បម្រុង​ទុក​ឱ្យ​ត្រី​ពង​កូន ហើយ​បាន​ប្រទះ​ឃើញ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​នៅ​ទីនោះ។

ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​នោះ មាន​ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក ការ​អូស​អួន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ដោយ​ប្រើ​ម៉ាស៊ីន​ដើម្បី​ចាប់​ត្រី​ជាដើម៖ «ការងារ​នេះ គឺ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​យប់​មិញ រហូត​ដល់​ភ្លឺ ហើយ​យើង​ក៏​បាន​រឹប​អូស​សម្ភារៈ​ដែល​បង្ក​បទ​ល្មើស​នៅ​ក្នុង​ដែន​ឡូត៍​នេសាទ ហាម​ឃាត់​ហ្នឹង គឺ​មាន​កាណូត​ទាំង​អស់ ១៦​កាណូត ហើយ​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ជាង ៦០​នាក់។ នេះ​មិន​មែន​ជា​ប្រតិបត្តិការ​ជា​លើក​ដំបូង​ទេ គឺ​ជា​ប្រតិបត្តិការ យើង​ធ្វើ​បន្តបន្ទាប់​កន្លង​មក​ហើយ ក៏ប៉ុន្តែ​លើក​នេះ គឺ​យើង​ប្រើ​ទ្រង់ទ្រាយ​ធំ​បន្តិច»។

ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​កំពុង​កសាង​សំណុំ​រឿង​ក្រុម​អ្នក​នេសាទ​ទាំង​ជាង ៦០​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាណូត​ផង ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​នា​ពេល​ឆាប់ៗ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កង​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​នោះ គឺ​គេ​ដឹង​ថា មាន​បទ​ល្មើស​នេសាទ​ជាច្រើន​កំពុង​កើត​មាន​នៅ​ក្នុង​បឹង​ទន្លេសាប ក៏ប៉ុន្តែ​ការ​បង្ក្រាប​មិន​ទាន់​អាច​ទប់ស្កាត់​បាន​ទាំង​ស្រុង​នៅ​ឡើយ។

ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋបាល​ជលផល​មិន​បាន​អធិប្បាយ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ពេល​នេះ​ទេ។

លោក ព្រិន សាវិន ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេសាប បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​ដឹង​ថា​កង​រាជ​អាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នោះ ក៏ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ទាក់​ទង​នឹង​មូលហេតុ​អ្វី​បាន​ជា​បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន​នោះ​ទេ។

ក្រុម​ប្រជា​នេសាទ​ខ្លះ​នៅ​ឃុំ​កំពង់ឃ្លាំង នៃ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា បទ​ល្មើស​នេសាទ​កំពុង​កើត​មាន​យ៉ាង​ខ្លាំង នៅ​ក្នុង​បឹង​ទន្លេសាប ជិត​តំបន់​ពួក​គេ​រស់នៅ។ បទ​ល្មើស​ទាំង​នោះ​មាន​ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក និង​ការ​អូស​អួន​ប្រវែង ១​ពាន់ ឬ ២​ពាន់​ម៉ែត្រ ដើម្បី​ចាប់​យក​ត្រី​ជាដើម។ ក្រៅ​ពី​ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ គឺ​អ្នក​មាន​លុយ​ខ្លះ​បាន​សូកប៉ាន់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឃុបឃិត​គ្នា​ចូល​ទៅ​នេសាទ​នៅ​ក្នុង​តំបន់​ឡូត៍​បម្រុង​ដែល​រក្សា​ទុក​ឱ្យ​ត្រី​ពង​កូន​ទៀត​ផង។

ប្រជា​នេសាទ​បាន​គាំទ្រ​ចំពោះ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ដែល​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​នេសាទ​នេះ៖ «ខ្ញុំ​គាំទ្រ ១០០% ចុះ​ទៅ​បង្ក្រាប​នោះ ព្រោះ​អា​ដាក់​អួន​អូស​លើ​មង​នេះ គឺ​ទាញ​ដាច់​អស់​របស់​អ្នក​នេសាទ​តូចតាច ហើយ​តំបន់​ដែល​ហាម​ឃាត់​នៅ​ក្នុង​បឹង​ទន្លេសាប​យើង ឡូត៍​បម្រុង​ទុក​ឱ្យ​ត្រី​ពង​កូន។ ឥឡូវ​ឡូត៍​បម្រុង​នោះ វា​អស់​ទៅ​ហើយ ដូច​ពួក​អួន​អី​ឱ្យ​គេ​ចូល​ទៅ​រុញ​ស៊ីប​នៅ​ក្នុង​នោះ​អស់​ទៅ​ហើយ គ្មាន​អី​ត​ពូជ​ទៀត​ទេ»។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នៅ​តែ​បញ្ជូន​កម្លាំង​ឱ្យ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​បឹង​ទន្លេសាប ត​ទៅ​ទៀត ដើម្បី​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ឱ្យ​បាន​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខណ្ឌ​សែនសុខ​រង​ការ​ចោទ​ថា​រើសអើង​ក្នុង​ការ​ឃាត់​រថយន្ត​តាក់ស៊ី
ក្នុង​ប្រតិបត្តិការ​ចាប់​រថយន្ត​នោះ ក្រុម​អ្នក​រត់​តាក់ស៊ី​បាន​ចោទ​ថា អាជ្ញាធរ​ខណ្ឌ​ឃាត់​រថយន្ត​មិន​ឲ្យ​ចរាចរ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី នោះ មាន​ការ​រើសអើង និង​ពុក​រលួយ។

រថយន្ត​កូរ៉េ ចំណុះ ១២​កៅអី រត់​តាក់ស៊ី​ជាង ១០​គ្រឿង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែនសុខ ចាប់​ឲ្យ​ឈប់​បើកបរ ខណៈ​រថយន្ត​ខ្លះ​ចត​នៅ​មហា​វិថី​សហព័ន្ធ​រុស្សី ខ្លះ​បើកបរ​យឺតៗ​ដើម្បី​ហៅ​ម៉ូយ​នៅ​ក្បែរ​គល់​ស្ពាន​អាកាស ៧មករា។

លោក សែម សឿន អ្នក​រត់​តាក់ស៊ី ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា អាជ្ញាធរ​ខណ្ឌ​សែនសុខ ចាប់​រថយន្ត​ដែល​គាត់​កំពុង​តែ​បើកបរ​ហៅ​ម៉ូយ លើ​មហា​វិថី​សហព័ន្ធ​រុស្សី។ គាត់​មិន​ដឹង​អាជ្ញាធរ​ខណ្ឌ​នោះ​ចាប់​ឃាត់​ឡាន​គាត់​មិន​ឲ្យ​បើកបរ​ត​ទៅ​ទៀត​មាន​កំហុស​អី​ទេ៖ «បើក​រិកៗ​តាម​ផ្លូវ​ពេទ្យ​លោក​សង្ឃ​ហ្នឹង ហើយ​គេ​កៀង​ចាប់​យក​មក​ដាក់​ខណ្ឌ ហើយ​ថា​ទុក​ប្រហែល​ជា ៣​ខែ បាន​មក​ដោះស្រាយ»។

លោក ប៉ាត់ ប្រុស អ្នក​រត់​តាក់ស៊ី​ដែរ ថ្លែង​ថា រថយន្ត​គាត់​មាន​ឆៀក​ត្រឹម​ត្រូវ មាន​លេខ​សម្គាល់​រថយន្ត និង​មាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម។ គាត់​មិន​បាន​ចត​រថយន្ត​លើ​ផ្លូវ​សហព័ន្ធ​រុស្សី ទេ តែ​អាជ្ញាធរ​ចាប់​ឡាន​គាត់​ដែល​កំពុង​បើក​តិចៗ រង់ចាំ​ភ្ញៀវ​ឡើង​ជិះ​ឡាន​គាត់៖ «ចាប់​នោះ​វា​អយុត្តិធម៌​ត្រង់​ឡាន​អ្នក​ស្គាល់​អីចឹង​ទៅ លែង​វិញ។ អ្នក​ណា​ស្គាល់ គេ​ឲ្យ​លុយ​ឲ្យ​កាក់ អីចឹង​ទៅ​លែង​ទៅ ហើយ​អ្នក​ណា​ដែល​អត់​មាន​ខ្សែ​អី​ទៅ គេ​យក​មក​ទុក​ចោល​អីចឹង​ទៅ»។

លោក ជា ចាន់ថន អ្នក​បើក​តាក់ស៊ី​ភ្នំពេញ-ស្រែអំបិល ថ្លែង​ថា សកម្មភាព​ចាប់​ឡាន​តាក់ស៊ី នោះ គឺ​អ្នក​ចាប់​រើសអើង បើ​អ្នក​បើក​តាក់ស៊ី ស្គាល់​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ទីនោះ គេ​អត់​ចាប់​ឡាន​ទេ គ្រាន់​តែ​ឲ្យ​លុយ​តិចតួច គេ​ឲ្យ​បើក​ចេញ​ទៅ​ហើយ។ ចំណែក​រថយន្ត​គាត់ គេ​ចាប់​ហើយ​មិន​ដោះស្រាយ​ភ្លាម​ទេ ដោយ​ត្រូវ​ឲ្យ​រង់ចាំ ៣​ខែ​ទៀត។ ការ​រង់ចាំ ៣ខែ ទើប​ដោះស្រាយ​នោះ ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ចំណូល​ប្រចាំ​ថ្ងៃ និង​គ្មាន​ប្រាក់​បង់​ការ​ឲ្យ​ធនាគារ ដែល​ខ្ចី​គេ​មក​ទិញ​ឡាន​នេះ​រក​ស៊ី៖ «បាតុកម្ម​អី​បាន​កើត បើ​មិន​អីចឹង​ទេ ធ្វើ​ម៉េច​ចេញ គេ​ទុក ៣​ខែ​មិន​ងាប់​អស់​ហើយ។កញ្ចក់​អី​ស្អី មាន​គ្រប់គ្រាន់​ទាំង​អស់ ពែរមី​អី​មាន​ទាំង​អស់​ហ្នឹង ហើយ​អត់​មាន​និយាយ​ផាក​ពិន័យ​ទេ គេ​ដេញ​យើង​ទៅ​ផ្ទះ​តែ​ម្តង ឲ្យ​ទុក​ឡាន​នៅ​ហ្នឹង ចាំ​ថ្ងៃ​ណា​គេ​ត្រូវ​ការ គេ​កោះ​អញ្ជើញ​ហៅ​យើង​មក​វិញ ហើយ​បើ​ផ្ទះ​នៅ​ស្រែអំបិល កំពង់សោម មក​ភ្នំពេញ ងាយ​ណា»។

លោក ស៊ិន សឿង អ្នក​បើក​តាក់ស៊ី ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ថ្លែង​ថា ការ​ចាប់​ឃាត់​រថយន្ត​ទុក​ក្នុង​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែនសុខ យូរ​ថ្ងៃ​ខែ​មិន​ដោះស្រាយ អាច​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​អ្នក​រត់​តាក់ស៊ី នៅ​ពេល​ខាង​មុខ ព្រោះ​អ្នក​រក​ស៊ី​ចង់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «ហើយ​ដល់​អីចឹង គេ​ចាប់​ទៅ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ហើយ​គេ​អត់​ផាក​អី​ទេ ខ្ញុំ​សុំ​អង្វរ​គេ​យ៉ាង​ម៉េច​ក៏​គេ​អត់​ព្រម​ដែរ»។

ពាក់ព័ន្ធ​បញ្ហា​នេះ មេ​បញ្ជាការ​អាវុធហត្ថ​ខណ្ឌ​សែនសុខ លោក គិត សុផល ថ្លែង​ថា អាជ្ញាធរ​ខណ្ឌ​ជា​អ្នក​ឃាត់​រថយន្ត​តាក់ស៊ី​ទាំង​នោះ​យក​មក​ទុក​នៅ​កន្លែង​អាវុធហត្ថ​នេះ។ លោក​ថា កន្លង​មក​ក្រុម​អ្នក​រត់​តាក់ស៊ី​នេះ បាន​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ចាប់​ពី​ស្ពាន​អាកាស ៧មករា ទៅ​ដល់​ទឹក​ថ្លា។ ការ​ចត និង​បើក​តិចៗ​ដើម្បី​ហៅ​ម៉ូយ​ឲ្យ​ជិះ​ឡាន​តាក់ស៊ី​នោះ ធ្វើ​ឲ្យ​ចរាចរណ៍​តាម​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី កាន់​តែ​ចង្អៀត៖ «មាន​ការ​ណែនាំ​គាត់​ច្រើន​លើក​ច្រើន​សារ​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​សហព័ន្ធ​ហ្នឹង ណែនាំ​មិន​ឲ្យ​គាត់​ដាក់ គាត់​ចរាចរ​បាន ក៏ប៉ុន្តែ​គាត់​អត់​អាច​ឈប់​យក​មនុស្ស​តាម​ផ្លូវ​នេះ​បាន​ទេ»។

ជា​រឿយៗ​អាជ្ញាធរ​ក្រុង​បាន​ណែនាំ​រថយន្ត​តាក់ស៊ី មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ឲ្យ​ចូល​ចត​ក្នុង​ចំណត​នៅ​តាម​ផ្សារ​នានា មាន​ផ្សារ​ដើមគរ ផ្សារ​ថ្មី ជាដើម ចៀសវាង​ការ​ចត​គ្មាន​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ហើយ​រដ្ឋ​ក៏​បាត់​ចំណូល​ដែរ។ ចំណែក​ក្រុម​តាក់ស៊ី តាម​ដង​ផ្លូវ​សហព័ន្ធ​រុស្សី បាន​អះអាង​ថា ពួក​គាត់​មិន​ចូល​ចត​បេន​ក្នុង​ផ្សារ​ព្រោះ​ត្រូវ​រង់ចាំ​តាម​លេខ​រៀង​ចាប់​ពី ៣ ទៅ ៤​ថ្ងៃ ទម្រាំ​បាន​សិទ្ធិ​ចូល​ចត។ ម្យ៉ាង​ទៀត មិន​ទាន់​ដល់​លេខ​រៀង​ចត​ផង គាត់​ត្រូវ​បង់​លុយ​ឲ្យ​ខាង​ចំណត​ផ្សារ​រាល់​ថ្ងៃ​ច្រើន​ម៉ឺន​រៀល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ទាហាន​តំបន់​ព្រះវិហារ​ខ្វះ​ទឹក
ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ បាន​ផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​កង​កម្លាំង​នៅ​ជួរ​មុខ​កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ប្រការ​នេះ​ពួក​គាត់​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ជា​បន្ទាន់។

ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន នៅ​តាម​ព្រំដែន​ខេត្ត​ព្រះវិហារ ក្លាយ​ជា​បញ្ហា​រសើប​មួយ ហើយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅ​ថ្ងៃ​ទី១៦ កុម្ភៈ មាន​ប្រសាសន៍​ថា អ្នក​យក​ព័ត៌មាន​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​នេះ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។

លោក ខៀវ សុភ័គ ទទួល​ស្គាល់​ថា រដូវ​ប្រាំង​នេះ​កង​កម្លាំង​ជួរ​មុខ​ពិត​ជា​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លះ​មែន ប៉ុន្តែ​កង​កម្លាំង​ការពារ​ព្រំដែន​ទាំង​អស់​មិន​មាន​ទឹក​ចិត្ត​រាថយ​ឡើយ។ លោក​បន្ត​ថា ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពី​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​នេះ មិន​បាន​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ទេ ផ្ទុយ​ទៅ​វិញ​អាច​ឲ្យ​បរទេស​ឈ្លាន​ពាន​មើល​ងាយ​ខ្មែរ​ទៅ​វិញ។

លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​នឹង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ខ្វះ​ខាត​ទឹក​នេះ ហើយ​សង្ឃឹម​ថា​ក្រុម​អ្នក​សារព័ត៌មាន​នឹង​អាច​បែង​ចែក​បាន​ច្បាស់ ពី​ព័ត៌មាន​ណា​គួរ​ផ្សាយ និង​មិន​គួរ​ផ្សាយ៖ «យើង​សំណូម​ពរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អ្វី​ក៏ដោយ ចំពោះ​វិស័យ​ការពារ​ជាតិ ត្រូវ​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង។ និយាយ​រួម ក្នុង​កុំ​ហុច​ដង​ដាវ​ឲ្យ​សត្រូវ​ឈ្លាន​ពាន។ ព័ត៌មាន​ហ្នឹង​ត្រូវ​ហើយ តែ​មិន​គួរ​និយាយ​ហ្នឹង វា​ប៉ះពាល់​ដល់​ជាតិ។ យើង​ខិតខំ​ការពារ​ទៀត​ហ្នឹង យើង​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ចំពោះ​ការ​ខ្វះ​ទឹក»។

លោក ខៀវ សុភ័គ បន្ត​ថា លោក​ជឿ​ថា​វិទ្យុ​អាស៊ីសេរី ផ្សាយ​ព័ត៌មាន​ពី​ការ​ខ្វះ​ទឹក​នេះ​ពិត​ជាក់ស្តែង តែ​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​គិត​ពី​បញ្ហា​ជាតិ​ជា​ចំបង​សិន។

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពី​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ការពារ​ព្រំដែន​នេះ ជា​ការ​ដាស់​តឿន​ឲ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​បាន​ដឹង​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​ដែល​កើត​មាន ដើម្បី​រក​ដំណោះស្រាយ។ លោក​បន្ត​ថា បើ​រាជ​រដ្ឋាភិបាល​ចង់​ពន្យល់​បន្ថែម​ទៀត​ពី​រឿង​ទ័ព​ខ្វះ​ខាត​ទឹក​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​នោះ អាច​ចេញ​សេចក្តី​ប្រកាស​ពន្យល់​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​បាន តែ​អ្វី​ដែល​សំខាន់ គឺ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កង​កម្លាំង​ជា​មុន​សិន។

លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​ហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​វិញ​ទេ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ទាំង​មូល៖ «បាន​ន័យ​ថា បើ​សិន​ជា​ទ័ព​យើង​អត់​មាន​ទឹក​មាន​អី​មែន ឬ​មួយ​មាន​បញ្ហា​មួយ​ចំនួន​គាត់​ចង់​លើក​ឡើង ត្រូវ​បាន​គេ​រារាំង​ទៅ​វិញ វា​ប៉ះពាល់​ច្រើន​ណាស់ ប៉ះពាល់​អ្នក​សារព័ត៌មាន​ផង ប៉ះពាល់​ការ​ការពារ​ជាតិ​ផង ប៉ះពាល់​ប្រទេស​យើង​ក្នុង​ការ​លើក​តម្កើង​រក​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផង»។

លោក អ៊ូ វីរៈ បញ្ជាក់​ថា សារព័ត៌មាន​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​ជាតិ​ផល​ប្រយោជន៍​សង្គម ហើយ​សារព័ត៌មាន​ជា​ដៃគូ​ល្អ​បំផុត​របស់​អាជ្ញាធរ​ថ្នាក់​លើ ក្នុង​ការ​ស្វែង​រក​ចន្លោះ​ប្រហោង​ទាំង​ឡាយ​ដែល​ខ្លួន​មិន​ទាន់​បាន​ដឹង ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ប្រជាពលរដ្ឋ។

ទាក់​ទង​នឹង​បញ្ហា​នេះ កង​កម្លាំង​ប្រចាំ​ការ​នៅ​ព្រំដែន​ព្រះវិហារ ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កងទ័ព និង​នគរបាល​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បញ្ហា​ខ្វះ​ទឹក មាន​ពេល​ខ្លះ​កង​កម្លាំង​នៅ​តំបន់​នោះ​ក្នុង​រយៈពេល ២ ឬ ៣​ថ្ងៃ ទើប​ងូត​ទឹក​ម្តង ឬ​ត្រឹម​ក្រមា​ជ្រលក់​ទឹក​ដើម្បី​ជូត​ខ្លួន​ប៉ុណ្ណោះ។ ហើយ​ដើម​ហេតុ​នាំ​ឲ្យ​ខ្វះ​ទឹក អាច​បណ្ដាល​មក​ពី​ទុយោ​បូម​ទឹក​សម្រាប់​បូម​ទឹក​ឡើង​ភ្នំ​ត្រូវ​ភ្លើង​ព្រៃ​ឆេះ​បំផ្លាញ និង​គួប​ផ្សំ​ម៉ាស៊ីន​បូម​ទឹក​ខូច ទើប​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។

ប៉ុន្តែ​ទាំង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សុទ្ធ​តែ​បាន​សន្យា​ថា​រាជ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​រឿង​ខ្វះ​ទឹក​នេះ​ជា​បន្ទាន់។ អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ថា រាជ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន និង​លើក​ទឹក​ចិត្ត​កងទ័ព វា​ប្រសើរ​ជាង​បិទ​បាំង​ព័ត៌មាន ឬ​ហាម​មិន​ឲ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​គប់​គ្រាប់​បែក​ចូល​ពិធី​រាំ​កម្សាន្ត
តំណាង​អយ្យកា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​បើក​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​បី​នាក់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​រក្សា​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់​នៅ​ក្នុង​ផ្ទះ។ ជន​ទាំង​បី​នាក់​នោះ គឺ​ជា​មុខ​សញ្ញា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់ ទៅ​លើ​ហ្វូង​មនុស្ស​នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត​មួយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង លោក នួន សាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ កុម្ភៈ ថា ជន​សង្ស័យ​ទាំង​បី​នាក់​បច្ចុប្បន្ន​ត្រូវ​ចៅក្រម​ស៊ើប​សួរ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន៖ «រឿង​នេះ​យើង​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​មួយ​បទ ហើយ​បទ​រក្សា​អាវុធ​គ្រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត​មួយ​បទ វា​ពីរ​បទ ម្នាក់​មាន​មួយ​បទ ពីរ​នាក់​មាន​មួយ​បទ ហើយ​យើង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​តែ​ម្ដង។ បញ្ជាក់​ជូន​ដែរ ដោយ​សារ​ម្នាក់​នោះ​មាន​ពីរ​បទ​ល្មើស ដោយ​សារ​គាត់​រក្សា​គ្រាប់​មីន​៦៩​មួយ​ទៀត​នៅ​លើ​ផ្ទះ វត្ថុ​តាង​យើង​ឆែក​យក​តែ​ម្ដង ព្រោះ​យើង​សង្ស័យ​ធ្ងន់​ទៅ​គាត់​ជា​អ្នក​បោក​គ្រាប់​បែក»។

ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ ឡាំ រ៉េត អាយុ ៥០​ឆ្នាំ ទី​២ ឈ្មោះ អោម សំណាង អាយុ ៤៣​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ឈ្មោះ ទី វន អាយុ ៤៨​ឆ្នាំ មាន​របរ​ធ្វើ​ចម្ការ​មក​ពី​ខេត្ត​ពោធិ៍សាត់ ស្នាក់​នៅ​ភូមិ​ក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ទាំង​បី​នៅ​ក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់ ចូល​ទៅ​លើ​ហ្វូង​មនុស្ស​ជាច្រើន​នាក់​នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត នៅ​ភូមិ​តាក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល​ពី​ម៉ោង​ជាង ៩​យប់ ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​ការ​វាយ​ប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៤​នាក់ បាន​រង​របួស​ធ្ងន់ និង​របួស​ស្រាល។

លោក ជេត វណ្ណនី ស្នងការ​រង​ទទួល​បន្ទុក​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​ស្នងការ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​បី​នាក់​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​សកម្មភាព​បោក​គ្រាប់​បែក​ចូល​វង់​រាំ​ធុង​បាស នៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឈិន ឌី ក្នុង​ភូមិ​ក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង៖ «មុន​ពេល​កើត​ហេតុ ពេល​កើត​ហេតុ និង​ក្រោយ​ពេល​កើត​ហេតុ យើង​អាច​មើល​ឃើញ​ថា ការ​បញ្ជាក់​របស់​សាក្សី ការ​វៀង​ចម្លើយ​ដើម្បី​បិទ​បាំង​កំហុស ដូច​ជា ឡាំ រ៉េត នេះ ហើយ​អ្នក​ទាំង​ពីរ​នាក់​មាន​ទំនាស់​ខ្លាំង ព្រោះ ឡាំ រ៉េត មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​រហូត​ឈាន​ចូល​ទៅ​ដល់​ការ​ប្រុង​កាប់​ចាក់​គ្នា។ អ៊ីចឹង​ទេ ឯកសារ​មាន​ភស្តុតាង​ស៊ី​ចង្វាក់​អំពី​បញ្ហា​ចម្លើយ»។

ទោះ​យ៉ាង​នេះ​ក្ដី ជន​សង្ស័យ​ទាំង​បី​នាក់​បាន​បដិសេធ​ថា ពួក​គេ​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នោះ​ទេ។ លោក នួន សាន តំណាង​អយ្យកា​អម​សាលា​ដំបូង​ខេត្ត បញ្ជាក់​ថា ថ្វី​ត្បិត​ជន​សង្ស័យ​ពុំ​បាន​សារភាព​ក៏​ដោយ ប៉ុន្តែ​ករណី​នេះ​យើង​មាន​ភស្តុតាង និង​ភាព​ស៊ី​សង្វាក់​គ្នា៖ «រឿង​នេះ​យើង​បាន​សួរ​អស់ ប៉ុន្តែ​គាត់​មិន​ឆ្លើយ​សារភាព​ទេ។ ប៉ុន្តែ​សំខាន់​លើ​ភស្តុតាង​ស៊ី​សង្វាក់។ អ៊ីចឹង យើង​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន ហើយ​ដើម​ចម​ដែល​យើង​រក​ឃើញ គាត់​ធ្លាប់​មាន​ទំនាស់​គ្នា​មាន​ពី​មុន​មក រឿង​ដី​ធ្លី ហើយ​ក្រោយ​មក​គាត់​ក៏​មាន​ឈ្លោះ​កាប់​ចាក់​គ្នា​ស៊ី​សាច់​ហុត​ឈាម ត្រូវ​បាន​គេ​ឃាត់​ម្ដង។ តម្រុយ​ទាំង​នេះ យើង​ស្រាវជ្រាវ​ទៅ យើង​ផ្ដោត​លើ​គាត់​តែ​ម្ដង»។

នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៤​នាក់ រង​របួស​ធ្ងន់ និង​អ្នក​ខ្លះ​ទៀត​រង​របួស​ស្រាល ខណៈ​ដែល​អ្នក​ទាំង​នោះ​កំពុង​រាំ​លេង​កម្សាន្ត​នៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឈិន ឌី។ ជន​សង្ស័យ​ទាំង​បី​នាក់ បច្ចុប្បន្ន​ត្រូវ​គេ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​ខេត្ត​ស្វាយរៀង​ចាប់​អារម្មណ៍​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​មូលដ្ឋាន
ក្រុម​យុវជន​ជាង ៦០​នាក់​នៅ​ខេត្ត​ស្វាយរៀង កំពុង​ចូល​រួម​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​មូលដ្ឋាន រៀន​សូត្រ​ពី​បទ​ពិសោធន៍​នៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

កម្មវិធី​នេះ យុវជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ មេធាវី​ដែល​បង្ហាញ​អំពី​ច្បាប់ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន ទាក់ទង​ទៅ​នឹង​កាតព្វកិច្ច​តួនាទី​របស់​យុវជន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្រៅ​ពី​នេះ យុវជន​ទាំង​នោះ​ក៏​មាន​ឱកាស​ចូល​រួម​ក្នុង​សកម្មភាព​រៀន​សូត្រ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង និង​ស្គាល់​គ្នា​ថែម​ទៀត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ហៅ​ជា​ភាសា​អង់គ្លេស​ថា ត្រេន ស្ពែរិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) លោក ព្រាប កុល មាន​ប្រសាសន៍​នៅ​ថា សិក្ខា​សាលា​ស្ដី​អំពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​មូលដ្ឋាន ស្វែង​យល់​ពី​តម្លាភាព និង​គណនេយ្យ​ភាព នៅ​ថ្ងៃ​ទី១៥ កុម្ភៈ មាន​គោលដៅ​ចង់​ឲ្យ​យុវជន​មាន​ការ​យល់​ដឹង​អំពី​អ្វី​ទៅ​ហៅ​ថា​តម្លាភាព អ្វី​ទៅ​ហៅ​ថា​គណនេយ្យ​ភាព​សង្គម អ្វី​ទៅ​ជា​បញ្ហា​អំពើ​ពុក​រលួយ យល់​ដឹង​អំពី​ច្បាប់​អំពើ​ពុក​រលួយ និង​ផល​ប៉ះពាល់​នៃ​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​ពួក​គេ​ស្វែង​យល់ និង​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ។

លោក​ថា មិន​ត្រឹម​តែ​ប៉ុណ្ណេះ លោក​ចង់​ឲ្យ​យុវជន​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ពលរដ្ឋ​ដើម្បី​ឲ្យ​យុវជន​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​ទៅ​ថ្ងៃ​អនាគត៖ «បាទ! មាន​សារៈសំខាន់​ណាស់ ពី​ព្រោះ​យុវជន​គាត់​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ។ គាត់​ជា​អនាគត​នៃ​អ្នក​ដឹកនាំ ហើយ​បច្ចុប្បន្ន​នេះ គាត់​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង។ អីចឹង យើង​គិត​ថា​ជា​កម្លាំង​សង្គម​មួយ​យ៉ាង​ធំ ហើយ​បើ​សិន​ជា​ពួក​គាត់​មិន​បាន​យល់​ដឹង​ពី​បញ្ហា​អំពើ​ពុក​រលួយ​នេះ​ទេ គាត់​មិន​អាច​ចូល​រួម​ជួយ​ទប់ស្កាត់​បាន​ហើយ ឬ​ក៏​គាត់​ជា​អ្នក​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់​ក្នុង​ប្រការ​ណា​មួយ​នោះ​ជា​បញ្ហា​វាល​វដ្តសង្សារ​មួយ​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​នៅ​ថ្ងៃ​ខាង​មុខ។ ការ​វិនិយោគ​ជាមួយ​យុវជន​នេះ គឺ​សំខាន់​មែន​ទែន គឺ​យើង​ឲ្យ​គាត់​ចូល​រួម​ទប់ស្កាត់​បញ្ហា​អំពើ​ពុក​រលួយ​បច្ចុប្បន្ន។ ទី​២ យើង​កសាង​នូវ​អត្តចរិត និង​ភាព​ស្អាតស្អំ​នៅ​ក្នុង​ឧត្ដម​គតិ​នៅ​ក្នុង​ផ្នត់​គំនិត​នៅ​ក្នុង​ចរិត​លក្ខណៈ​ពេល​ដែល​គាត់​ទៅ​ជា​អ្នក​ដឹកនាំ​នោះ គាត់​មិន​ដើរ​តាម​គន្លង​ពេល​បច្ចុប្បន្ន គាត់​អាច​ដឹកនាំ​ប្រទេស​ជាតិ​មួយ​ថ្លៃថ្នូរ និង​ស្អាតស្អំ»។

យុវជន​យុវតី​ដែល​បាន​ចូល​រួម​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន បាន​សម្ដែង​ក្ដី​រីករាយ និង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ចែក​រំលែក​ការ​យល់​ដឹង​នេះ​ទៅ​សហគមន៍​របស់​ពួក​គេ។

យុវជន ចាន់ សុជា និស្សិត​នៃ​សាកលវិទ្យាល័យ​ស្វាយរៀង បាន​ថ្លែង​ថា វា​ជា​ឱកាស​ដ៏​វិសេស​ដែល​ផ្ដល់​ឲ្យ​ពួក​គេ​ងាក​មក​ចាប់​អារម្មណ៍​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ខ្លួន​នឹង​ចែក​រំលែក​ចំណេះ​ដឹង​បាន​មក​ពី​ការ​ជួប​ជុំ​នេះ ទៅ​ឲ្យ​យុវជន​ក្នុង​សហគមន៍​របស់​គេ។

យុវជន ចាន់ សុជា៖ «សម្រាប់​និស្សិត​ទាំង​អស់​ដែល​គាត់​ចូល​រួម​ថ្ងៃ​នេះ គាត់​មាន​ការ​ភ្ញាក់​ផ្អើល។ ប្រធាន​បទ​យើង​និយាយ​អំពី​អំពើ​ពុក​រលួយ។ ពី​មុន​មក គាត់​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ទេ គាត់​រវល់​តែ​ការ​សិក្សា​របស់​គាត់​នៅ​សកលវិទ្យាល័យ​ភាគ​ច្រើន។ ហើយ​គាត់​ភ្លឺ​ភ្នែក​មែន​ទែន គាត់​បាន​ស្ដាប់​ការ​បង្ហាញ​របស់​លោក សុក សំអឿន និង​លោក ព្រាប កុល គាត់​ភ្ញាក់​ផ្អើល។ ប្រយោជន៍​ធំធេង​ណាស់ និស្សិត​ទាំង​អស់​បាន​ជួប​នឹង​វាគ្មិន​ដែល​ល្បីៗ គាត់​បាន​ប្រឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ហើយ​ម្នាក់ៗ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្ដើម​ដោយ​ខ្លួន​ឯង ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ»។

យុវតី ឡោ សុគន្ធារី ជា​និស្សិត​ផ្នែក​គណនេយ្យ និង​អក្សរសាស្ត្រ​អង់គ្លេស ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ស្វាយរៀង មាន​មតិ​ថា នេះ​ជា​លើក​ដំបូង​ដែល​នាង​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ដូច្នេះ។ ប្រធាន​បទ​នេះ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​នាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្ដី​ស្រមៃ​របស់​នាង គឺ​ចង់​បាន​សង្គម​មួយ​ដែល​គ្មាន​អំពើ​ពុក​រលួយ មាន​តម្លាភាព ហើយ​មាន​ការ​រីក​ចម្រើន។

យុវតី ឡោ សុគន្ធារី៖ «ដូច​ជា​ប៉ូលិស​ចរាចរ បើ​យើង​អត់​មាន​មួក​សុវត្ថិភាព​អីចឹង បើ​ថា​គាត់​ស្គាល់​គ្នា​គាត់​ប៉ូលិសៗ​គ្នា​គាត់​អ៊ីចឹង គាត់​ឲ្យ​ទៅ​ធម្មតា គាត់​អត់​ផាក​ពិន័យ​ទេ។ ប៉ុន្តែ​សម្រាប់​យើង​ដែល​អត់​អ៊ីចឹង គាត់​មាន​ការ​គាប​សង្កត់​យើង​អ្នក​តូច​ទាប គឺ​គាត់​មើល​មក​ថា​យើង​មិន​បាន​ស្មើ​អ៊ីចឹង។ គាត់​ផាក​ពិន័យ ហើយ​គាត់​ប្រើ​ពាក្យ​មិន​គួរ​សម​ជា​ច្រើន​ផង​ដែរ។ យើង​ចង់​ឲ្យ​សង្គម​ទាំង​មូល​មាន​តម្លាភាព ហើយ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ការងារ​ហ្នឹង​រីក​ចម្រើន​ទាំង​អស់​គ្នា»។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​មូលដ្ឋាន ស្វែង​យល់​ពី​តម្លាភាព និង​គណនេយ្យ​ភាព នៅ​ថ្ងៃ​ទី១៥ កុម្ភៈ ក៏​មាន​អាជ្ញាធរ​សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ចូល​រួម​គាំទ្រ​ដែរ។

ចៅ​សង្កាត់​ចេក ក្រុង​ស្វាយរៀង លោក ញឹម ស៊ាំ មាន​ប្រសាសន៍​ថា លោក​រីករាយ​ណាស់​ដែល​មាន​កម្មវិធី​ដូច្នេះ។ លោក​ចង់​ឲ្យ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​នូវ​វគ្គ​ដូច្នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​យុវជន​ក្នុង​ខេត្ត​របស់​គាត់​កាន់​តែ​មាន​ការ​យល់​អំពី​គណនេយ្យ​ភាព​ក្នុង​សង្គម ដែល​គ្មាន​អំពើ​ពុក​រលួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ពលរដ្ឋ​ទូទៅ​ក៏​លោក​ចង់​ឲ្យ​បាន​ទទួល​ចំណេះ​ដឹង​ពី​វគ្គ​សិក្សា​ដូច​គ្នា​នេះ​ដែរ។

លោក ញឹម ស៊ាំ៖ «អូ! ចង់​បាន​ការងារ​នេះ​បន្ត​ថែម​ទៀត។ ចង់​ឲ្យ​ដឹង​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង។ គ្រាន់​ថា​និស្សិត និង​យុវជន​គាត់​ដឹង​មួយ​ចំនួន ឥឡូវ​នៅ​ខាង​ប្រជាពលរដ្ឋ​គាត់​មិន​ទាន់​បាន​ដឹង។ នៅ​ទាល់​តែ​ចប់​ហ្មង ដើម្បី​អបអរ​សាទរ​ជាមួយ​បង​ប្អូន​គាត់​មក​ធ្វើ​ការ​ហ្នឹង អរគុណ​ណាស់។ ចង់​ចេះ​ដឹង​ខ្លួន​ឯង​ទៀត យក​ទៅ​អនុវត្តន៍»។

កម្មវិធី​នេះ គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ក្រោម​មូលនិធិ​ពី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ស៊ុយអែត។

មន្ត្រី​អង្គការ​ដដែល​បាន​រំពឹង​ទុក​ថា តាម​រយៈ​កម្មវិធី​នេះ យុវជន​រាប់​ពាន់​នាក់​ទៀត​នៅ​កម្ពុជា នឹង​ទទួល​បាន​ការ​យល់​ដឹង​រួម​ទាំង​បទ​ពិសោធន៍ ដើម្បី​លើក​ស្ទួយ​តម្លាភាព និង​សុចរិត​ភាព​នៅ​ក្នុង​សង្គម។ យុវជន​នឹង​បង្កើត​វិធី​សាស្ត្រ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង ដែល​ពួក​គេ​បាន​ទទួល​ទៅ​ដល់​មិត្តភ័ក្ដិ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ទាក់​ទង​នឹង​តម្លាភាព គណនេយ្យ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​សង្គម និង​តួនាទី​របស់​ខ្លួន ក្នុង​ការ​រួម​ចំណែក និង​លើក​តម្កើង​គណនេយ្យ​ភាព និង​សុចរិត​ភាព​សង្គម។

ក្រៅ​ពី​នោះ យុវជន​នឹង​បាន​យល់​ដឹង​ពី​មធ្យោបាយ​ក្នុង​ការ​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សហគមន៍​ដែល​គាត់​រស់​នៅ។ កម្មវិធី​ក៏​នឹង​ផ្ដល់​នូវ​ផ្នត់​គំនិត និង​ការ​កែលំអ​នូវ​ចរិត​លក្ខណៈ​របស់​យុវជន​ជំនាន់​ក្រោយ ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អាជីព​ការងារ​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​សង្គម​ការងារ​របស់​គេ​ប្រកប​ដោយ​ការ​យល់​ដឹង​ពី​តម្លៃ​នៃ​ភាព​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រៃ​ការពារ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​រង​ការ​កាប់​បំផ្លាញ
សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​ជាច្រើន​ហិកតារ រង​ការ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​បង្កបង្កើន​ផល។ ទីតាំង​ដី​នោះ ស្ថិត​នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​រាន​ដី​ព្រៃ​ដែល​រដ្ឋ​ហាម​ឃាត់​នេះ មាន​ជាប់​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ព្រែក​ទ្រព្យ។

ជំទប់​ទី​២ ឃុំ​ព្រែកនរិន្ទ លោក យៀប រ៉ុត បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ថា ការ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក​នោះ​មាន​ប្រហែល​ជា ២​គីឡូម៉ែត្រ។ ករណី​នេះ គេ​បារម្ភ​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ដែន​ជម្រក​របស់​មច្ឆា​ជាតិ​កាន់​តែ​ខ្លាំង​ឡើង៖ «ដី​នោះ​គេ​ចែក​ជា​តំបន់​មួយ តំបន់​ពីរ តំបន់​បី ដី​នោះ​វា​នៅ​ក្នុង​តំបន់​បី វា​ច្រើន។ គេ​ថា​ប្រជាជន​អ្នក​កាប់ ប៉ុន្តែ​អា​ហ្នឹង​គេ​គ្រាន់​តែ​យក​ធ្វើ​ជា​របាំង​ទេ មាន​ប្រជាជន​ចុះ​ទៅ​កាប់​អី​ដល់​ប៉ុណ្ណឹង​ទេ ព្រោះ​កាប់​ប៉ុណ្ណឹង​ដឹង​ប៉ុណ្ណឹង គេ​ចាប់​យក​មក​ធ្វើ​កិច្ច​សន្យា ប៉ុន្តែ​អា​នេះ​អត់​ទេ ព្រោះ​មាន​ការ ព្រោះ​មេ​ឃុំ​គេ​ចង់​ធ្វើ​បាន​ដី​ហ្នឹង»។

លោក​បន្ត​ថា បច្ចុប្បន្ន​ដី​នៅ​តំបន់​បី​នោះ កន្លែង​ខ្លះ​មាន​ការ​ដាំ​ដុះ​ដំណាំ និង​កន្លែង​ខ្លះ​កំពុង​រៀបចំ​ធ្វើ​ជា​បន្ត​ទៀត។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី បាន​ថ្លែង​ថា ដី​នៅ​តំបន់​នោះ​ពុំ​មាន​ការ​កាប់​រាន​ថ្មី​នោះ​ទេ។ លោក​ថា ដី​នៅ​ក្នុង​តំបន់​បី​មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ជា​អ្នក​ធ្លាប់​បាន​កាប់​រាន​នៅ​លើ​ដី​នៅ​តំបន់​បី​នោះ​តាំង​ពី​ឆ្នាំ​មុន៖ «គណបក្ស​ប្រឆាំង​គេ​អត់​មាន​រឿង​អី​ធ្វើ ហើយ​គេ​យក​អ្នក​កាសែត អ្នក​សារព័ត៌មាន​ទៅ​ថត សូម្បី​តែ​ប្រជាពលរដ្ឋ​កំពុង​បាញ់​ថ្នាំ​ស្តែក ក៏​គាត់​ទៅ​ថត​ថា​អា​ហ្នឹង​កាប់​រាន​ដី​ថ្មី អា​មួយ​វា​ស្មៅ អា​មួយ​វា​ព្រៃ ដី​ហ្នឹង​គេ​ធ្វើ​បាន ៧​ខែ​ទេ ដល់​ខែ​៦ ខែ​៧ ទឹក​លិច​ហើយ គេ​ទុក​ចោល​ដល់​ទឹក​ស្រក​ទៅ​វិញ​បាន​គេ​ត្រាយ​ស្មៅ​ទុក​ចោល​ដុះ​ស្មៅ​ហើយ»។

ទោះ​ជា​មាន​ការ​បកស្រាយ​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា សហគមន៍​ព្រែក​ទ្រព្យ និង​អាជ្ញាធរ​ភូមិ ឃុំ មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បី​នោះ។

ពួក​គេ​បាន​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ដែល​ពុំ​ជា​បក្ខពួក​របស់​សហគមន៍​ព្រែក​ទ្រព្យ និង​ជា​អ្នក​មិន​ត្រូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នោះ បាន​នាំ​គ្នា​ចូល​ទៅ​កាប់​ដែរ តែ​ត្រូវ​គេ​ចាប់​ខ្លួន៖ «ខ្ញុំ​បាន​ចុះ​ទៅ​មើល​ផ្ទាល់ ថត​មាន​ឯកសារ​អី​ត្រឹមត្រូវ ឃើញ​កាប់​រំលោភ​ទៅ​មែន ២០ ទៅ ៣០​ហិកតារ ចូល​ព្រៃ​លិច​ទឹក តំបន់​ហាម​ឃាត់​ដែល​រដ្ឋាភិបាល​បាន​ហាម ហើយ​ពួក​ហ្នឹង​នៅ​ពេល​ដឹង​ថា​ខ្ញុំ​ចុះ​ទៅ​អ៊ីចឹង គាត់​មាន​ផែន​ការ​ហៅ​ប្រជាជន​ព្រែក​ទ្រព្យ​ហ្នឹង ទៅ​ឲ្យ​ផ្ដិត​មេដៃ។ ចំនួន​អ្នក​កាប់​នោះ​មាន ១៥​នាក់ ភាគ​ច្រើន​ជា​សហគមន៍ ជា​អ្នក​ដឹង​សាច់​រឿង។ អ៊ីចឹង​ហើយ​គាត់​ហៅ​ប្រជាជន​ទាំង​អស់​ហ្នឹង​ចំនួន​ជិត ១០០​គ្រួសារ សព្វ​ថ្ងៃ​ទៅ​ផ្ដិត​មេដៃ​ដើម្បី​សុំ​កាត់​ដី​ហ្នឹង។ អា​នេះ​ជា​វិធី​មួយ​ដើម្បី​ឲ្យ​ខ្ញុំ​ចាល​ច្រក​ថា ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច បើ​ប្រជាជន​ភាគ​ច្រើន​ដល់​ទៅ ១០០​គ្រួសារ​ទៅ​ហើយ គេ​សុំ​កាប់​ដី​ហ្នឹង ផ្ដិត​មេ​ដៃ​សុំ​ដី​ហ្នឹង​ធ្វើ​កសិកម្ម»។

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង លោក រ៉ាយ ណម ប្រធាន​សហគមន៍​ព្រែក​ទ្រព្យ ដើម្បី​សួរ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទេ។ ចំណែក​ឯ​មន្ត្រី​នៃ​រដ្ឋបាល​ជលផល​បាត់ដំបង ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​ទឹក​បឹង​ទន្លេសាប ជា​បី​តំបន់ គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣។ ដី​នៅ​ក្នុង​តំបន់​១ រដ្ឋ​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ជា​ម្ចាស់។ ដី​នៅ​តំបន់​២ រដ្ឋ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បង្ក​បង្កើន​ផល​បាន ប៉ុន្តែ​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ។ ចំណែក​ដី​នៅ​តំបន់​៣ រដ្ឋាភិបាល​ហាម​ឃាត់​ដាច់​ខាត​មិន​អនុញ្ញាត​ឲ្យ​កាប់​ទន្ទ្រាន​ទៀត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កងទ័ព​និង​នគរបាល​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្វះ​ទឹក​ប្រើប្រាស់
កង​កម្លាំង​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ផ្គត់ផ្គង់​ទឹក ឬ​មាន​វិធានការ​ផ្តល់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល មិន​ធ្វេស​ប្រហែស ឬ​ព្រងើយ​កន្តើយ​នោះ​ទេ។

ពល​ទាហាន នគរបាល និង​សមត្ថកិច្ច​ផ្សេង​ទៀត ដែល​កំពុង​បំពេញ​បេសកកម្ម​ការពារ​ទឹកដី​តាម​ព្រំដែន និង​ការពារ​ប្រាសាទ​ព្រះវិហារ បាន​រអ៊ូរទាំ​ថា សព្វថ្ងៃ​នេះ​ពួក​គេ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក ដោយ​ហេតុ​ថា ស្រះ​ទឹក ឬ​អាង​ស្តុក​ទឹក​នៅ​លើ​ភ្នំ​ត្រូវ​រីង​ស្ងួត ហើយ​ម៉ាស៊ីន​បូម​ទឹក​បញ្ជូន​ទឹក​ពី​ផ្នែក​ខាង​ក្រោម​ទៅ​ចែក​ចាយ​លើ​ភ្នំ បាន​ខូច និង​ទុយោ​ទឹក​ខ្លះ​ត្រូវ​ភ្លើង​ព្រៃ​ឆេះ​មិន​ទាន់​ជួស​ជុល។

យោធា​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​កងទ័ព​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ម៉ាស៊ីន​បូម​ទឹក​ខូច កងទ័ព​មិន​បាន​ងូត​ទឹក​ពី ២ ទៅ ៣​ថ្ងៃ និង​មាន​ពេល​ខ្លះ​ស្ទើរ​រក​ទឹក​ចំអិន​អាហារ​ហូប​ចុក​ពុំ​បាន​ផង៖ «ទឹក​បាន​ត្រឹម​តែ​លាង​ខ្លួន​ទេ មិន​ហ៊ាន​ងូត​ទេ​ខ្លាច​អត់​ទឹក​ដាំ​បាយ។ គ្មាន​ទឹក​ទេ​ខាង​លើ គេ​បូម​នៅ​ក្រោយ​ពយ​តាឌី។ អាង​នៅ​ជិត​វត្ត ខ្ញុំ​ទៅ​មើល​ស្ងួត​អស់​ហើយៗ​ស្រះ​នៅ​លើ​ភ្នំ​ក្បែរ​ប្រាសាទ​ទី៤ ជិត​រីង​អស់​ហើយ»។

បញ្ហា​នេះ យោធា​ដែល​កំពុង​ប្រចាំ​ការ​នៅ​តាម​ជំរាល​ភ្នំ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ តាម​ជណ្ដើរ​បុរាណ បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អាង​ស្តុក​ទឹក ឬ​ពិនិត្យ​ចំពោះ​បញ្ហា​ខ្វះ​ទឹក​សមរភូមិ​ជួរ​មុខ​ជា​បន្ទាន់ ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ។ លោក​ថា ដោយ​សារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ និង​ខ្វះ​មធ្យោបាយ​មិន​អាច​ឲ្យ​កងទ័ព​ធ្វើ​ដំណើរ​ចុះ​ទៅ​ដង​ទឹក​ពី​ក្រោម​ទៅ​លើ​ភ្នំ​បាន​ងាយ​ទេ។

មន្ត្រី​កងទ័ព​ឲ្យ​ដឹង​ថា បញ្ហា​ផ្គត់ផ្គង់​ទឹក​សម្រាប់​ផ្តល់​ជូន​កងទ័ព​សមរភូមិ​ជួរ​មុខ ឬ​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ព្រំដែន​តំបន់​ព្រះវិហារ មិន​គួរ​ឲ្យ​ខ្វះខាត​ទេ ព្រោះ​ទឹក​ជា​ដង្ហើម​រស់​នៃ​ជីវិត។ លោក​ថា បើ​គ្មាន​ទឹក គ្មាន​ជីវិត ហើយ​ក៏​មិន​អាច​បំពេញ​បេសកកម្ម​ការងារ ឬ​ធ្វើ​កិច្ចការ​បាន​ជោគជ័យ​ទេ។

មិន​ខុស​គ្នា​ទេ សម្រាប់​មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​ការ​នៅ​លើ​ប្រាសាទ​ព្រះវិហារ បាន​ទទួល​ស្គាល់​ថា កង​កម្លាំង​ពិត​ជា​កំពុង​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពិត​មែន ដែល​បញ្ហា​នេះ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​មាន​វិធាន​ការ​ជា​បន្ទាន់៖ «ទឹក​ជាក់ស្តែង​ពិត​ជា​ខ្វះ​មែន ដោយ​សារ​តែ​រដូវ​នេះ​ជា​រដូវ​ក្តៅ​គ្មាន​ភ្លៀង​ធ្លាក់»។

ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ធ្វេស​ប្រហែល​ក្នុង​ការ​ផ្តល់​សម្ភារៈ​ប្រើប្រាស់ ឬ​អាហារ​ហូប​ចុក​ដល់​កង​កម្លាំង​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ទេ គឺ​បាន​បន្ត​ជួយ​ទំនុក​បម្រុង និង​ចុះ​ពិនិត្យ​ជា​ប្រចាំ​ខែ៖ «រាជ​រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ទេ ប៉ុន្តែ​មាន​ជួប​ឧបសគ្គ​ម្តងម្កាល​ដូច​ជា​ការ​បញ្ជូន​ទឹក​ទៅ​តាម​ម៉ាស៊ីនៗ​ខូច​ជាដើម។ ហើយ​យើង​នឹង​ជួសជុល នឹង​នៅ​តែ​ថែ​រក្សា​បន្ត​ឧបត្ថម្ភ​ម្ហូប​អាហារ​ដល់​កន្លែង។ ជាពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​តែង​តែ ១​ខែ​កន្លះ ឬ ២​ខែ ខ្ញុំ​ទៅ​ដល់​កន្លែង​ហ្នឹង​ម្តង ដើម្បី​វាយ​តម្លៃ​សភាពការណ៍ ម្ហូប​ហូប​ចុក និង​ទំនាក់​ទំនង​កង​កម្លាំង​រវាង​ឆ្មាំ​ព្រំដែន​កម្ពុជា និង​ថៃ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល»។

ទោះ​ជា​បែប​នេះ​ក្តី កង​កម្លាំង​ស្នើ​មិន​បង្ហាញ​ឈ្មោះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កងទ័ព និង​នគរបាល​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បញ្ហា​ខ្វះ​ទឹក។ លោក​ថា មាន​ពេល​ខ្លះ​កង​កម្លាំង​នៅ​តំបន់​នោះ​ក្នុង​រយៈពេល ២ ឬ ៣​ថ្ងៃ ទើប​ងូត​ទឹក​ម្តង ឬ​ត្រឹម​ក្រមា​ជ្រលក់​ទឹក​ដើម្បី​ជូត​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ដើម​ហេតុ​នាំ​ឲ្យ​ខ្វះ​ទឹក អាច​បណ្ដាល​មក​ពី​ទុយោ​បូម​ទឹក​សម្រាប់​បូម​ទឹក​ឡើង​ភ្នំ ត្រូវ​ភ្លើង​ព្រៃ​ឆេះ​បំផ្លាញ និង​គួប​ផ្សំ​ម៉ាស៊ីន​បូម​ទឹក​ខូច ទើប​ប្រឈម​ការ​ខ្វះខាត​ទឹក៖ «ធ្វើ​អាង​ទឹក​បាន​៣ ឥឡូវ​ស្ងួត​ទឹក​អស់​ហើយ។ មាន​ថ្ងៃ​ខ្លះ កង​កម្លាំង​ងូត​ទឹក ២​ដប​ទឹក​សុទ្ធ គឺ​ថ្នាក់​លើ​ផ្តល់​ទឹក​មិន​បាន​ទាន់​ពេល​វេលា​ខ្លះ​ដែរ ប៉ុន្តែ​កង​កម្លាំង​នៅ​បន្ត​អត់ធ្មត់​តស៊ូ​ការពារ​ទឹក​ដី​នៅ​តំបន់​ប្រឈម​ជាមួយ​ទ័ព​សៀម។ ទីតាំង​ដែល​ខ្ញុំ​ឈរ​ជើង គឺ​នៅ​ខ្សែ​ត្រៀម​ទី១ ទ័ព​សៀម​នៅ​ខាង​លើ​ខ្ញុំ​នៅ​ខាង​ក្រោម។ យប់​ឡើង​កម្លាំង​យើង​ខ្ញុំ​យាម​កាម ២៤​ម៉ោង»។

កង​កម្លាំង​ជួរ​មុខ បាន​អះអាង​ថា ដោយ​សារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ការ​ដឹក​ទឹក​ឡើង​លើ​ភ្នំ ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ផង​នោះ នាំ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក និង​ប៉ះពាល់​ដល់​សតិអារម្មណ៍​បំពេញ​បេសកកម្ម​ការពារ​ទឹកដី។ បញ្ហា​នេះ ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​បញ្ជូន​មន្ត្រី​ចុះ​អង្កេត និង​មាន​វិធាន​ការ​ផ្គត់ផ្គង់​ទឹក​ដល់​កង​កម្លាំង​ជួរ​មុខ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។